ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​សុខភាព​ទាំង​6​របស់​ទឹកអំពៅ

7 ឆ្នាំ មុន

ប្រសិនបើ​អ្នក​ស្វែងរក​អត្ថប្រយោជន៍​នៃ​ទឹកអំពៅ អ្នក​នឹង​រក​ឃើញ​ថា វា​អាច​ដោះស្រាយ​បញ្ហា​បានជា​ច្រើន​។ វា​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម អាច​ជួយ​ប្រយុទ្ធ​នឹង​ការ​ឆ្លង​មេរោគ និង​បង្កើន​សមត្ថភាព​នៃ​

ប្រសិនបើ​អ្នក​ស្វែងរក​អត្ថប្រយោជន៍​នៃ​ទឹកអំពៅ អ្នក​នឹង​រក​ឃើញ​ថា វា​អាច​ដោះស្រាយ​បញ្ហា​បានជា​ច្រើន​។ វា​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម អាច​ជួយ​ប្រយុទ្ធ​នឹង​ការ​ឆ្លង​មេរោគ និង​បង្កើន​សមត្ថភាព​នៃ​ប្រព័ន្ធ​ភាពស៊ាំ​យ៉ា​ង​មាន​ប្រសិទ្ធភាព​។ ទឹកអំពៅ​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក ម៉ាញ៉េស្យូ​ម កាល់ស្យូម និង​ជាតិ​អេឡិចត្រូលីត​ដទៃ​ទៀត ដូច្នេះ​វា​ល្អ​សម្រាប់​ការ​ខះ​ជាតិ​ទឹក ថែម​ទាំង​អាច​ជួយ​ព្យាបាល​ការ​ឆ្លង​មេរោគ​ផ្តាសាយ និង​ការ​ឆ្លង​មេរោគ​ផ្សេង​ទៀត ហើយ​វា​ក៏​ជួយ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ផ្សេង​ៗ ដោយ​សារ​​វា​បង្កើន​កម្រិត​ប្រូ​តេ​អីុ​ន​ក្នុង​រាង​កាយ​។ ក្រៅពី​នេះ​នៅ​មាន​អត្ថប្រយោជន៍ជា​ច្រើន​ទៀត​នៃ​ទឹកអំពៅ ដែល​លោក​អ្នក​គួរតែ​ដឹង​៖

១-​ទឹកអំពៅ គឺជា​ថ្នាំ​បញ្ចុះ​ទឹកនោម វា​អាច​ជួយ​ព្យាបាល​ការ​ឆ្លង​មេរោគ​ក្នុង​ផ្លូវ​បង្ហូរ​នោម ក្រួស​ក្នុង​តម្រងនោម និង​ធានា​ឱ្យ​បាន​នូវ​មុខងារ​នៃ​តម្រងនោម​នេះ​ថែម​ទៀត ។

២-​យោង​តាម​ការ​ព្យាបាល​បែប Ayurveda  ទឹកអំពៅ​ជួយ​ពង្រឹង​មុខងារ​ថ្លើម​របស់​អ្នក​ហើយ​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​ការ​ខាន់លឿង ។ ខាន់លឿង​គឺជា​ជំងឺ​មួយ​ដែល​ស្បែក​និង​ភ្នាស​លើ​ដងខ្លួន​ឡើង​ពណ៌​លឿង ដោយសារ​ការ​កើនឡើង​សារធាតុ​ប៊ី​លី​រុយ​ប៊ី ក្នុង​សារធាតុ​រាវ​របស់​រាង​កាយ​ហើយ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ថ្លើម​មាន​បញ្ហា ។

ទឹកអំពៅ​ជួយ​បំពេញ​រាង​កាយ​របស់​អ្នក​ជាមួយនឹង​ប្រូ​តេ​អីុ​ន​ដែល​បាន​បាត់បង់ និង​សារធាតុចិញ្ចឹម ដែល​រាង​កាយ​ត្រូវការ​ដើម្បី​ឲ្យ​មុខងារ​ថ្លើម​ត្រលប់​មក​ធ្វើការ​ប្រក្រតី​វិញ ។

៣-​ភេសជ្ជៈ​ថាមពល ៖ ទឹកអំពៅ​សម្បូរ​ទៅ​ដោយ​កាបូ​អីុ​ដ្រា​ត​ប្រភេទ​ល្អ  ប្រូ​តេ​អីុ​ន  ជាតិ​ដែក ប៉ូ​តា​ស្យូ​ម និង​សរ​ធាតុ​ចិញ្ចឹម​សំខាន់​ផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​វា​ជា​ភេសជ្ជៈ​ប្រកប​ដោយ​ថាមពល​មួយ​ដ៏​វិសេសវិសាល​។ ជា​ពិសេស​នៅ​ក្នុង​រដូវក្តៅ ការ​ទទួលទាន​ទឹកអំពៅ​មួយ​កែវ ពិតជា​ធ្វើ​ឲ្យ​សុខភាព​និង​កម្រិត​ថាមពល​របស់​អ្នកមាន​ភាព​រស់​រវើក​ឡើង ។ វា​ជួយ​បង្កើត​ប្លា​ស្មា និង​សារធាតុ​រាវ​ក្នុង​រាង​កាយ និង​ជួយ​ប្រឆាំង​ភាព​ស្ងួត និង​ការ​អស់កម្លាំង ។

៤-​តាម​ការ​ព្យាបាល​បែប Ayurveda ក៏​បាន​លើក​ឡើង​ដែរ​ថា ទឹកអំពៅ​មាន​លក្ខណៈសម្បត្តិ​បន្ទន់​លាមក ដូច្នេះ​ហើយ​វា​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ចលនា​ពោះវៀន​និង​បន្ថយ​ការ​ទល់លាមក (​ប្រភព​ ៖ ayurhelp.com)​។ ទឹកអំពៅ​មាន​លក្ខណៈសម្បត្តិ​អាល់​កា​ឡាំង ដែល​មាន​ន័យ​ថា វា​ល្អ​សម្រាប់​ការ​ព្យាបាល​ការ​ច្រាល​ទឹក​អាស៊ីត និង​បញ្ហា​ឈឺ​ក្រពះ ។

៥-​វា​មាន​សារជាតិ​ស្ករ​ទាប (GI) ដូច្នេះ​វា​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ទទួលទាន​ទឹកអំពៅ មិន​បាន​ផ្លាស់​ប្តូរ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​ខ្លាំង​ទេ ប៉ុន្តែ​អ្នក​គួរតែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក មុន​ពេល​អ្នក​ចាប់ផ្តើម​ទទួលទាន​ដោយ​ខ្លួនឯង ។

៦-​ទឹកអំពៅ​សម្បូរ​សារធាតុ​រ៉ែ ដែល​ជួយ​ការពារ​ការ​ពុក​ធ្មេញ​និង​ក្លិន​មាត់​មិនល្អ ៕