ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ស្ពាន​នាគ​ផ្ដល់​សំណាង​» ត្រៀម​បើក​ឱ្យ​ប្រើប្រាស់​នៅ​ចិន

7 ឆ្នាំ មុន

សារព័ត៌មាន​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ពាន​ឆ្លងទន្លេ​ដ៏​ប្រណីត ស្ថិត​នៅ​ស្រុក​ម៉ី​ស៊ី (Meixi) ក្រុង Changsha ខេត្ដ​Hunan ភាគ​កណ្ដាល​ប្រទេស​ចិន បាន​ទទួល​រហស្សនាម​ពី​ជនជាតិ​ចិន​ថា

សារព័ត៌មាន​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ពាន​ឆ្លងទន្លេ​ដ៏​ប្រណីត ស្ថិត​នៅ​ស្រុក​ម៉ី​ស៊ី (Meixi) ក្រុង Changsha ខេត្ដ​Hunan ភាគ​កណ្ដាល​ប្រទេស​ចិន បាន​ទទួល​រហស្សនាម​ពី​ជនជាតិ​ចិន​ថា «​ស្ពាន​សិច​ស៊ី​បំផុត​» ឬ «​ស្ពាន​នាគ​ផ្ដល់​សំណាង​» ព្រោះ​មាន​រូបរាង​ពត់ពេន​ដូច​នាគ ។

តួ​ស្ពាន​មាន​ប្រវែង​១៨៣,៩៥​ម៉ែត្រ កម្ពស់​២២​ម៉ែត្រ ចាប់ផ្ដើម​សាងសង់​នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៤ ហើយ​ត្រៀម​នឹង​បើក​ឱ្យ​ប្រើប្រាស់​ក្នុង​ពេល​ខាង​មុខ ។

គោល​គំនិត​នៃ​ការ​សាងសង់​ស្ពាន​នោះ គឺ​យក​លំនាំ​តាម​ខ្សែ​ក្រង​បែប​ចិន ហៅ​ថា «​ចុង​គួ​ជៀ​» មាន​ប្រវត្ដិ​ដ៏​យូរលង់​តាំងពី​យុគសម័យ​រាជវង្ស​ថាំង និង​រាជវង្ស​សុង ។

ប្រ​សិន​មើល​ពី​ទី​ខ្ពស់​នឹង​ឃើញ​តួ​ស្ពាន​ស្រ​ដៀង​ខ្សែ​ក្រង ឬ​ដូច​នាគ​សម​នឹង​ហៅ «​ស្ពាន​នាគ​ផ្ដល់​លាភ​សំណាង​» ៕