ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យស្លា.ប់​ដោយគាំងបេះដូង តែពលរដ្ឋថាមិនមែន

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា សាកសព​ជន​​បរទេស​​ម្នាក់ ត្រូវ​​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​​នៅ​ក្នុង​ថ្លុក​ទឹក​ក្បែរផ្លូវ​​មួយ​កន្លែង ​កាលពី​វេលា​ម៉ោង០៦ និង៣៥​នាទី​ព្រឹក​ថ្ងៃ​ទី១៣ តុលា ២០១៦ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ឆ្នេរ​អូរ​ត្រះ​១ ​​ក្នុង​ភូមិ៦ សង្កាត់៤​ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ ។

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា សាកសព​ជន​​បរទេស​​ម្នាក់ ត្រូវ​​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​​នៅ​ក្នុង​ថ្លុក​ទឹក​ក្បែរផ្លូវ​​មួយ​កន្លែង ​កាលពី​វេលា​ម៉ោង០៦ និង៣៥​នាទី​ព្រឹក​ថ្ងៃ​ទី១៣ តុលា ២០១៦ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ឆ្នេរ​អូរ​ត្រះ​១ ​​ក្នុង​ភូមិ៦ សង្កាត់៤​ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​​ប្រភព​​ពី​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​​ដឹង​ថា ​សព​​ឈ្មោះ JOHN WILLIAM CLEEREMAN ​សញ្ជាតិអា​មេ​រិ​ក ជាអ្នកទេស​ចរណ៍​​កាន់​លិខិតឆ្លងដែន​លេខ433002607 ​សុពលភាពថ្ងៃ​ទី០៣ ​មីនា 2018 ( លិខិតឆ្លងដែន​ច្បាប់​ដើម ​កំពុង​ស្រាវជ្រាវ ) ។

បើ​តាម​ការ​ពិនិត្យ​​ថា​៖ ជន​រង​គ្រោះ​អាចស្លាប់​ដោយសារ​ជំងឺ​គាំង​បេះដូង ​​ប៉ុន្តែ​​ទោះបីជា​មា​ន​ការ​​អះអាង​​ពី​សមត្ថកិច្ច និង​​គ្រូ​ពេទ្យ​យ៉ាង​ណា​ក៏​ដោយ ក៏​មតិ​​ពលរដ្ឋនៅ​ក្បែរ​កន្លែង​កើតហេតុ​ បាន​ដាក់​ការ​សង្ស័យ​ថា អាច​ជា​ករណី​​ឃាតកម្ម ព្រោះ​សាកសព​ស្លាប់​នៅ​ថ្លុក​ទឹក​ឆ្ងាយ​ពី​ផ្លូវ​ប្រមាណ​៤ ​ទៅ​៥​ម៉ែត្រ ។ បើ​ជិះ​កង់​គាំងបេះដូង គឺ​ប្រាកដជា​សាកសព​ដួល​នៅ​លើ​​ថ្នល់ ហើយ​ម្យ៉ាងវិញទៀត ជន​​រង​គ្រោះ​គ្មាន​រឿង​អ្វី​ជិះ​​កង់​ហាត់ប្រាណ​ទាំង​កណ្តាល​យប់​​នោះ​​ទេ​ ។

​ទោះបីជា​យ៉ាងណា​ ក៏​ដោយ​នេះ គ្រាន់តែ​ជា​ពាក្យ​ច​ចាមអារ៉ាម​​តែ​ប៉ុណ្ណោះ ឯ​រឿង​យ៉ាងណា​នោះ​ គ្មាន​ន​ណា​ម្នាក់​អាច​សន្និដ្ឋាន​ក្រៅ​អំពី​សមត្ថកិច្ច​ និង​មន្ត្រី​ជំនាញ​បាន​ទេ​ ។ បច្ចុប្បន្ន សាកសពត្រូវ​បាន​ដឹក​ទៅ​រក្សា​ទុកនៅ​មន្ទីរពេទ្យ​បង្អែក ខេត្ត​ព្រះ​សីហ​នុ ​រង់ចាំ​ការ​សម្រេច​ពី​ក្រុម​គ្រួសារ និង​ស្ថានទូត ។