លទ្ធផលនៃការពិសោធលើទឹករំអិលលាបលិង្គស៊េរីថ្មីពីអង់គ្លេសរកឃើញថា អាចកាត់បន្ថយជំងឺអសមត្ថិភាពផ្លូវភេទរបស់បុរសបានយ៉ាងល្អដោយមិននឹកស្មានដល់ ។
តាមទីភ្នាក់ងារ«Daily Mail»របស់អង់គ្លេស កាលពីពេលថ្មីៗកន្លងមកបានចុះផ្សាយទាក់ទងនឹងលទ្ធផលពិសោធន៍លើជាតិរំអិលលាបលិង្គស៊េរីថ្មី អាចជួយជំរុញដល់អង្គជាតិបុរសដែលកើតជំងឺអសមត្ថភាពផ្លូវភេទបានឆាប់រហ័ស ដោយចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ នឹងធ្វើឱ្យលិង្គរឹុង និងមានចំណង់ផ្លូវភេទឆេះរោលយ៉ាងអន្ទះសា ។
ការពិសោធលើកនេះ បានរៀបចំឡើងដោយក្រុមហ៊ុន«Futura Medical»យកក្រុមគំរូជាបុរសដែលមានបញ្ហាអសមត្ថិភាពលិង្គចំនួន ២៣២នាក់ មកសាកល្បងដោយប្រើជាតិរំអិលប្រភេទថ្មីលាបលើលិង្គ ។ លទ្ធផលបង្ហាញថា ទទួលបានផលប្រហែល៨២% លើក្រុមគំរូនេះនិងចំណាយពេលប្រហែល១០នាទី លិង្គឡើងរ៉ឹងពេញបន្ទុក ។
ជាតិរំអិលខាងលើគឺ «MED2002» ឬឈ្មោះផ្លូវការហៅថា «Eroxon» ដោយមានគ្រឿងផ្សំដ៏ចម្បង ប្រើសម្រាប់ព្យាបាលសរសៃឈាមបេះដូងស្ពៀធគឺ«Glyceryl Trinitrate» ព្រោះមានគុណសម្បត្តិជួយពង្រីកសរសៃឈាមក្រោយពីលាប អាចជំរុញដល់ការធ្វើចលនាឈាមទៅចិញ្ចឹមនៅត្រង់អង្គជាតិ ទើបធ្វើឱ្យឡើងរ៉ឹងបាន ។
លោក Jamus Barder ប្រធានក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ជាតិរំអិល«Eroxon»មិនត្រឹមតែចំណាយពេលជួយពង្រីកលិង្គបានឆាប់ប៉ុណ្ណោះទេ ប៉ុន្តែមិនបានផ្តល់ផលបះពាល់ណាមួយដល់សុខភាព និងកំពុងត្រៀមដាក់លក់នៅលើពិភពលោកក្នុងពេលឆាប់ៗនេះ ដែលដំបូងត្រូវបានចាប់ផ្ដើមដាក់លក់នៅអង់គ្លេសនិងអាមេរិក ៕
ចែករំលែកព័តមាននេះ