ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជើងឆើត​ដៃ​ឆៅ​បន្លំ​លួច​ខ្សែដៃ​មាស​៥​ជី​បាន​៤​ថ្ងៃ មក​ចូល​ដូរ​ប្រាក់​ត្រូវ​ម្ចាស់​ចាប់​ជាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បន្លំ​លួច​យក​ខ្សែដៃ​មាស​ទម្ងន់​៥​ជី នៅផ្ទះ​លក់​គ្រឿងអលង្ការ ក្នុង​ផ្សារ​គីឡូម៉ែត្រ​លេខ​៧ បាន​សម្រេច ហើយ​គេចខ្លួន​បាន​តែ​៤​ថ្ងៃ​វិល​មក​ដូរ​ប្រាក់​ត្រូវ​បាន​ម្ចាស់​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បន្លំ​លួច​យក​ខ្សែដៃ​មាស​ទម្ងន់​៥​ជី នៅផ្ទះ​លក់​គ្រឿងអលង្ការ ក្នុង​ផ្សារ​គីឡូម៉ែត្រ​លេខ​៧ បាន​សម្រេច ហើយ​គេចខ្លួន​បាន​តែ​៤​ថ្ងៃ​វិល​មក​ដូរ​ប្រាក់​ត្រូវ​បាន​ម្ចាស់​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​១ កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦​។ ស្ត្រី​ជា​ជនសង្ស័យ​ឈ្មោះ វ៉ែន សុភា អាយុ​៣២​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​ផ្ទះ​ជួល​ភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌឫស្សីកែវ​។

ចំណែក​អ្នកលក់​មាស​ដែល​ត្រូវ​ជនសង្ស័យ​បន្លំ​ចូល​លួច ឈ្មោះ រស់ សៀង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​កើតហេតុ​ខាងលើ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ចូល​មក​ទិញ​មាស​នៅផ្ទះ​ជន​រង​គ្រោះ នៅ​ផ្សារ​គីឡូម៉ែត្រ​លេខ​៧​។

ខណៈនោះ​ជនសង្ស័យ ក៏​បាន​យក​ខ្សែដៃ​មាស​ទម្ងន់​៥​ជី ចំនួន​៤​ខ្សែ​មើល ដោយសារ​តែ​ម្ចាស់​ភ្លេចខ្លួន​កំពុង​រវល់​លក់ដូរ​ឲ្យ​អ្នក​ផ្សេង ជនសង្ស័យ​ក៏​បាន​យក​ខ្សែដៃ​១​ខ្សែ ទម្ងន់​៥​ជី​ដាក់​លាក់​ទុក​ក្នុង​ដៃ​អាវ​វែង​រួច​ហើយ​ក៏​ប្រាប់​ម្ចាស់​ថា សុំ​មើល និង​ទិញ​ខ្សែដៃ​មាស​ទម្ងន់​៣​ជី​មួយ​ខ្សែ​។ តាម​ប្រភព​ព័ត៌មាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​សកម្មភាព ម្ចាស់​ពុំ​បានដឹង​នោះ​ទេ ក្រោយមក​ទើប​ដឹង តែ​ជនសង្ស័យ​បាន​គេ​ខ្លួន​បាត់​។ តាម​រយៈ​កា​មេ​រា​សុវត្ថិភាព ម្ចាស់​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា រំលង​បាន​៤​ថ្ងៃ ជនសង្ស័យ ក៏​បាន​ធ្វើ​ដំណើរ​មក​ដូរ​ប្រាក់​ចំនួន​២៥​ដុល្លារ ទំនងជា​មក​បន្លំ​លួច​ទៀត ក៏​ត្រូវ​បាន​ម្ចាស់​ឃាត់ខ្លួន​តែ​ម្តង​។ ជនសង្ស័យ បាន​សារភាព​ថា បាន​លួច​ពិតប្រាកដ​មែន ថែម​ទាំង​ហៅ​ប្តី​ដែល​លែងលះ​គ្នា ឲ្យ​យក​ប្រាក់​ចំនួន​៧០០​ដុល្លារ​មក​សង​គេ​វិញ​។ ទោះបីជា​យ៉ាង សមត្ថកិច្ច​មិន​បាន​ដោះ​លែង​នោះ​ឡើយ ៕