ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​សោភា និង​ឈី​ន រត​នះ បញ្ចេញ​ចម្រៀង​អម​នឹង​សារ​យ៉ាង​ចាក់​ដោត​ចំ​ថ្ងៃ​ទិវា​គុណ​ម្តាយ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​២​ដួង គឺ មាស សុខ​សោភា និង ឈី​ន រត​នះ បាន​បញ្ចេញ​បទ​ចម្រៀង​របស់​ខ្លួន ជាមួយនឹង​សារ​យ៉ាង​ចាក់​ដោត​បញ្ជាក់​ពី​ការ​ដឹងគុណ​ជូន​ម្តាយ​របស់​ខ្លួន ចំ​ថ្ងៃ​ទិវា​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​២​ដួង គឺ មាស សុខ​សោភា និង ឈី​ន រត​នះ បាន​បញ្ចេញ​បទ​ចម្រៀង​របស់​ខ្លួន ជាមួយនឹង​សារ​យ៉ាង​ចាក់​ដោត​បញ្ជាក់​ពី​ការ​ដឹងគុណ​ជូន​ម្តាយ​របស់​ខ្លួន ចំ​ថ្ងៃ​ទិវា​គុណ​ម្តាយ​។

ជាមួយនឹង​បទ «​បំពេរ​ម្តាយ​» មាស សុខ​សោភា បាន​ភ្ជាប់​ជាមួយនឹង​សារ​ជូន​ម្តាយ​យ៉ាង​មាន​អត្ថន័យ​ថា «​សូម​អរគុណ​ព្រះ​គុណ​ព្រះ​រស់ ព្រះ​ម៉ែ របស់​កូន​ដែល​បាន​ប្រទាន មាស សុខ​សោភា មក​លើ​លោក​នេះ ព្រះ​គុណ​នេះ​គឺ​ពិតជា​ធំធេង​ណាស់ មិន​អាច​កាត់ថ្លៃ​បាន​ទេ​។ នាង​ខ្ញុំ តំណាង​កូន​ៗ​គ្រប់​អង្គ​នៅ​លើ​លោក​នេះ សូម​ប្រសិទ្ធិ​ពរ​ជ័យ​សេរី​សួស្តី​ជូន​ដល់​ព្រះ​ម៉ែ​គ្រប់​អង្គ សូម​ទទួល​បាន​នូវ​សុខភាព​ល្អ សុខ​ចំរើន សម្រស់​ស្រស់​ស្អាត សូម​គង់​គ្រង​ជា​ម្លប់​ជា​ពន្លឺ​រស្មី និង​ផ្តល់​ស្នាមញញឹម​ដល់​ផែនដី ព្រមទាំង​មនុស្សជាតិ​ទាំងពួង​ទាំងឡាយ រហូត​តទៅ​រៀង​រីករាយ​ទិវា​មាតា​អន្តរជាតិ​» ។

ចំណែក​កញ្ញា ឈី​ន រត​នះ វិញ ក៏​បាន​បញ្ចេញ​បទ​ចម្រៀង​របស់​ខ្លួន​មាន​ចំណងជើង​ថា «​ម៉ែ​មេម៉ាយ​» ដោយ​បាន​ភ្ជាប់​ជាមួយនឹង​សារ​ជូន​ម្តាយ​យ៉ាង​ជ្រាលជ្រៅ​ថា «​ម៉ែ​មេម៉ាយ សម្រាប់​កូន ម៉ែ​ជា​មនុស្ស​ស្រី​ម្នាក់​ដ៏​អស្ចារ្យ​បំផុត​ក្នុង​កែវភ្នែក​កូន ម៉ែ​ជា​មនុស្ស​ស្រី​ដែល​ស្រស់​ស្អាត​បំផុត​ក្នុង​ចិត្ត​កូន​។ ម៉ែ​ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ស្រលាញ់ និង​ប្រាប់​ថា កូន​ស្អាត​ក្នុង​ភ្នែក​ម៉ែ មិន​ថា គ្រប់​គ្នា​មើល​មក​យ៉ាងណា​ក៏​ដោយ ម៉ែ​បាន​តស៊ូ​ចិញ្ចឹម​បីបាច់​កូនស្រី​ម្នាក់​នេះ តាំងពី​តូច​ដល់​ធំ ផ្តល់​កម្លាំងចិត្ត ផ្តល់​ក្តី​ស្រលាញ់ ភាព​កក់ក្តៅ​ដល់​កូន​គ្រប់ពេល​»​។

នាង​បញ្ជាក់​ថា «​បទ​ចម្រៀង​មួយ​បទ កូន​តាំងចិត្ត​ធ្វើ​ឡើង​សម្រាប់​ម៉ែ​មិន​សម្រាប់​តែ​ទិវា​គុណ​ម្តាយ​នោះ​ទេ គឺ​មួយ​ជីវិត កូន​ចង់​ប្រាប់​ថា កូន​ស្រលាញ់​ម៉ែ​ខ្លាំង​បំផុត​។

ជា​ការ​កត់សម្គាល់​ជា​រៀង​រាល់​ឆ្នាំ «​ទិវា​អ្នក​ម្តាយ​» ឬ​ហៅ​ថា Mother’s Day ជា​បុណ្យ​ដ៏​ធំ​មួយ​ទូ​ទាំង​សកលលោក ដែល​គេ​ប្រារព្ធ​ឡើង ដើម្បី​រំឭក​ពី​គុណ​ដ៏​ធំធេង និង​ដើម្បី​បង្ហាញ​ពី​សេចក្តី​ស្រលាញ់ ចំពោះ​អ្នក​ម្តាយ​គ្រប់​រូប​។ ទិវា​នេះ ប្រារព្ធ​ឡើង​ចង់​បញ្ជាក់​ថា អ្នក​ម្តាយ គឺជា​នារី​ដ៏​អស្ចារ្យ អង់អាច​ក្លាហាន​បំផុត​សម្រាប់​កូន​ៗ ម៉ាក់​ហ៊ាន​ជម្នះ​នូវ​រាល់​ឧបសគ្គ ឆ្លងកាត់​រឿងរ៉ាវ​ជា​ច្រើន​រាប់​មិន​អស់ ម៉ាក់​អាច​ធ្វើ​អ្វី​ៗ​បាន​គ្រប់សព្វ​យ៉ាង ដោយ​មិន​ខ្លាច​នឿយហត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ