ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Miss Universal Cambodia រដូវ​កាល​ថ្មី ធ្វើ​ឱ្យ​ពុះកញ្ជ្រោល​​ដល់​អតីត​អ្នក​ប្រឡង​ពី​មុន​មក​ដាក់​ពាក្យ

2 ឆ្នាំ មុន
  • ភ្នំពេញ

ពិត​ណាស់​ការ​ប្រកួត​កម្មវិធី​ប្រឡង​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា រដូវ​កាល​ថ្មី​ឆ្នាំ​២០២២ បាន​រុញ​អោយ​ស្រី​ស្អាត​ៗ​ជា​ច្រើន​សម្រុក​មក​ដាក់​ពាក្យ​។ ក្នុង​នោះ​ផ្អើល​ដល់​កីឡាការិនី​ហែល​ទឹក ហែម ថុ​ន​វិ​ថិ​នី ក៏​បាន​ដាក់​ពាក្យ​មក​ប្រកួត​ដែរ​។ ចុង​ក្រោយ​នេះ បែកធ្លាយ​ម្ចាស់​តំណែង​បវរកញ្ញា​ភព​ផែនដី កម្ពុជា​ឆ្នាំ​២០២០ មួយ​រូប ដែល​មាន

រាជធានី​ភ្នំពេញ ៖ ពិត​ណាស់​ការ​ប្រកួត​កម្មវិធី​ប្រឡង​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា រដូវ​កាល​ថ្មី​ឆ្នាំ​២០២២ បាន​រុញ​អោយ​ស្រី​ស្អាត​ៗ​ជា​ច្រើន​សម្រុក​មក​ដាក់​ពាក្យ​។ ក្នុង​នោះ​ផ្អើល​ដល់​កីឡាការិនី​ហែល​ទឹក ហែម ថុ​ន​វិ​ថិ​នី ក៏​បាន​ដាក់​ពាក្យ​មក​ប្រកួត​ដែរ​។ ចុង​ក្រោយ​នេះ បែកធ្លាយ​ម្ចាស់​តំណែង​បវរកញ្ញា​ភព​ផែនដី កម្ពុជា​ឆ្នាំ​២០២០ មួយ​រូប ដែល​មាន​សម្រស់​ផូរផង់ និង​មានបទពិសោធន៍​ដឹង​ពី​ឆាក​ប្រឡង​ក៏​បាន​បាក់ចិត្ត​ចូលរួម​ប្រយុទ្ធ​ផង​ដែរ​។

គេ​បានដឹង​ត្រួស​ៗ​ហើយ​ថា ក្នុង​ចំណោម​អ្នក​ខ្លាំង​មក​ដាក់​ពាក្យ​ប្រកួតប្រជែង ក្រៅពី​កីឡាការិនី​ហែល​ទឹក ក៏​លេច​ចេញ​នូវ​នារី​ជា​អតីត​អ្នក​ប្រឡង​មក​ដាក់​ប្រកួត​ជា​ច្រើន ដូច​ជា សេង រ​ដ្ឋា និង​ម្ចាស់​ជ័យ​លា​ភី​ជា​ច្រើន​ដួង​ទៀត​។ នេះ​បញ្ជាក់​ថា ការ​ប្រារព្ធ​ការ​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ កម្ពុជា រដូវ​កាល​ថ្មី​ឆ្នាំ​នេះ ពិតជា​កក្រើក​ទ្វេរ​ឡើង ដោយសារ​អ្នក​មក​ដាក់​ពាក្យ​មិន​ថា​អ្នក​មិន​ធ្លាប់​ប្រឡង​ក៏​មក អ្នក​មានបទពិសោធន៍​ក៏​មក​។ នេះ​សបញ្ជាក់​ថា ជា​ឆ្នាំ​ដ៏​សំខាន់ ហើយ​មិនដឹង​ថា តើ​នារី​មួយ​ណា​ជា​អ្នក​អាច​ដើរទៅ​យក​មកុដ​ឆ្នើម​បាន​នោះ​ទេ0x017d7​។

ការ​ប្រកាស​ជា​ផ្លូវការ ការ​មក​កាន់​នៃ​វេទិការ បវរកញ្ញា​ចក្រវាល​កម្ពុជា Miss Universe Cambodia ឆ្នាំ​២០២២​។ ហេង សុទ្ធ​និស្ស័យ ធ្លាប់​តំណាង​ជាតិ​អោយ​កម្ពុជា និង​តំណាង​ជាតិ​អោយ​កម្ពុជា នៅ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ផែនដី Miss Earth ឆ្នាំ​2020 នឹង​ជួប​គ្នា​ម្ដងទៀត ក្នុង​ឆ្នាំ​២០២២​នេះ​។ ខណៈ​ពេល​នេះ នាង​បាន​បំពេញបែបបទ​ដាក់​ពាក្យ​រួច​ជា​ការ​ស្រេច​ហើយ​។

ការ​ប្រឡង Miss Universe Cambodia 2022 ចាប់ផ្ដើម​ប្រកួត​ខែ​ក្រោយ​នឹង​ហើយ ។ សូម​ហ្វេ​ន​ៗ រង់ចាំ​មើល​ថា ឆ្នាំ​នេះ មាន​បេ​ក្ខ​នារី​ណាខ្លះ​ដែល​បាន​មក​ដាក់​ពាក្យ​ប្រកួត ដើម្បី​ដណ្ដើម​ម្កុដ​ដែល​មាន​តម្លៃ​រហូត​ដល់ 100000$ ហើយ​ជាង​នេះ​ទៅ​ទៀត ក៏​មានឱកាស​ទទួល​បានការ​ងារ​ជា​ច្រើន​ទៀត ទាំង​ថត​ម៉ូ​ដ ការ​សម្តែង និង​ចូលរួម​កម្មវិធី​សំខាន់​ៗ រុញ​អោយ​កាន់តែ​ល្បីល្បាញ​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ