ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់! ជិះម៉ូតូជួប​ក្របី​ឡើង.កដេញ​​ជល់របួ.ស​រដូក​​រណែល​ពេញ​ផ្លូវ​

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ ក្របី​ឡើង.ក​មួយ​ក្បាល ​បាន​ដេញ​ជល់​ទៅក្រុម​ក្មេងប្រុស​-ស្រី៣នាក់​ ខណៈកំពុង​ជិះ​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​និ​ង​ស្រាលពេញដងផ្លូវ ​។ ហេតុការណ៍​នេះ ​​កើតឡើង​កាលពី​វេលា​ម៉ោង៨ និង​៤០នាទី​ព្រឹក​ថ្ងៃទី១៨ ​មេសា…

ខេត្តរតនគិរី​ ៖ ក្របី​ឡើង.ក​មួយ​ក្បាល ​បាន​ដេញ​ជល់​ទៅក្រុម​ក្មេងប្រុស​-ស្រី៣នាក់​ ខណៈកំពុង​ជិះ​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​និ​ង​ស្រាលពេញដងផ្លូវ ​។ ហេតុការណ៍​នេះ ​​កើតឡើង​កាលពី​វេលា​ម៉ោង៨ និង​៤០នាទី​ព្រឹក​ថ្ងៃទី១៨ ​មេសា ​ស្ថិត​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៧៨ ក្បែរ​រង្វង់​មូល​ក្រុង​បាន​លុង ​ក្នុង​ភូមិ​ជ័យជំ​នះ សង្កាត់​ឡាបានសៀក ក្រុង​​បានលុង ​ខេត្តរតនគិរី​ ។

តាមអធិការក្រុងបានលុងបានឱ្យដឹងថា សត្វ​ក្របី​ឡើងក.​មួយ​ក្បាល​នោះ បាន​រត់​ដេញ​បុ.កជល់ ​និង​វ័ធទៅ​​ក្មេង​ប្រុស​-ស្រី​ដែល​កំពុង​ជិះ​ម៉ូតូ​ធ្វើដំណើរ​នៅ​លើ​ដងផ្លូវ​ជាតិ​ បណ្តាល​ឱ្យ​ក្មេងប្រុស-ស្រី​ពីរ​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ហើយ​ក្មេង​ជំទង់​ស្រី​ម្នាក់ទៀត​បាន​សន្ល.ប់​នៅនឹង​កន្លែង ។

តាម​ប្រភព​​បន្ត​ថា ​ក្របី​ឡើង.កគឺមាន​​ចំនួន២ក្បាល​​បាន​រួច​ចេញពី​ក្នុង​ក្រោល ​ដោយសារ​ម្ចាស់​ដាក់​យូរ​ពេក​វា​បាន​ក្រពុលមុខ​ដេញ​ជល់​គេឯង​ ​ប៉ុន្តែ​ពេលណេះ ត្រូវ​កម្លាំង​ចាប់បានទាំង២ក្បាល​នោះ​មកវិញ​ហើយ​ ។

ប្រភព​បន្ត​ថា ក្មេងប្រុស-ស្រី​ទាំង៣នាក់​នោះ​មិន​អី​ទេ ប៉ុន្តែ​លោក​បាន​ណែនាំ​ឱ្យ​ម្ចាស់​ក្របី​ទៅ​មើល​ក្មេង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែ​ក​ខេត្ត​ហើយ​។ លោក​បាន​ប្រាប់​ម្ចាស់​គោ​និង​ក្របី ត្រូវ​មាន​ខ្សែចំណងកុំ​ព្រលែ​ង​ឱ្យ​ដើរ​ពេញ​ផ្លូវ​ធ្វើ​បង្ក​រ​គ្រោះថ្នាក់​ដល់​អ្នកធ្វើ​ដំណើរ​ជាយ​ថា​ហេ​តុ​​ ។

អត្ថបទសរសេរ ដោយ