ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ណា​ដា​ដាក់​ទណ្ឌកម្ម​លើ​កូនស្រី Putin និង​បញ្ជូន​អា​វុ​.​ធ​ទៅ​ឱ្យ​អ៊ុយ​ក្រែ​ន

3 ឆ្នាំ មុន

​កាណាដា ៖ រដ្ឋាភិបាល​កា​ណា​ដា​បាន​ប្រកាស​ទណ្ឌកម្ម​ថ្មី​លើ​បុគ្គល​ជា​ច្រើន​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​រុ​ស្ស៊ី

​កាណាដា ៖ រដ្ឋាភិបាល​កា​ណា​ដា​បាន​ប្រកាស​ទណ្ឌកម្ម​ថ្មី​លើ​បុគ្គល​ជា​ច្រើន​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​រុ​ស្ស៊ី រួម​មាន​កូនស្រី​២​នាក់​របស់​ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin និង​គ្រោង​បញ្ជូន​កាំ​ភ្លើ​.​ង​ធំ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ខណៈ​ដែល​រុ​ស្ស៊ី​បាន​ចាប់ផ្តើម​យុទ្ធនាការ​វា​.​យ​ដណ្តើម​យក​តំបន់ Donbas​។

កូនស្រី​បង្កើត ២​នាក់​របស់​លោក Putin គឺ Katerina Tikhonova និង Maria Vorontsova ស្ថិត​ក្នុង​ចំណោម​បុគ្គល​ចំនួន ១៤​នាក់​ដែល​ត្រូវ​បាន​ដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​កា​ណា​ដា​។ កាលពី​ដើមខែ​នេះ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​កូនស្រី​ទាំង ២​នាក់​របស់​មេដឹកនាំ​រុ​ស្ស៊ី​ផង​ដែរ​។

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​លោក Justin Trudeau បាន​ថ្លែងប្រាប់​ស​ន្និ​សិ​ទ​សារព័ត៌​មាននៅ​ថ្ងៃ​អង្គារ​ ទី​​​១៩ មេសា ម្សិលមិញ​នេះ​ថា កា​ណា​ដា​នឹង​បញ្ជូន​កាំ​ភ្លើ​.​ង​ធំ​ធន់​ធ្ងន់​ដើម្បី​គាំទ្រ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​។

«​យើង​បាន​ទាក់ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រធានាធិបតី Volodymyr Zelenskyy តាំងពី​ដំបូង​មក ហើយ​យើង​បាន​ឆ្លើយ​តប​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​ពួក​គេ​ត្រូវការ​ជា​ពិសេស​។ សំណើរ​ថ្មី​ៗ​របស់​ពួក​គេ​មក​កា​ណា​ដា​គឺ​ជួយ​ផ្តល់​កាំ​ភ្លើ​.​ង​ធំ​ធន់​ធ្ងន់​ដល់​ពួក​គេ​»។

កាលពី​ដើមខែ​នេះ កា​ណា​ដា​បាន​ប្រកាស​កំណត់​លុយ​ចំនួន​៥០០​លាន​ដុល្លារ​សម្រាប់​ជា​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន​។

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ថ្លែង​ថា ព័ត៌មាន​ល​ម្អិ​អំពី​ការ​ដឹក​ជញ្ជូន​កាំ​ភ្លើ​.​ង​ធំ​នឹង​ត្រូវ​បញ្ចេញ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​៕ (​យោង​តាម​ប្រភព​៖ CBC.ca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ