ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ៖ អនាគត​កងទ័ព គឺ​អាស្រ័យ​លើ​នាយទាហាន​ជំនាន់​ក្រោយ

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ថ្លែង​ទៅ​កាន់​និស្សិត​នាយទាហាន​ពូកែ​ប្រចាំឆ្នាំ​សិក្សា ២០១៥-២០១៦ របស់​វិទ្យាស្ថាន​ទ័ពជើងគោក និង​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង​ចំនួន​១០០​នាក់ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត

ខេត្តព្រះវិហារ ៖  ថ្លែង​ទៅ​កាន់​និស្សិត​នាយទាហាន​ពូកែ​ប្រចាំឆ្នាំ​សិក្សា ២០១៥-២០១៦ របស់​វិទ្យាស្ថាន​ទ័ពជើងគោក និង​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង​ចំនួន​១០០​នាក់ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា អនាគត​កងទ័ព គឺ​អាស្រ័យ​លើ​នាយទាហាន​ជំនាន់​ក្រោយ​។ ជាក់ស្តែង​និស្សិត​នាយទាហាន​ទាំងអស់​សុទ្ធតែ​បាន​រៀន​ពី​ទ្រឹស្តី​កងទ័ព​ពីសា​លា ហើយ​ទស្សនកិច្ច​នៅ​លើ​សមរភូមិ​មុខ​ថ្ងៃនេះ គឺជា​ការ​ផ្តល់​ឱកាស​ឱ្យ​និស្សិត​នាយទាហាន​ទាំងអស់​បាន​ស្វែង​យល់​បន្ថែម​ពី​ទ្រឹស្តី​ក្នុង​សាលា និង​ការ​អនុវត្ត​ជាក់ស្តែង​នៅ​សមរភូមិ​មុខ​ក្នុង​ការ​ពង្រឹងរ​ប្រៀប​ការពារ​ជាតិ ការពារ​បូរណភាព​ទឹកដី តាម​រយៈ​បទឧទ្ទេសនាម​របស់​នាយទាហានជាន់ខ្ពស់​ដើម្បី​នឹង​ផ្តល់​បទ​ពិសោធន៍​ជាក់ស្តែង​ក្នុង​ការ​បណ្តុះ​ឆន្ទៈ​ខ្ពស់ ស្មារតី​ក្លាហាន និង​ជំហរ​ច្បាស់លាស់​ដល់​នាយទាហាន​ជំនាន់​ក្រោយ ដើម្បី​ការពារ​បូរណភាព​ទឹកដី ការពារ​ជាតិ និង​មាតុភូមិ ។ 

លោក ហ៊ុន ម៉ា​ណែ​ត បាន​ចែករំលែក​បទ​ពិសោធន៍ និង​ផ្តល់​ដំបូន្មាន​ល្អ​ៗ និង​លើកទឹកចិត្ត​និស្សិត​ទាហាន​សកម្ម​ទាំងអស់​ឱ្យ​បន្ត​ខិតខំ​រៀនសូត្រ​ក្រេប​យកចំណេះ​ដឹង ទ្រឹស្តី និង​ការ​អនុវត្ត និង​គោរព​វិន័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ក្លាយ​ខ្លួន​ជា​នាយទាហាន​ដ៏​រឹង​មាំ មាន​សមត្ថភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់​សម្រាប់​សង្គម​ជាតិ និង​ប្រជាជន​។

តាម​របាយការណ៍​បានឱ្យ​ដឹង​ថា និស្សិត​ដែល​ទទួល​ចំណាត់ថ្នាក់​ពី​លេខ​១ ដល់​លេខ​១០ គឺ​មាន​ប្រចាំឆ្នាំ ប្រចាំឆមាស​ទី​១ ប្រចាំឆមាស​ទី​២ មាន​ចំនួន​សរុប​១២២​នាក់ ស្រី​១៥​នាក់ ហើយ​ត្រូវ​បាន​ទទួល​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួម​មាន​នាឡិកា​សម្តេច (​សម្រាប់​តែ​និស្សិត​នាយទាហាន​ពី​លេខ​១ ដល់​លេខ​៣) ព្រមទាំង​កាបូប​យួរដៃ និង​ថវិកា​មួយ​ចំនួន​ទៀត​។

ប្រធាន​គណៈកម្មការ​រៀបចំ​កម្មវិធី​បាន​បន្ថែម​ទៀត​ថា ឆ្លើយ​តប​ទៅ​នឹង​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និស្សិត​នាយទាហាន​របស់​វិទ្យាស្ថាន​ទ័ព​ជើង​គោក និង​សាលា​នាយទាហាន​សកម្ម​បាន​ខិតខំ​យក​អស់កម្លាំង​ចិត្ត និង​រៀ​សូត្រ​រហូត​មក​ដល់​ពេល​នេះ​ទទួល​បាន​លទ្ធផល​ល្អ និង​បាន​ចូលរួម​គាំទ្រ​យ៉ាង​មុះ​មុត និង​ស្មោះ​ស្ម័គ្រ​នូវ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​កន្លង​មក​និង​មក​ពេល​បច្ចុប្បន្ន​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ទាំងមូល​មាន​សុខ​សន្តិភាព ស្ថេ​រ​ភាព និង​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ​។

សូម​បញ្ចា​ក់ថា ដំណើរ​ទស្សនកិច្ច​នៃ​និស្សិត​នាយទាហាន​វិទ្យាស្ថាន​ទ័ពជើងគោក និង​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង នៅ​តំបន់​ប្រាសាទព្រះវិហារ​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ដែល​ឱ្យ​និស្សិត​នាយទាហាន​ទាំងអស់​បាន​ទស្សនា និង​ស្វែង​យល់​នូវ​គោលដៅ​យុទ្ធសាស្ត្រ​សំខាន់​មួយ​ចំនួន ដូច​ជា ចំណុច​តា​ថាវ  ចំណុច​ប្រាំ​មក​រា ចំណុច​ពយ​តា​ឌី ទ្វារ​ដែក វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ និង​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ទៀត ព្រមទាំង​បាន​ធ្វើ​សកម្មភាព​សំខាន់​រួម​មាន ការ​ស្តា​ប់ប​ឧទ្ទេសនាម​ពី​សំណាក់​នាយ​ជាន់ខ្ពស់​សំខាន់​ៗ អ្នកតំណាង​រាស្ត្រ​ខេត្តព្រះវិហារ អាជ្ញាធរ​ជាតិ​ប្រាសាទព្រះវិហារ  ពិធី​សាសនា ការ​ច្រៀង​បទ​ព​ង្សា​វ​ដា​ខ្មែរ និង​សកម្មភាព​សំខាន់​ៗ​ជា​ច្រើន​ប្រកបដោយ​បរិយាកាស​ស្និ​ទ្ធិ​ស្នាល និង​សប្បាយ​រីករាយ​ក្រៃ​លែង​៕