ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឆេះ​ផ្ទះ១ខ្នង​ហ្មត់​រួម​ទាំង​សម្ភារជាច្រើ​ន​ទៀត​ ខណៈ​មូល​​ហេតុ​មិន​ច្បាស់​លាស់

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបា​ត់ដំបង​ ៖ អគ្គិ​ភ័យ​ដែល​ម្ចាស់​ផ្ទះ​មិនទាន់​បង្ហាញ​ហេតុផល​ច្បាស់លាស់ បាន​ឆេះ​អស់​នូវ​ផ្ទះ​ដ៏​ធំ​មួយ​ខ្នង រួម​ទាំង​សម្ភារ​ប្រើ​ប្រាស់​ជាច្រើន​ទៀត កាលពី​វេលា​ម៉ោង៩និង១០នាទី​យប់​ថ្ងៃ​ទី ២៧ មេសា នៅ​ចំណុច​ភូមិ​តាសាញ​ជើង ឃុំ​តាសាញ…

ខេត្តបា​ត់ដំបង​ ៖ អគ្គិ​ភ័យ​ដែល​ម្ចាស់​ផ្ទះ​មិនទាន់​បង្ហាញ​ហេតុផល​ច្បាស់លាស់ បាន​ឆេះ​អស់​នូវ​ផ្ទះ​ដ៏​ធំ​មួយ​ខ្នង រួម​ទាំង​សម្ភារ​ប្រើ​ប្រាស់​ជាច្រើន​ទៀត កាលពី​វេលា​ម៉ោង៩និង១០នាទី​យប់​ថ្ងៃ​ទី ២៧ មេសា នៅ​ចំណុច​ភូមិ​តាសាញ​ជើង ឃុំ​តាសាញ ស្រុក​សំឡូត តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។ លំនៅឋាន​ដែល​ក្លាយជា​ផេះ ​ដោយសារ​អគ្គិ​ភ័យ​នោះ ធ្វើពីឈើ​ប្រក់​ក្បឿ​ង មាន​ទំហំ៩ម៉ែត្រ x ១២ម៉ែត្រ ម្ចាស់​កម្ម​សិទ្ធិឈ្មោះ កង ប៉ុន ភេទប្រុស អាយុ៦៣ឆ្នាំ ​ជា​កសិ​ករ រស់នៅ​ចំណុច​កើតហេតុ ​។

ពាក់ព័ន្ធ​នឹង​ករណីនេះ បើ​តាម​យោង​លើ​របាយ​កា​រណ៍សមត្ថ​កិច្ច​បាន​ឲ្យដឹង​ថា ម្ចាស់ផ្ទះ​ហាក់​មិនទាន់​ដឹង​អំពី​មូលហេតុនៃ​ការ​ឆេះ​នេះ​ឲ្យ​ប្រា​កដ​ទេ តែ​គាត់​បាន​វាយ​តំលៃ​ព្រា​វ​ៗ​ថា «អាច​បណ្ដាលមកពី​ការ​ទុស្សេ​ខ្សែសូ​ឡា​នៅ​លើ​ដំ​បូង​ផ្ទះ»។ ប៉ុន្តែ​ប្រភព​ដទៃ​បាន​អះអា​ង​ផ្ទុយពី​ម្ចាស់ផ្ទះ​ថា ផ្ទាំង​សូ​ឡា​មិន​អាច​ទុស្សេ​ទេ តែ​អាច​បណ្ដាល​មកពី​ការ​ទុស្សេ​ខ្សែភ្លើង​ច្រើ​ន​ជាង ។

សមត្ថកិច្ច​បាន​ស្រង់​សំដី​ម្ចាស់ផ្ទះ​ទៀត​ថា អគ្គិភ័យ​នោះ​បាន​ចាប់ផ្ដើមពី​ប៉ែក​ខាងលើ​ដំបូល​ផ្ទះ ត្រង់​ចំណុច​ផ្ទាំង​សូ​ឡា ហើយ​រាលដាល​ចុះ​មក​ក្រោយ​យ៉ាង​ឆាប់​រហ័ស ដែល​ពិបាក​ក្នុង​ការទប់ស្កាត់ រហូត​ឆេះ​ខ្ទេច​ឆេះ​ខ្ទី​អស់​តែ​ម្ដង​។

ចំពោះ​តុល្យការនៃ​ការខូចខាត យោង​តាម​របាយ​កា​រណ៏​ដែល​សមត្ថកិច្ចបាន​សួរនាំ​ជនរងគ្រោះ គឺការខាត​បង់​រួមមាន ខ្សែក​មាស​ទម្ងន់​២,៥តំ​លឹង ខ្សែក០២ខ្សែ ចិញ្ចៀន០២វង់ ប្រាក់​ចំនួន៣៥០០ដុល្លា ស្រូវ២៥កា​រ៉ុង គោយន្ត​កន្រ្តៃ០១គ្រឿង ត្រា​ត់ទ័រ០១គ្រឿង​ខូចខាត​អស់​១០% និងសម្ភារ​មួយចំនួន​ទៀត​។ ប៉ុន្តែ​ប៉ុន្តែ​យ៉ាងណា អគ្គិភ័យ​នេះ​បាន​បំផ្លាញ​តែ​ទ្រព្យសម្បត្តិ​ម្ចាស់ផ្ទះ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ឬលំនៅឋាន​អ្នក​ក្បែរ​ខាង​ឡើយ ​៕ ​

អត្ថបទសរសេរ ដោយ