ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្រឆាំង​ការ​អញ្ជើញលោក Putin ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ឥណ្ឌូ​នេ​ស៊ី

2 ឆ្នាំ មុន

ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក Joko Widodo បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ឥណ្ឌា​នេ​ស៊ី​ប្រឈម​នឹង​ការ​ប្រឆាំង​ពី​សំណាក់​អា​មេ​រិ​ក​ជុំវិញ​ការ​អញ្ជើញ​ប្រធានាធិបតី​រុ​ស្ស៊ិ Vladimir Putin ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ខែ​វិ​ច្ឆិកា​ខាង​មុខ​។…

ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក Joko Widodo បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ឥណ្ឌា​នេ​ស៊ី​ប្រឈម​នឹង​ការ​ប្រឆាំង​ពី​សំណាក់​អា​មេ​រិ​ក​ជុំវិញ​ការ​អញ្ជើញ​ប្រធានាធិបតី​រុ​ស្ស៊ិ Vladimir Putin ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ខែ​វិ​ច្ឆិកា​ខាង​មុខ​។

រដ្ឋធានី Jakarta ដែល​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល G20 ឆ្នាំ​នេះ បាន​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​ប្រទេស​លោក​ខាងលិច​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ដើម្បី​ឲ្យ​ដក​រុ​ស្ស៊ី​ចេញ បន្ទាប់​ពី​មានការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកែក និង​និយាយ​ថា​ខ្លួន​នៅ​តែ​រក្សា​ភាព​មិន​លម្អៀង​។

ក្រៅពី​អញ្ជើញ​ប្រធានាធិបតី Putin ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល មេដឹកនាំ​ឥណ្ឌូ​នេ​ស៊ី​រូប​នេះ​ក៏​បាន​អញ្ជើញ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ឲ្យ​ចូលរួម​ផង​ដែរ​ក្នុង​នាម​ជា​ភ្ញៀវ​។ រុ​ស្ស៊ី​ជា​សមាជិក​ប្រទេស G20 ខណៈ​អ៊ុយ​ក្រែ​ន​មិនមែន​ជា​សមាជិក​ឡើយ​។

«​ខ្ញុំ​បាន​អញ្ជើញ​ប្រធានាធិបតី Zelenskyy ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល G20» ​។ នេះ​ជា​ការ​ថ្លែង​របស់​លោក Joko Widodo ដោយ​លោក​លើក​ឡើង​ថា ការ​សម្របសម្រួល​នេះ​បាន​សម្រេច​ឡើង​បន្ទាប់​ពី​មាន​សម្ពាធ​ពី​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden និង​មេដឹកនាំ​ផ្សេង​ៗ​ទៀត ដើម្បី​អនុញ្ញាតិ​ឲ្យ​មានការ​ចូលរួម​ពី​អ៊ុយ​ក្រែ​ន​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​។

លោក Putin បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ជាមួយនឹង​លោក Widodo ថា​លោក​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​នោះ ដែល​នឹង​ធ្វើ​ឡើង​នៅ​កោះ Bali​។

នៅ​ថ្ងៃ​សុក្រ​មុ្ស​ល​មិ​ញ រដ្ឋបាល​របស់​លោក Joe Biden បាន​បញ្ជាក់​ច្បាស់​ពី​ទស្សនៈ​របស់​ខ្លួន​លើ​ការ​អញ្ជើញលោក Putin​។

លោកស្រី Jen Psaki អ្នកនាំពាក្យ​ប្រ​ធានា​ធិ​បត​អា​មេ​រិ​កបាន​និយាយ​ថា «ប្រធានាធិបតី​សម្តែង​ការ​ប្រឆាំង​របស់​គាត់​ជា​សាធារណៈ​ចំពោះ​ប្រធានាធិបតី Putin ដែល​ចូលរួម​កិច្ចប្រជុំ G20​។ យើង​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន» ​។

លោកស្រី​បញ្ជាក់​ថា «​យើង​បាន​បង្ហាញ​ពី​ទស្សនៈ​ថា​យើង​មិន​គិត​ថា​រុ​ស្ស៊ី​គួរតែ​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ G20 ជា​សាធារណៈ ឬ​ឯកជន​នោះ​ទេ​» ​។ គាត់​បន្ថែម​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​យល់​ថា ការ​អញ្ជើញ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពេល​មានការ​ឈ្លានពាន​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ