ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​អំណាច​ក្មួយ​អ្នកធំ ធ្វើ​ឲ្យ​ពលរដ្ឋ​បារម្ភ​ពី​សំណង់​ស្ថានីយ៍​ប្រេង​មួយ​កន្លែង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​មួយ បាន​និង​កំពុង​សាងសង់​នៅ​លើ​ទីតាំង​ដី​ឡូ​តិ៍​មួយ​កន្លែង ស្ថិត​នៅ​ចំណុចប្រសព្វ​ផ្លូវ​លេខ ១៤៣ កែង​ផ្លូវ​លេខ ៣១០ ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន

រាជធានី​ភ្នំពេញ ៖ ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​មួយ បាន​និង​កំពុង​សាងសង់​នៅ​លើ​ទីតាំង​ដី​ឡូ​តិ៍​មួយ​កន្លែង ស្ថិត​នៅ​ចំណុចប្រសព្វ​ផ្លូវ​លេខ ១៤៣ កែង​ផ្លូវ​លេខ ៣១០ ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ត្រូវ​បាន​អ្នក​ជិតខាង​ប្តឹង​មិន​អោយ​មានការ​សាងសង់ តែ​ពេល​នេះ សំណង់​ស្ថានីយ៍ ដែល​គេ​ដឹង​ថា​មាន​ក្មួយ​អ្នកធំ​ម្នាក់​រត់ការ​ឲ្យ​នោះ បាន​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ​។

ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​បាន​បង្ហើប​អោយ​ដឹង​ថា មូលហេតុ​ដែល​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ខាងលើ​នេះ​អាច​សាងសង់​ឡើង​បាន​ជិត​រួចរាល់​គឺ​ដោយសារ​មានការ​បើកភ្លើង​ខៀវ​ពីសា​លា​រាជធានី​ភ្នំពេញ​។ មន្ត្រី​មូលដ្ឋាន​ដដែល​បាន​បញ្ជាក់​ថា ថ្នាក់​មូលដ្ឋាន​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សុំ​ច្បាប់​សាងសង់​ប​ញ្ចូ​ន​ទៅ​រួចរាល់​ហើយ ដោយសារ​មានការ​ឯកភាព​និង អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិនដឹង​ថា ខាង​ក្រសួង​ពាក់ព័ន្ធ ឬ​ក៏​មន្ទីរ​ជំនាញ ទទួលស្គាល់​ផ្លូវច្បាប់​ចំពោះ​សំណង់​នេះ​ដល់​កម្រិត​ណា​នោះ​ឡើយ ។

សូម​បញ្ជាក់​ថា កន្លង​មក​គេ​តែង​លឺ​សូរ អភិបាល​រាជធានី​ភ្នំពេញ បាន​ចេញ​ការ​ព្រមាន​ដាច់ខាត មិន​អោយ​មានការ​សាងសង់​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ក្នុង​រាជធានី​ភ្នំពេញ​តទៅ​ទៀត​ឡើយ តែ​ប្រជាពលរដ្ឋ​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​ស្ថានីយ៍​ប្រេង​មួយ​កន្លែង​នេះ​សង់​ឡើង​នៅ​លើ​ទីតាំង​គ្មាន​ស្តង់ដារ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស បែរជា​សាងសង់​ដោយ​រលូន​ដូច្នេះ ?​។

ប្រភព​មួយទៀត​ពី​មន្ត្រី​តូចតាច​មួយ​បាន​បង្ហើប​ដែរ​ថា មូលហេតុ​ដែល​ស្ថានីយ៍​ប្រេង​ខាងលើ សាងសង់​មិន​ខ្វល់​ពី​ពាក្យបណ្តឹង​អ្នក​ជិតខាង​នោះ ព្រោះតែ​មានការ​បើកភ្លើង​ខៀវ​ពីសា​លា​រាជធានី​ភ្នំពេញ ។

ជុំវិញ​ការ​ចោទប្រកាន់​នេះ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ និង​ម្ចាស់​សំណង់​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​ខាងលើ ពុំ​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ឡើយ ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​ក្បែរ​ស្ថានីយ៍​ប្រេង ក៍​ដូច​ជា​អ្នកបច្ចេកទេស​ខាង​សំណង់​បាន​លើក​ឡើង​ថា សំណង់​ស្ថានីយ៍​ប្រេង​ដែល​មាន​ក្មួយ​អ្នកធំ​ម្នាក់​រត់ការ​ច្បាប់​នោះ គឺ​សំណង់​នេះ​គ្មាន​លក្ខណៈ​បច្ចេកទេស​ស្តង់ដារ​ត្រឹមត្រូវ ដោយ​ទីតាំង​តូច​ចង្អៀត​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ជុំវិញ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​សុវត្ថិភាព​ទៅ​ថ្ងៃ​មុខ ។ ម្យ៉ាងទៀត ស្ថានីយ៍​ប្រេង​ដ៏​រឹង​មាំ​មួយ​នេះ បាន​សាងសង់​រំលោភ​យក​ចំណី​ផ្លូវ​អ្នកស្រុក​ដើរ​ចូល​ទៅ​ក្រោយ​ជិត​កន្លះ​ម៉ែត្រ​ទៅ​ហើយ តែ​អាជ្ញា​មូលដ្ឋាន​បាន​ត្រឹម​សម្របសម្រួល មិន​ហ៊ាន​ឃាត់​តែ​ម្តង​សង្ស័យ​ខ្លាច​របូត​ស័ក្តិ​ពី​ស្មា ។

គួរ​បញ្ជាក់​ថា នៅ​ខណ្ឌចំការមន បាតុភាព​រឿង​សាងសង់​ស្ថានីយ៍​ប្រេង​ឥ​ន្ធៈ​កើត​មាន​ស្ទើរ​គ្រប់​សង្កាត់ ពិសេស​សង្កាត់​ផ្សារ​ដើម​ថ្កូវ​៕