ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ត្រពាំងឈូកអើយ! ​ពិតជាទីផ្សារធំមែន

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា កម្លាំងនគរបាល​ខណ្ឌសែនសុខ បានបើកយុទ្ធនាការ​បង្ក្រាបបទ​ល្មើស​ផ្សេង​​ៗ ដោយឃាត់ខ្លួន​ក្រុមជនសង្ស័យ​បាន​ជាបន្តបន្ទាប់ ។ ជាក់​ស្តែង​​ កាលពី​យប់ថ្ងៃទី​២៧ ​ចូលដល់រំលងអធ្រាត្រ​ថ្ងៃទី២៨ កញ្ញា នេះ​ ត្រូវ​កម្លាំងប្រមូល​បានក្រុមជន​សង្ស័យមាន​​រហូតដល់​៣៩នាក់ ក្នុង​នោះ​ មានទាំង​ក្រុម​ប្រើប្រាស់​គ្រឿងញៀ.ន និង​​ក្មេង​ទំនើង ។

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា កម្លាំងនគរបាល​ខណ្ឌសែនសុខ បានបើកយុទ្ធនាការ​បង្ក្រាបបទ​ល្មើស​ផ្សេង​​ៗ ដោយឃាត់ខ្លួន​ក្រុមជនសង្ស័យ​បាន​ជាបន្តបន្ទាប់ ។ ជាក់​ស្តែង​​ កាលពី​យប់ថ្ងៃទី​២៧ ​ចូលដល់រំលងអធ្រាត្រ​ថ្ងៃទី២៨ កញ្ញា នេះ​ ត្រូវ​កម្លាំងប្រមូល​បានក្រុមជន​សង្ស័យមាន​​រហូតដល់​៣៩នាក់ ក្នុង​នោះ​ មានទាំង​ក្រុម​ប្រើប្រាស់​គ្រឿងញៀន និង​​ក្មេង​ទំនើង ។

ប្រភពបន្តថា ក្រុម​ដែលប្រើប្រាស់គ្រឿងញៀន​​ ត្រូវកម្លាំងពិនិត្យឃើញ​មាន​ដល់​ទៅ​២៦នាក់ ក្នុងចំណោម​៣៩នាក់នោះ ​ក្រោយ​​ពី​នាំ​​​​ពួកគេទៅធ្វើការ​ពិនិត្យទឹកនោម​ ​នៅព្រឹក​ថ្ងៃទី​២៨ កញ្ញា ​។ ​គួរបញ្ជាក់ថា ទាំង៣៩នាក់ខាងលើ ត្រូវកម្លាំងនគរបាល​បង្ក្រាប​បាន​ពី​តំបន់​ដ៏ស្មុគស្មាញ​បំផុត គឺប្លុក​ត្រពាំងឈូក ដែលតែងតែ​​ប្រមូល​ផ្តុំបទល្មើស​នៅទីនោះ ។

​​