ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តន់ ច័ន្ទ​សី​ម៉ា ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​ពេល​ជួប ឱ​ក សុគន្ធ​កញ្ញា ក្នុង​ពិធី​ចូល​ឆ្នាំ​ខ្មែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​នាង តន់ ច័ន្ទ​សី​ម៉ា បាន​ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​ទៅ​កាន់​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ក្នុង​ពេល​ដែល​នាង​ឆ្លៀតឱកាស​មក​ជួប​សំណេះសំណាល​ជាមួយ​កំពូល​តារាចម្រៀង​រូប​នេះ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង តន់ ច័ន្ទ​សី​ម៉ា បាន​ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​ទៅ​កាន់​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ក្នុង​ពេល​ដែល​នាង​ឆ្លៀតឱកាស​មក​ជួប​សំណេះសំណាល​ជាមួយ​កំពូល​តារាចម្រៀង​រូប​នេះ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​។

តន់ ច័ន្ទ​ស៊ី​ម៉ា បាន​នាំ​យក​ផ្លែ​ឈើ​មួយ​កន្ត្រក​ធំ​ទៅ​ជូន​ឱ​ក សុគន្ធ​កញ្ញា ដល់​គេហដ្ឋាន ដើម្បី​ជា​ការ​ដឹងគុណ ត្បិត ឱ​ក សុគន្ធ​កញ្ញា គឺជា​អ្នក​មានគុណ​មួយ​រូប​ដែល​បាន​ទាញ​នាង​អោយ​មានកេរ្តិ៍ឈ្មោះ​មក​ទល់​បច្ចុប្បន្ន​នេះ​។

ជាមួយនឹង​រូបភាព​ជួប​សំណេះសំណាល​ជាមួយនឹង ឱ​ក សុគន្ធ​កញ្ញា តារាចម្រៀង​នាង តន់ ច័ន្ទ​សី​ម៉ា បាន​ភ្ជាប់​ជាមួយនឹង​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា កក់ក្ដៅ​សម្រាប់​ពេលវេលា​ដ៏​មាន​តម្លៃ​នេះ អតីតកាល​អ្នកគ្រូ​បាន​ផ្ដល់​ដំបូន្មាន​ជា​ច្រើន​សម្រាប់​ខ្ញុំ ទោះបី​ខ្ញុំ​មិន​អាច​មានឱកាស​ទទួល​ពាន តែ​អ្នកគ្រូ​បាន​ផ្ដល់​កម្លាំងចិត្ត​ឱ្យ​ខ្ញុំ និង​បាន​ផ្ដល់​ឱកាស​អោយ​ខ្ញុំ​រហូត​ពេលវេលា​ចុង​ក្រោយ​» ។

នាង​បញ្ជាក់​ថា «​ក្នុង​នាម​ខ្ញុំ​ជា​សិស្ស​ជំនាន់​ក្រោយ នាង​ខ្ញុំ​សូម​គោរព​អរគុណ​អ្នកគ្រូ និង​ជូនពរ​អ្នកគ្រូ ទទួល​បាន​សុខភាព​ល្អ មាន​សុភមង្គល​ពេញ​មួយ​ជីវិត​» ។

ជា​ការ​កត់សម្គាល់ ឱ​ក សុគន្ធ​កញ្ញា គឺជា​គណៈកម្មការ​តែ​ម្នាក់​គត់ ក្នុង​ចំណោម​៣​នាក់​ទៀត​ដែល​បាន​សម្រេច​ជ្រើសរើស តន់ ច័ន្ទ​សី​ម៉ា អោយ​ជាប់​ទៅ​វគ្គ​បន្ត ក្នុង​កម្មវិធី The Vioce Cambodia រដូវ​កាល​ទី​២ កាលពី​អំឡុង​ឆ្នាំ​២០១៦​។

បើ​ទោះបីជា តន់ ច័ន្ទ​សី​ម៉ា មិន​បាន​លើក​ពាន​នៅ​ក្នុង​កម្មវិធី​នោះ​ក៏​ដោយ ប៉ុន្តែ​តារាចម្រៀង​រូប​នេះ ក៏​បាន​ឈាន​ទៅ​ដល់​វគ្គ Live Show ផង​ដែរ​។ ចាប់តាំងពី​ពេល​នោះ​មក តន់ ច័ន្ទ​សី​ម៉ា ក៏​បាន​ក្លាយជា​តារាចម្រៀង​អាជីព​មួយ​រូប ដែល​បច្ចុប្បន្ន​នាង​កំពុង​សាង​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ផលិតកម្ម Galaxy Navatra ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ