ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញព្រមានអំពីភាពងាយរងគ្រោះពីការប្រើប្រាស់ QR Code និងវិធីសាស្ត្រការពារខ្លួន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកជំនាញបានលើកឡើងថា រយៈពេលចុងក្រោយនេះ ការប្រើប្រាស់ QR Code មានការកើនឡើងជាលំដាប់ ពិសេសក្នុងអំឡុងពេលនៃការផ្ទុះឡើងនិងរីករាលដាលនៃជំងឺកូវីដ-១៩ ។…

រាជធានីភ្នំពេញ ៖ អ្នកជំនាញបានលើកឡើងថា រយៈពេលចុងក្រោយនេះ ការប្រើប្រាស់ QR Code មានការកើនឡើងជាលំដាប់ ពិសេសក្នុងអំឡុងពេលនៃការផ្ទុះឡើងនិងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ទន្ទឹមនឹងការកើនឡើងនៃការប្រើប្រាស់ QR Code នោះ ក៏បង្ហាញនូវការកើនឡើងជាផ្នែកមួយនៃការតាមដានផ្សេងៗពី សំណាក់ឧក្រិដ្ឋជន ដើម្បីទាញប្រយោជន៍ពីអ្នកប្រើប្រាស់ និងធ្វើឱ្យអ្នកប្រើប្រាស់ងាយក្លាយជាជនរងគ្រោះនៃការកេវប្រវ័ញ្ចណាមួយ ។

អ្នកនាង នីតា ដែលជានិស្សិតមួយរូប និងកំពុងធ្វើការនៅក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញបានលើកឡើងថា អ្នកនាងនិងមិត្តរួមការងារ គឺចូលចិត្តប្រើប្រាស់ស្កេន QR Code ក្នុងការធ្វើប្រតិបត្តិការផ្សេងៗ រួមទាំងការទិញកាហ្វេ ឬឥវ៉ាន់ផ្សេងៗ ដោយមិនសូវមានការកាន់ជាលុយតាមខ្លួននោះទេ ។

«ខ្ញុំមិនទាន់បានដឹងថាវានឹងមានហានិភ័យយ៉ាងណាខ្លះនោះទេ គ្រាន់តែថាការប្រើប្រាស់ QR code សម្រាប់ធ្វើការទូទាត់ផ្សេងៗគឺងាយស្រួល ពិសេសដំណាក់កាលកូវីដ-១៩ ព្រោះមិនចង់កាន់ក្រដាស់ប្រាក់» ។ នេះជាការបញ្ជាក់របស់នាង នីតា ។


យ៉ាងណាមិញ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ទទួលស្គាល់ថា ក្នុងអំឡុងពេល ជំងឺរាតត្បាតកើតឡើងជាសកល ការប្រើប្រាស់ QR Code គឺមានការកើនឡើ ងជាលំដាប់ដែលជាផ្នែកមួយនៃការតាមដានផ្សេងៗពីសំណាក់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណេត ដែលទាញយកផលប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការកំណត់គោ លដៅទៅលើអ្នកប្រើប្រាស់។ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានពន្យល់ថា តើធ្វើដូចម្តេច ដើម្បីការពារ កុំឲ្យធ្លាក់ ខ្លួនជាជនរងគ្រោះពីការប្រើប្រាស់ QR Code?

ជាមួយគ្នានោះដែរក្រុមការងារបច្ចេកទេស នាយកដ្ឋានព័ត៌មានវិទ្យា ក៏បានលើកយកវិធី សាស្ត្រ ចំនួន ៥ ចំណុច ដើម្បីមានសុវត្ថិភាពបន្ទាប់ពីការស្កេន QR Code ដូចខាងក្រោម៖


ទី១-សូមមើល URL៖ នៅពេលដែលលោកអ្នកបាញ់កាមេរ៉ាទូរស័ព្ទរ បស់លោកអ្នកទៅកាន់ QR Code លោកអ្នកនឹងឃើញ URL ជាមុនសិននៅលើអេ ក្រង់ទូរស័ព្ទរបស់លោកអ្នក។ ប្រសិនបើវាជាតំណខ្លី ឬអ្វីមួយដែលមិនអាចស្គាល់ សូមបន្តដោយប្រុងប្រយ័ត្ន និងតាមដានថាតើតំណនោះ ពិតជាតំណដែលលោកអ្ន កចង់ចូលឬក៏អត់។ ត្រូវប្រាកដថា QR Code នឹងនាំលោកអ្នកទៅកន្លែង ដែលលោកអ្នករំពឹងថានឹងទៅនោះ។

ទី២-ត្រួតពិនិត្យមើល URL នៅក្នុង Browser បន្ទាប់ពីលោកអ្នកចុច៖ វាប្រហែលជាប្រាប់ថា វាកំពុងតែនាំលោកអ្នកទៅកាន់គេហទំព័ររបស់ទីកន្លែងមួយ តែបន្ទាប់មកវាបាននាំលោកអ្នក ទៅកាន់គេហទំព័រដែលមានរូបរាងស្រដៀង និងក្លែងក្លាយមួយទៅវិញ។ សូមធ្វើការត្រួតពិនិត្យ URL ដោយការប្រុងប្រយ័ត្ន។

ទី៣-កុំបើកចូលគណនីបន្ទាប់ពីស្កេន QR Code៖ មានពេលខ្លះ លោកអ្នកនឹងត្រូវធ្វើវា ប៉ុន្តែត្រូវធ្វើយ៉ាងប្រុងប្រយ័ត្នបំផុត។ ជាការពិត សូមប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្តល់ព័ត៌មានផ្ទាល់ខ្លួន ណាមួយនៅលើគេហទំព័រ ដែលអ្នកបានចូលតាមរយៈ QR Code ។

ទី៤-កុំទាញយកកម្មវិធីតាមរយៈ QR Code៖ ការបោកបញ្ឆោតទូទៅ គឺដើម្បីការផ្សព្វផ្សាយកម្មវិធីថ្មី នៅលើ QR Code។ នៅពេលនោះហើយ ដែលលោកអ្នក ឲ្យមេរោគបានចូលទៅកាន់ឧបករណ៍របស់អ្នក រួចហើយលួចព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ វាគឺជាពេលវេលាដ៏ល្អមួយសម្រាប់ឧក្រិដ្ឋជនប្រព័ន្ធអ៊ីនធឺណេត។

ទី៥-សូមប្រុងប្រយ័ត្នលើការទូទាត់ប្រាក់៖ កុំធ្វើការទូទាត់សាច់ប្រាក់តាមរយៈ QR Code លុះត្រាណាលោកអ្នកប្រាកដច្បាស់ ថាវាស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រភពបានបញ្ជាក់ថា QR Code មិនមានគ្រោះថ្នាក់នោះទេ វាគ្រាន់តែជាតំណភ្ជា ប់មួយតែប៉ុណ្ណោះ។ តែសូមប្រើប្រាស់ QR Code ជាមួយនឹងវិធីសាស្រ្តសុវត្ថិភាព និងប្រុងប្រយ័ត្ន ខ្ពស់ នៅពេល ដែលអ្នកប្រើប្រាស់តំណ QR Code ណាមួយដែលអ្ន កបានឃើញនៅលើអ៊ីនធឺណិត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ