ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រា​.​ប់​មីន​គ្រប់​ប្រភេទ​សេសសល់​កាលសម័យ​សង្គ្រាម ឆក់​យក​ជីវិត​មនុស្ស​ជា​បន្តបន្ទាប់

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

គេ​បាន​សង្កេត​ឃើញ​នៅ​ខេត្តឧត្តរមានជ័យ ដែល​ខេត្ត​នេះ​ស្ថិត​នៅ​ទិសឧត្តរ ហើយ​មាន​ផ្ទៃដី​លាតសន្ធឹង​តាម​ខ្សែបណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ទស្ស​វត្ត​ន៍​ឆ្នាំ​៨០ បាន​កើត​មាន​សង្គ្រាមស៊ីវិល​ក្នុងស្រុក​ដ៏​រាំ​រ៉ៃ ដ៏​ក្តៅ​គរ​គុក រវាង​កង​ទ័ព​រដ្ឋ​កម្ពុជា និង​

ខេត្តឧត្តរមានជ័យ ៖ គេ​បាន​សង្កេត​ឃើញ​នៅ​ខេត្តឧត្តរមានជ័យ ដែល​ខេត្ត​នេះ​ស្ថិត​នៅ​ទិសឧត្តរ ហើយ​មាន​ផ្ទៃដី​លាតសន្ធឹង​តាម​ខ្សែបណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ទស្ស​វត្ត​ន៍​ឆ្នាំ​៨០ បាន​កើត​មាន​សង្គ្រាមស៊ីវិល​ក្នុងស្រុក​ដ៏​រាំ​រ៉ៃ ដ៏​ក្តៅ​គរ​គុក រវាង​កងទ័ព​រដ្ឋ​កម្ពុជា និង​កងទ័ព​ខ្មែរក្រហម កងទ័ព​ប៉ា​រ៉ា រហូត​មក​ទល់​ទស្ស​វត្ត​ន៍​ឆ្នាំ​១៩៩៨ ទើបត្រូវ​បាន​បញ្ចប់សង្គ្រាម​។

ក្រោយ​ពី​បាន​បញ្ចប់​សង្គ្រាមស៊ីវិល​ទៅ ខណៈ​ពេល​នេះ​គ្រាប់​មីន​គ្រប់​ប្រភេទ និង​គ្រាប់កាំភ្លើង​ធុន​ធំ​ៗ​មិន​ទាន់​ផ្ទុះ ត្រូវ​បាន​កប់​នៅ​ក្នុង​ដី ហើយ​គេ​បាន​សង្កេត​គ្រាប់​មីន និង​គ្រាប់កាំភ្លើង​បាន​ផ្ទុះ​ជា​បន្តបន្ទាប់ និង​ឆក់​យក​ជីវិត​មនុស្ស​ទាំង​ចាស់ និង​ក្មេង ទាំងប្រុស​ទាំងស្រី ត្រូវ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត និង​រង​របួសធ្ងន់ ឬ​ស្រាល​ជា​បន្តបន្ទាប់​។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២២​នេះ ក៏​មាន​ករណី​ត្រាក់ទ័រ​ម៉ាក​គូ​បូ​តា ភ្ជួរដីចំការ នៅ​ចំណុច​ភូមិ​ស្វាយចេក ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បាន​ជាន់​ត្រូវ​មីនតោន បណ្តាល​អោយ​អ្នកបើកបរ​ឈ្មោះ ឈៀក លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ផ្តៀក​ជ្រុំ ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ រង​របួសធ្ងន់​ដាច់​ដៃ​ម្ខាង និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង តែ​ជា​អកុសល​ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លា​.​ប់​ទៅ ចំណែក​ត្រាក់ទ័រ​គូ​បូ​តា​វិញ រង​ការ​ខូចខាត​ដាច់​កង​ខាងក្រោយ ផ្នែក​ខាងឆ្វេង​ផង​ដែរ​។

ហើយ​បច្ចុប្បន្ន​មេះ ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ត្រាក់ទ័រ​របស់​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ