ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គូ​ស្វាមី​រៀបចំ​ឥរិយាបថ​បែប​ណា​ក្នុង​រាត្រី​ផ្សំ​ដំណេក​ដំបូង?

8 ឆ្នាំ មុន

មក​ដល់​បច្ចុប្បន្ន​នេះ មាន​គូ​ស្វាមី​តិច​ណាស់​ដែល​មាន​អារម្មណ៍​រំភើប​ញាប់​ញ័រ​ចំពោះ​ដៃគូ​ក្នុង​រាត្រី​ផ្សំ​ដំណេក​លើក​ដំបូង​ខណៈ​អ្នកខ្លះ​បាន​ឡើង​គ្រែ​ជាមួយ​គ្នា​ស្ទើរ​រាប់​ភ្លេច​ទៅ​ហើយ​នោះ ។ យ៉ាងណា​ក៏​ដោយ គេ​មិន​អាច

មក​ដល់​បច្ចុប្បន្ន​នេះ មាន​គូ​ស្វាមី​តិច​ណាស់​ដែល​មាន​អារម្មណ៍​រំភើប​ញាប់​ញ័រ​ចំពោះ​ដៃគូ​ក្នុង​រាត្រី​ផ្សំ​ដំណេក​លើក​ដំបូង​ខណៈ​អ្នកខ្លះ​បាន​ឡើង​គ្រែ​ជាមួយ​គ្នា​ស្ទើរ​រាប់​ភ្លេច​ទៅ​ហើយ​នោះ ។ យ៉ាងណា​ក៏​ដោយ គេ​មិន​អាច​មើល​រំលង​នូវ​ភាព​សំខាន់​របស់​រាត្រី​ផ្សំ​ដំណេក​លើក​ដំបូង​នោះ​ទេ​ដ្បិត​វា​ជួយ​បង្កើន​ភាព​ស្និទ្ធស្នាល បង្កើត​អារម្មណ៍​រំភើប​រីករាយ​និង​ព្រមទាំង​បង្កើត​ក្តី​ស្រឡាញ់​ដែល​មិន​អាច​ភ្លេច​បាន​រវាង​គ្នា​និង​គ្នា ។ ដូច្នេះ​គេ​គួរ​ជៀសវាង​កំហុសឆ្គង​ទាំងឡាយ​ក្នុង​អំឡុង​រាត្រី​ទី​១​នេះ ។ បុរស​ឬ​ស្ត្រី​គួរ​យកចិត្តទុកដាក់​ចំពោះ​ដៃគូ​ខ្លួន​ឱ្យ​បាន​ល្អ​បំផុត​និង​ជៀសវាង​ការ​ប្រព្រឹត្ត​ដូច​ខាងក្រោម ៖

១-​ចាប់ផ្តើម​សិច​ដោយ​មិន​បាន​ទទួល​ការ​យល់ព្រម​ពី​ដៃគូ ៖ ថ្វីបើ​អ្នក​បាន​ក្លាយជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ដោយ​ស្របច្បាប់​និង​អាច​រួម​ភេទ​ពេល​ណា​ក៏​បាន ប៉ុន្តែ​វា​ជា​រឿង​សំខាន់​ដែល​អ្នក​គួរ​សុំ​យោបល់​ពី​ដៃគូ ។

២-​គួរ​ស្វែង​យល់​ថា​តើ​ដៃគូ​ខ្លួន​មាន​ចំណង់​ភេទ​និង​ត្រៀមខ្លួន​រួចរាល់​ហើយ​ឬ​នៅ ៖ សម្រាប់​បុរស​ជា​ទូទៅ​គឺ​មិន​ចាំបាច់​ចំណាយពេល​យូរ​លើ​ការ​រៀបចំ​ខ្លួន​ឡើង​គ្រែ​នោះ​ទេ ប៉ុន្តែ​ស្ត្រី​ក្នុង​នាម​ជា​ភរិយា​ថ្មីថ្មោង​ទំនងជា​ត្រូវការ​ពេល​យូរ​បន្តិច​។ ស្ត្រី​ជា​ទូទៅ​តែង​ខ្មាស​អៀន​អំឡុង​ការ​ឡើង​គ្រែ​លើក​ដំបូង ។ ដូច្នេះ​បុរស​ជា​ស្វាមី​មិន​ត្រូវ​បង្ខំ​នាង​ឡើយ ។ បុរស​ខ្លះ​ចូល​ចិត្ត​រួម​ភេទ​ច្រើន​ដង​ក្នុង​រាត្រី​ទី​១​ដែល​ប្រការ​នេះ​អាច​នាំ​ឱ្យ​ស្ត្រី​ជា​ភរិយា​ក្នុង​ភាព​ព្រហ្មចារី​ទទួល​ការ​ឈឺចាប់ហើយ​បាត់បង់​ការ​រំភើប ភាព​ស្រណុក​ស្រួល ។

៣-​មិន​ត្រូវធ្វើ​ចរិត​ដូច​ជាតា​រា​សិច ៖ សម្រាប់​ស្ត្រី​គឺ​ចាំបាច់​ណាស់​ត្រូវ​រៀប​ចរិត​ឫកពា​ឱ្យ​ស្រគត់ស្រគំ​បន្តិច ហើយ​ចេះ​ខ្មាស​អៀន ក្នុង​រាត្រី​ផ្សំ​ដំណេក​ដំបូង ។ អ្វី​ទាំង​អស់នេះ​បូក​រួម​នឹង​ភាព​ទន់ភ្លន់​គឺជា​ចំណាប់អារម្មណ៍​ដ៏​ល្អ​មួយ​ចំពោះ​បុរស​ជា​ស្វាមី ។ អ្នក​ប្រហែលជា​មិនដឹង​អំពី​បញ្ហា​នេះ​ទេ ប៉ុន្តែ​បុរស​ជា​ច្រើន​ពេញចិត្ត​ស្ត្រី​ណា​ដែល​ទន់ភ្លន់​និង​ថ្លៃថ្នូរ។ ស្ត្រី​អាច​ប្រើ​ឥរិយាបថ​រួម​ភេទ​តាម​តារា​សិច​បាន​នៅ​ពេល​ក្រោយ​ៗ ។

៤-​មិន​ត្រូវ​ដេក​លក់​ចោល​ភរិយា​ក្រោយ​រួម​សិច​រួច ៖ តាម​ធម្មតា បុរស​ទម្លាប់​ដេក​លក់​ក្រោយ​រួម​សិច​រួច ប៉ុន្តែ​ស្ត្រី​បែរជា​ទទួល​បាន​អារម្មណ៍​អណ្តែតអណ្តូង​និង​រំភើប​រីករាយ​ទៅ​វិញ ។  បុរស​ជា​ស្វាមី​គួរ​ប្រើ​ពេល​ច្រើន​និយាយ​សាសង បបោសអង្អែល​ថ្នាក់ថ្នម​ភរិយា​ថ្មីថ្មោង  បើ​ទោះជា​មិន​ស្ថិត​ក្នុង​ពេល​រួម​ភេទ​ក៏​ដោយ ។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​លួង​ចិត្ត​ភរិយា​កុំឱ្យ​នាង​គិត​ថា ខ្លួន​នាង​មាន​តម្លៃ​ត្រឹមតែ​ជា​តម្រូវការ​ភេទ ៕