ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើក​សណ្ឋាគារ​ដ៏​ស្រស់​ស្អាត​នៅ​ទី​បេ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ពី​ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ២០១៦​ផ្សាយ​ថា លោក​វ៉ាង សុង​ភីង នាយករង​គណៈកម្មាធិការ​អភិវឌ្ឍន៍​ទេសចរណ៍​ទី​បេ​ឱ្យ​ដឹង​ថា សណ្ឋាគារ​ថ្មី «Artel» បាន​បើក​នៅ​ក្រុង Lulang ខេត្ត​លី​ន​ជឺ

សារព័ត៌មាន​បរទេស​ពី​ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ២០១៦​ផ្សាយ​ថា លោក​វ៉ាង សុង​ភីង នាយករង​គណៈកម្មាធិការ​អភិវឌ្ឍន៍​ទេសចរណ៍​ទី​បេ​ឱ្យ​ដឹង​ថា សណ្ឋាគារ​ថ្មី «Artel» បាន​បើក​នៅ​ក្រុង  Lulang ខេត្ត​លី​ន​ជឺ ភាគ​ខាងកើត​ឆៀង​ខាងត្បូង​តំបន់​ទី​បេ ។ សណ្ឋាគារ​នោះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន «Poly» ចំណាយ​ទុន​វិនិយោគ​ចំនួន​២៨០​លាន​យន់ ឬ​ប្រហែល​៣០​លាន​ដុល្លារ ។

សណ្ឋាគារ​ដែល​មាន​បុគ្គលិក​ចំនួន​៤០​នាក់ ក្នុង​នោះ​១៥​នាក់ ជា​ជនជាតិ​ទី​បេ​នោះ មាន​ចំនួន​១០៣​បន្ទប់ ហើយ​ក្នុង​មួយ​យប់​មាន​តម្លៃ​ខ្ពស់​ដល់​ទៅ​១០០០​ដុល្លារ​ឯណោះ ។
លោក​វ៉ាង សុង​ភីង បញ្ជាក់​ថា ផ្នែក​មួយ​ក្នុង​ចំណោម​គោលបំណង​នៃ​ការ​សាងសង់​សណ្ឋាគារ​នៅ​លើ​កំពូលភ្នំ​ទី​បេ គឺជា​ការ​ទ្រទ្រង់​ផ្នែក​ទេសចរណ៍​នៅ​ទូ​ទាំង​ភូមិភាគ​នោះ​ឱ្យ​មានការ​ពេញ​និយម​កាន់តែ​ខ្លាំង​ឡើង ខណៈ​ក្នុងឆ្នាំនេះ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​មាន​គោលដៅ​ចង់ឱ្យ​មាន​ភ្ញៀវ​ទេសចរ​ធ្វើ​ទស្សនកិច្ច​នៅ​ទី​បេ ចំនួន​២៤​លាន​នាក់ និង​៣៥​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។

ទី​បេ​ជា​តំបន់​គ្រប់គ្រង​ពិសេស ស្ថិត​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស​ចិន មាន​រហស្សនាម​ថា​ជា «​ដំបូល​ផែនដី » ព្រោះ​ស្ថិត​នៅ​ទីទួល​ខ្ពស់​បំផុត​នៃ​ភ្នំ​ហិមាល័យ ។ បច្ចុប្បន្ន​ទី​បេ​មាន​ពលរដ្ឋ​ប្រហែល​៣​លាន​នាក់ ឬ​ប្រហែល​៩០%​ជា​ជន​ទី​បេ និង​មាន​ជនជាតិ​ហាន់​ចូល​ទៅ​ស្នាក់​នៅ ។

រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​អនុញ្ញាត​ឱ្យ​ទី​បេ​ក្លាយជា​តំបន់​គ្រប់គ្រង​ដោយ​ខ្លួនឯង​តាំងពី​ឆ្នាំ​១៩៥១​មក ៕