ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកទល់ពេលនេះ ដំរី «អាម៉ៃ» អត់ដឹងត្រូវយក​វាទៅណា

7 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ លោក​ឃុន ឌី​យ៉ូ​ន នាយក​អង្គការ​សត្វ​ដំរី​បាន​ឱ្យ​​​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា នេះ សត្វ​ដំរី​ឈ្មោះ​«អា​ម៉ៃ​» មិន​ទាន់​ត្រូវ​បាន​ម្ចាស់​សម្រេចចិត្ត​យ៉ាងណា​​នោះ​ទេ ព្រោះ​ពិធី​បុណ្យសព​របស់​​ហ្មដំរី ទើប​បញ្ចប់​​កាល​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា​ហើយ​អាជ្ញាធរ​ និង​នឹង​ជួប​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​ម្ចាស់​ដំរី​ នា​ពេល​ឆាប់​ៗ​នេះ​ ។

ខេត្ត​មណ្ឌលគិរី ៖ លោក​ឃុន ឌី​យ៉ូ​ន នាយក​អង្គការ​សត្វ​ដំរី​បាន​ឱ្យ​​​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា នេះ សត្វ​ដំរី​ឈ្មោះ​«អា​ម៉ៃ​» មិន​ទាន់​ត្រូវ​បាន​ម្ចាស់​សម្រេចចិត្ត​យ៉ាងណា​​នោះ​ទេ ព្រោះ​ពិធី​បុណ្យសព​របស់​​ហ្មដំរី ទើប​បញ្ចប់​​កាល​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា​ហើយ​អាជ្ញាធរ​ និង​នឹង​ជួប​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​ម្ចាស់​ដំរី​ នា​ពេល​ឆាប់​ៗ​នេះ​ ។ គួររំលឹកថា ថាមែនមែន! ធ្លាក់ក្នុងល្បិចស្រី ស្អាតមែនដំរី «អាម៉ៃ»

នាយក​អង្គការ​សត្វ​ដំរី​ប្រចាំ​ខេត្តមណ្ឌលគិរី​ថា តាំងពី​ថ្ងៃ​ទី​២២ កញ្ញា ដំរី​ដែល​បាន​ព្រេច​ម្ចាស់​ស្លាប់ ​ត្រូវ​មន្ត្រី​ជំនាញចាប់​បង្ក្រាប​បាន​ក្រោយ​ធ្វើ​សកម្មភាព​ជាន់​សម្លាប់​ម្ចាស់​របស់​វា កាលពី​ថ្ងៃ​ទី​១៩ កញ្ញា​ កន្លងមក ។​ លោក​ថា ទម្រាំ​តែ​​អាច​ចូល​ទៅ​ចាប់​វា​បាន មន្ត្រី​គ្រប់​ប្រភេទ​បាន​ព្យាយាម​គ្រប់​មធ្យោបាយ រហូត​ឈាន​ទៅ​ប្រើ​កាំភ្លើង​បាញ់ថ្នាំ​សណ្តំ​ទើប​អាច​ចាប់​វា​ចងជើង​បាន និង​បន្ត​ត្រួត​ពិនិត្យ​​វានៅ​កន្លែង​ដែល​ចាប់​វា​បាន ​ដើម្បី​រង់ចាំ​រក​ដំណោះស្រាយ​ជាមួយ​ម្ចាស់ ព្រោះ​វា​ជា​សត្វ​ចិញ្ចឹម​ក្នុងស្រុក​។

លោក​បញ្ជា​ក់ថា មន្ត្រី​របស់​លោក​តែង​ចុះ​ទៅ​តាមដាន​ពី​សកម្មភាព​របស់​សត្វ​ដំរី​ឈ្មោល​មួយ​ក្បាល​នោះ ហើយ​ពេល​នេះ​ភាព​កាច​សាហាវ​របស់​វាបាន​ថមថយ​ចុះ​ជា​បន្តបន្ទាប់​ មិន​កាច​ដូច​មុន​ទៀត​ទេ​។

សូម​បញ្ជាក់​ថា ដីរីអា​ម៉ៃ អាយុ​២៨​ឆ្នាំ ដែល​ជា​សត្វ​ដំរី​ទេសចរ​ណ៍​មួយ​ក្បាល ​នៅ​ភូមិ​ពូ​លុង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ បាន​ជាន់​ម្ចាស់​ស្លាប់​ កាលពី​ថ្ងៃ​ទី​១៩ កញ្ញា កន្លងមក ហើយ​ត្រូវ​មន្ត្រី​ជំនាញ​ចាប់​ដាក់ច្រវាក់ជើង ការពារ​វា​មិន​ឲ្យ​វាយប្រហារ​មនុស្ស​បន្ត​ទៀត ខណៈ​ក្រុម​គ្រួសារ​ម្ចាស់​ដំរី​​ បាន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​បាញ់​សម្លាប់​វា បើសិនជា​មិន​អាច​ចាប់​បង្ក្រាប​វា​បាន​ ។ ​ប៉ុន្តែ​ដោយ​មន្ត្រី​ជំនាញ​ការពារ​សត្វព្រៃ​មាន​បទ​ពិសោធ​ន៍​ខ្ពស់ អា​ម៉ៃ​ដែល​គ្រប់​គ្នា​គិត​ថា វា​បាន​ចុះប្រេង​ក្រពុលមុខ​ជាន់​ម្ចាស់​ស្លាប់ ត្រូវ​គេ​បាញ់ថ្នាំ​សន្លប់​ រួច​ដាក់ច្រវ៉ាក់​ជើងរួច​ផុតពី​ទោស​ប្រហារជីវិត​ ។