តារាមួយចំនួន នៅតែផ្គើនក្រសួងវប្បធម៌…!!!
រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកថៃ នរៈសត្យា បានបញ្ចេញប្រតិកម្មទៅនឹងការផ្គើនរបស់តារាមួយចំនួនដោយស្លៀកពាក់សិចស៊ីហួសហេតុ ។
រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកថៃ នរៈសត្យា បានបញ្ចេញប្រតិកម្មទៅនឹងការផ្គើនរបស់តារាមួយចំនួនដោយស្លៀកពាក់សិចស៊ីហួសហេតុ ។
រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកថៃ នរៈសត្យា បានបញ្ចេញប្រតិកម្មទៅនឹងការផ្គើនរបស់តារាមួយចំនួនដោយស្លៀកពាក់សិចស៊ីហួសហេតុ ។
សារប្រតិកម្មរបស់លោករដ្ឋលេខាធិការក្រសួងវប្បធម៌ កាលពីពេល ថ្មីៗកន្លងមកបន្ទាប់ពីមួយរយៈចុងក្រោយនេះតារាមួយចំនួននៅតែស្លៀកពាក់សិចស៊ីបញ្ចេញសុដន់ បើទោះបីជាក្រសួងបានចេញសេចក្តីជូនដំណឹង និងបានណែនាំចំពោះរឿងនេះក៏ដោយ ។
លោកថៃ នរៈសត្យា បានរសេរបង្ហោះតាមហ្វេសប៊ុកអមជាមួយរូបថតតារាស្រី៣ទៅ៤សន្លឹក ដែលនិយមការស្លៀកពាក់សិចស៊ីថា «ចរន្តនៃការប្រកួតដើមទ្រូងហាក់ដូចជាបានផ្គើនទៅនឹងការបរិយាយរបស់ខ្ញុំកាលពីសប្ដាហ៍កន្លងទៅ ដោយគេឃើញមានការបង្ហោះរូបអួតសម្ញែងប៉ុន្មានសន្លឹកទៀតពីអ្នកសិល្បៈដែលមានកេរ្ដ៍ឈ្មោះដក់ជាប់ក្នុងអារម្មណ៍មហាជនយើងនៅឡើយ ។
ដូចខ្ញុំបាននិយាយរួចមកហើយថា វប្បធម៌ អរិយធម៌ សិល្បៈ និងប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរមិនអាចស្រអាប់ដោយសារតែការស្លៀកពាក់សិចស៊ី ឬការដោះសំពត់ ខោអាវចេញរបស់បុគ្គលណាម្នាក់ ឬប៉ុន្មានអ្នកឡើយ តែបើវាស្រអាប់ ឬអន់ ត្រូវគេទិតៀនកែលម្អ ឬអាចត្រូវគេជេរប្រមាថ នោះគឺបុគ្គលនោះទេដែលជាអ្នកទទួលដោយផ្ទាល់នោះ ។ ដោយសារតែមហាជនតែងប្រើវោហារស័ព្ទ ឌឺដងស្តីបន្ទោសដល់ក្រសួងវប្បធម៌ជានិច្ចថា(អត់បានការ មិនយកចិត្តទុកដាក់ បណ្តែតបណ្តោយ ដេកលក់ អសកម្មដោយមិនបើកភ្នែកមើលការបំផ្លាញវប្បធម៌ប្រពៃណីរបស់មនុស្សប៉ុន្មាននាក់) ទើបខ្ញុំចាំបាច់ត្រូវបង្ហាញចេតនាផ្លូវការនេះមួយទៀត ។
សូមលំអោនកាយគោរពចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ខ្ញុំពុំមែនជាមនុស្សដែលចង្អៀតចង្អល់ មិនស្គាល់ស៊ីវិល័យភាព និងការរីកចម្រើនរបស់យុគសម័យនៃសាកលភាវូបនីយកម្មនេះទេ ប៉ុន្តែគ្រាន់តែមានទស្សនៈនិយមលើភាពសមហេតុសមផលប៉ុណ្ណោះ ។
ការលើលឡើងរបស់លោកថៃ នរៈសត្យា នេះត្រូវលោកកែវ សុផល បញ្ចេញទស្សនៈ(Command) ផ្ទាល់ខ្លួនថា «ខ្ញុំគិតថាប្រហែលការសម្តែងមានចំណូលតិចតួចពេកមិនអាចទ្រទ្រង់ជីវភាពជាអ្នកសិល្បៈបាន ទើបពួកនាងប្រឹងបង្ហាញដើមទ្រូង និងសាច់ដ៏សខ្ចីដើម្បីបានអាជីពអាថ៌កំបាំងមួយទៀត» ។
ដោយឡែកម្ចាស់ហ្វេសប៊ុកមួយទៀតឈ្មោះ Malay M.Chan បានបញ្ចេញទស្សនៈថា «នេះជាផ្ទាំងគំនូរ ឬរូបភាពដែលមនុស្សមួយចំនួនខំស្រវា ដើម្បីបង្ហាញប្រាប់គេឯងថា «ខ្ញុំមានដែរ» មិនថាក្មេង ឬចាស់ទេ ។ នេះហើយសង្គម ដែលយើងរស់នៅសព្វថ្ងៃ ។ រីឯគំនូរ ហើយនឹងរូបភាពទាំងនេះដល់យូរៗទៅ វាប្រែទៅជាសាំុ ហើគ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយ ។ យ៉ាងណាវិញវប្បធម៌ អរិយធម៌ និងប្រពែណីខ្មែរនៅតែគង់វង់ជានិច្ច ព្រោះវាជាច្បាប់នៃសង្គមខ្មែរ» ។
មិនមែនជាលើកទីមួយទេ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ចេញប្រតិកម្មជុំវិញបញ្ហានេះ ដោយកន្លងមកមានតារាម្នាក់ត្រូវក្រសួងកោះហៅទៅណែនាំអំពី ។ទៅជាយ៉ាងណាក្ដីបញ្ហានេះនៅតែកើតឡើងជាថ្មីដែល ក៏មានតារាខ្លះនៅតែមិនស្ដាប់ការណែនាំ៕
ចែករំលែកព័តមាននេះ