ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពិត​ទេ?​! ឮ​ថា សូ​ដា នី​តា និង យុទ្ធ ឋា​នះ ទំនងជា​ឈាន​ដល់​ការ​ផ្សះផ្សារ​ឡើង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

បើ​ទោះបីជា​រហូត​មក​ទល់​ពេល​នេះ ទាំង សូ​ដា នី​តា និង​លោក យុទ្ធ ឋា​នះ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ព្យាយាម​មិន​ធ្វើការ​អធិប្បាយ​ណាមួយ​ជុំវិញ​ជម្លោះ​គ្រួសារ រហូត​ឈាន​ដល់​ការ​ប្រកាស​លែងលះ​ក៏​ដោយ ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ ទំនាក់​ទំនងជា​ប្តី​ប្រពន្ធ​របស់​ពួក​គេ ទំនងជា​ឈាន​ដល់​ការ​

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​រហូត​មក​ទល់​ពេល​នេះ ទាំង សូ​ដា នី​តា និង​លោក យុទ្ធ ឋា​នះ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ព្យាយាម​មិន​ធ្វើការ​អធិប្បាយ​ណាមួយ​ជុំវិញ​ជម្លោះ​គ្រួសារ រហូត​ឈាន​ដល់​ការ​ប្រកាស​លែងលះ​ក៏​ដោយ ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ ទំនាក់​ទំនងជា​ប្តី​ប្រពន្ធ​របស់​ពួក​គេ ទំនងជា​ឈាន​ដល់​ការ​ផ្សះផ្សារ​គ្នា​ឡើង​វិញ​ហើយ​។

ការ​សន្និដ្ឋាន​នេះ ដោយ​ផ្អែក​ទៅ​លើ​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល សូ​ដា នី​តា និង​លោក យុទ្ធ ឋា​នះ បាន​បង្ហោះ​កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​ដំណើរ​រួម​គ្នា ជាមួយនឹង​សាច់ញាតិ​គ្រួសារ និង​កូនប្រុស​របស់​ពួក​គេ​ទៅ​សែន​ផ្នូរ​នៅ​ស្រុក​កំណើត​។

ទាំង សូ​ដា នី​តា និង​លោក យុទ្ធ ឋា​នះ មិន​បាន​សរសេរ​អ្វី​ជា​ការ​កត់សម្គាល់​ភ្ជាប់​ជាមួយនឹង​រូបភាព​ដែល​បាន​បង្ហោះ​នោះ​ឡើយ ក្រៅពី​សកម្មភាព​សែន​ផ្នូរ​ជាមួយ​សាច់ញាតិ និង​កូនប្រុស​ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ដូច​គ្នា​ស្រប​ពេល​ជាមួយ​គ្នា​ក្នុង​ទីតាំង​តែ​មួយ​។

យ៉ាងណា បើ​ទោះបីជា​អ្នក​ទាំង​ពីរ​មិន​បាន​បង្ហាញ​រូបភាព​ថត​ជុំ​គ្នា​ដូច​មុន​ក៏​ដោយ ប៉ុន្តែ​តាម​រយៈ​សកម្មភាព​ទាំងនេះ អាច​បញ្ជាក់​ថា ទំនាក់​ទំនងជា​ប្តី​ប្រពន្ធ​របស់​អ្នក​ទាំង​ពីរ​កំពុង​ឈាន​ដល់​ការ​ផ្សះផ្សារ​ជា​ថ្មី​ឡើង​វិញ ពោល​គឺ​អ្នក​ទាំង​ពីរ​មិន​បាន​លែងលះ​គ្នា​ពិតប្រាកដ​ដូច​ការ​ប្រកាស​របស់ សូ​ដា នី​តា កាលពី​ពេល​កន្លង​ទៅ​នោះ​ឡើយ​។

បន្ថែម​លើ​សកម្មភាព​ខាងលើ​នេះ ក្រោយ​ការ​ប្រកាស​ពី​ការ​លែងលះ សូ​ដា នី​តា ក៏​បាន​បង្ហោះ​ពាក្យពេចន៍​យ៉ាង​ចាក់​ដោត​ដែរ​ថា «​មនុស្ស​តែងតែ​ចឹ​ង នៅ​ពេល​មនុស្ស​ម្នាក់​នៅ​មានជីវិត​រស់នៅ គឺ​ចង់​ចាញ់​ឈ្នះ យក​ត្រូវ​រៀងខ្លួន តែ​ពេល​ដឹង​ថា មនុស្ស​ម្នាក់​ទៅ​បាត់ ហៅ​លែង​លឺ ទើប​នឹកឃើញ​អំពើ​ល្អ ទ​ង្វើ​រ​របស់​មនុស្ស​ម្នាក់​នោះ សួរ​ថា នឹក​ធ្វើ​អី? យំ​ធ្វើ​អ្វី? ព្រោះ​អ្វី​ៗ​ហួស​អស់ហើយ ព្រោះ​ទោះ​ពិត​ខុស​ឬ​ត្រូវ ក៏​ម្នាក់​នោះ​មិន​អាច​ក្រោក​មក​អភ័យ​អោយ​អ្នក​ណា​បាន​ឡើយ​»​។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​ទៀត​នោះ សូ​ដា នី​តា ក៏​បាន​ធ្វើការ​ឆ្លើយ​តប​ជាមួយនឹង​មិត្តភក្តិ​ដែល​បាន​សួរនាំ​ពី​បញ្ហា​ខាងលើ​នេះ តាម​រយៈ​ខំ​មិន​ពីក្រោម​អ្វី​ដែល​នាង​បាន​សរសេរ​បង្ហោះ​នេះ​ថា នេះ​ពិត​គ្រប់​មនុស្ស​ដែល​មាន​រាល់ថ្ងៃ​សំរាប់​បង បង​គិត​ហើយ បង​ដាក់ចុះ​គ្រប់​រឿង ព្រោះ​មិន​ចង់​ខកចិត្ត​នៅ​ពេល​បាត់បង់​អ្នក​ណា​ម្នាក់​។ ចំណុច​នេះ​មាន​ន័យ​ថា ទំនាក់ទំនង​ស្នេហា​ជា​ប្តី​ប្រពន្ធ​របស់ សូ​ដា នី​តា និង​លោក យុទ្ធ ឋា​នះ ទំនងជា​អាច​ស្រុះស្រួល​គ្នា​ឡើង​វិញ ហើយ គ្រាន់តែ​អ្នក​ទាំង​ពីរ​ព្យាយាម​មិន​ធ្វើការ​បកស្រាយ​ឲ្យ​មហាជន​បានដឹង ខណៈ​ពេល​ការ​ផ្សះផ្សារ​គ្នា​ឡើង​វិញ​នេះ ក៏​ជា​អ្វី​ដែល​មិត្តភក្តិ ក៏​ដូច​ជា​ប្រិ​យ​មិត្ត​គាំទ្រ​របស់​អ្នក​ទាំង​ពីរ​ចង់​ឃើញ​ផង​ដែរ​។

ជា​ការ​កត់សម្គាល់ កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២២ សូ​ដា នី​តា បាន​ប្រកាស​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ក្នុង​មួយ​ថ្ងៃនេះ នាង​បាន​សំរេច​បាន​២​រឿង ដោយ​ទី​១ សំរេចចិត្ត ទទួល​ជ​ស​ស្ត្រី​មេម៉ាយ (​លែងលះ​) និង​ទី​២ សំរេចចិត្ត ឈប់​ធ្វើការ​អោយ​គ្រុប តារា​អ៊ិ​ន​ធើ​ថេ​ន មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ