ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​អ្នក​ស្នង​កំណត់​ត្រា​មនុស្ស​ចាស់​បំផុត​លើ​លោក ក្រោយ​ម្ចាស់​កំណត់​ត្រា​ចាស់​ទទួលមរណភាព

2 ឆ្នាំ មុន

ជប៉ុន ៖ ជា​រឿង​ដ៏​សោកស្តាយ​មួយ បន្ទាប់​ពី​ស្ត្រី​ចំណាស់​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ទី

ជប៉ុន ៖ ជា​រឿង​ដ៏​សោកស្តាយ​មួយ បន្ទាប់​ពី​ស្ត្រី​ចំណាស់​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ទីភ្នាក់ងារ​កំណត់​ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស (Guinness World Records) ជា​មនុស្ស​ចាស់​ជាងគេ​បំផុត​របស់​ពិភព​លោក​ដែល​នៅ​រស់រាន​មានជីវិត បាន​ទទួលមរណភាព​ហើយ នៅ​អាយុ​១១៩​ឆ្នាំ​។ នេះ​យោង​តាម​ប្រភព​ពី Guinness World Records ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា កន្លង​ទៅ​។

លោកយាយ Kane Tanaka បាន​កើត​នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​១៩០៣ នៅ​ឯ​តំបន់ Fukuoka ភាគ​និរតី​ប្រទេស​ជប៉ុន​។ ខណៈ​លោកយាយ​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២២​។ ហើយ​ដំណឹង​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​លោក Robert Young ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​ជា​អ្នក​ចុះ​កំណត់​ត្រា​របស់​លោកយាយ Kane Tanaka កាលពី​ឆ្នាំ ២០១៩ ជា​មនុស្ស​ចាស់ ហើយ​ក៏​ជា​ស្ត្រី​ចាស់​ជាងគេ​បំផុត​របស់​ពិភពលោក ដែល​នៅ​រស់រាន​មានជីវិត​។ នៅ​ពេល​ដែល​លោកយាយ​មាន​អាយុ ១១៦​ឆ្នាំ និង ២៨​ថ្ងៃ​។

ជាមួយ​គ្នា​នោះ បន្ទាប់​ពី​មរណភាព​របស់​លោកយាយ Kane Tanaka ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​រួច​មក​។ ទីភ្នាក់ងារ​កំណត់​ត្រា​ពិភពលោក​ហ្គី​ន​ណេ​សបាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ថា​ដូនជី Lucile Randon ដែល​ត្រូវ​បាន​ស្គាល់​ថា «Sister André» ជនជាតិ​បារាំង​អាយុ ១១៨​ឆ្នាំ ដែល​កើត​នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ ១៩០៤ ក្លាយជា​អ្នក​ស្នង​កំណត់​ត្រា​មនុស្ស​ចាស់ ហើយ​ក៏​ជា​ស្ត្រី​ចាស់​ជាងគេ​បំផុត​របស់​ពិភពលោក ដែល​នៅ​រស់រាន​មានជីវិត​នៅ​ពេល​បច្ចុប្បន្ន​៕ (​ដកស្រង់​ចេញពី​គេហទំព័រ Guinness World Records)

លោកយាយ Kane Tanaka
លោកយាយ Kane Tanaka
លោកយាយ Kane Tanaka
លោកយាយ Kane Tanaka
រូបលោកយាយ Kane Tanaka កាលពីក្មេង​
លោកយាយ Kane Tanaka
ដូនជី Lucile Randon ម្ចាស់កំណត់ត្រាថ្មី
ដូនជី Lucile Randon ម្ចាស់កំណត់ត្រាថ្មី
ដូនជី Lucile Randon ម្ចាស់កំណត់ត្រាថ្មី
ដូនជី Lucile Randon ម្ចាស់កំណត់ត្រាថ្មី
រូប​ដូនជី Lucile Randon ម្ចាស់កំណត់ត្រាថ្មី កាលនៅពីក្មេង
​ដូនជី Lucile Randon ម្ចាស់កំណត់ត្រាថ្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ