ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ថ្ងៃ​ខាងថៃ​បញ្ជូន​ពលករ​ខ្មែរ៤៥០នាក់​មក​ស្រុក​កំណើត​​​ចូលឆ្នាំ​​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ពលករ​ខ្មែរ​ក្មេង ​ចា​ស់ ប្រុស ស្រី ​ប្រមាណ​៤៥០នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក្នុងរយៈពេល​ត្រឹម​តែ​មួយថ្ងៃ ដោយ​គិត​ចាប់ពី​វេលា​ម៉ោង៧ព្រឹក​ រហូតដល់​ម៉ោង៤រសៀល​ថ្ងៃទី០៦ មេសា…

ខេត្តបាត់ដំបង​៖ ពលករ​ខ្មែរ​ក្មេង ​ចា​ស់ ប្រុស ស្រី ​ប្រមាណ​៤៥០នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក្នុងរយៈពេល​ត្រឹម​តែ​មួយថ្ងៃ ដោយ​គិត​ចាប់ពី​វេលា​ម៉ោង៧ព្រឹក​ រហូតដល់​ម៉ោង៤រសៀល​ថ្ងៃទី០៦ មេសា តាម​ច្រករបៀ​ង​ប៉ុ​ស្ដិ៍​​អង់​តែន ស្ថិត​ក្នុង​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅលូន​ ។

មន្រ្តី​នគរបាល​ការពារ​ព្រំដែន​បាន​ឲ្យដឹង​ថា ពលករ​ខ្មែរ​ទាំងនោះ មិន​មាន​កាន់​លិខិតឆ្លងដែន​ស្របច្បាប់​ទេ​។ ពួក​គេ​ភាព​ច្រើន​ជា​កម្លាំង​ពលករ​ឆ្លងដែន​លួចលាក់​តាមរយៈ​មេខ្យល់ ទៅ​ស៊ី​ឈ្នូល​កាប់​អំពៅ​ក្នុងទឹក​ដីនៃ​ប្រទេស​ថៃ​។ បើ​តាម​ការសាកសួ​រ ពួកគេ​ភាគច្រើនបាន​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ទឹក​ដី​ថៃ តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២១ ហើយ​ពេលនេះ​អស់​ការងារ​ធ្វើ ទើប​ពួកគេ​វិលត្រឡប់​មក​ស្រុកកំណើត​វិញ ស្រប​ពេលឱ​កាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ជិត​ចូល​មកដល់​។

ប៉ុន្តែ​យ៉ាងណាក្ដី បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ពលករ​ខ្មែរ​ទាំងនេះ ភាគច្រើន​សុទ្ធតែ​មាន​ប័ណ្ណ​ចាក់​វ៉ាក់​សាំង តែ​មាន​ក្មេង​តូច​ៗ​ខ្លះ​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ដែរ​ ។ ក្រុម​គ្រួ​ពេទ្យ​បាន​ប្រឹងប្រែង​យ៉ាង​មមារញឹក​ក្នុង​កា​រ
ត្រួត​​ពិនិ​ត្យ និង​ធ្វើតេស្ដ​លើ​ពលករ​ខ្មែរ​ក្មេង ចាស់ ប្រុសស្រី ទាំងនោះ ក្រែង​ពួកគេ​មាន​វិជ្ជមាន​មេរោគ​កូ​វីដ ១៩​។

ប៉ុន្តែ​បើ​តាម​យោង​លើ​ការ​ធ្វើតេស្ដ​រហ័ស​ទៅលើ​ក្រុម​ពលករ​ទាំងនោះ គឺ​អវិជ្ជមាន​ទាំងអស់​។ មន្រ្តី​ព្រំដែន​បាន​ផ្ដល់​ព័ត៌មាន​បឋម​ថា ក្រោយពី​ក្រុម​គ្រួ​ពេទ្យ​ពិនិ​ត្យធ្វើតេស្ដ​កូ​វី​ដរួច អាជ្ញាធរ​បាន​អនុ​ញ្ញាត​ឲ្យ​ពួកគេ​វិលត្រឡប់​ទៅកាន់​ស្រុក​កំ​ណើ​ត​រៀង​ៗ​ខ្លួន​ហើយ​៕ ​

អត្ថបទសរសេរ ដោយ