ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាម​សុង​រៀបចំ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​សម្រាប់​តំណាង​ចែកចាយ​ឆ្នើម​ប្រចាំឆ្នាំ​2016

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាម​សុង​បាន​រៀបចំ​ដំណើរ​កម្សាន្ត​ក្រៅប្រទេស​ដ៏​អស្ចារ្យ​សម្រាប់​តំណាង​ចាយ​ម៉ាស៊ីនត្រជាក់​ឆ្នើម​ប្រចាំឆ្នាំ 2016 ជិត​៥០​នាក់​ទៅ​កាន់​ប្រទេស​ថៃ មាន​រយៈពេល​5​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់ថ្ងៃទី​២៨

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាម​សុង​បាន​រៀបចំ​ដំណើរ​កម្សាន្ត​ក្រៅប្រទេស​ដ៏​អស្ចារ្យ​សម្រាប់​តំណាង​ចាយ​ម៉ាស៊ីនត្រជាក់​ឆ្នើម​ប្រចាំឆ្នាំ 2016 ជិត​៥០​នាក់​ទៅ​កាន់​ប្រទេស​ថៃ មាន​រយៈពេល​5​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់ថ្ងៃទី​២៨ ខែសីហា​។ ដំណើរ​កម្សាន្ត​នេះ ធ្វើ​ទ្បើ​ង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​សាម​សុង​និង​ដៃគូ​ចែកចាយ លើកទឹកចិត្ត​ដល់​តំណាង​ចែកចាយ​ម៉ាស៊ីនត្រជាក់​ឆ្នើម​ដែល​បាន​សម្រេច​ផែនការ​លក់​ចាប់ពី​ខែឧសភា ដល់​ខែកក្កដា ឆ្នាំ​2016 និង​ផ្តល់​ជូន​នូវ​ការ​កម្សាន្ត ព្រមទាំង​ការ​ចុះ​ទស្សនកិច្ច​មក​កាន់​រោងចក្រ​ផលិត​ម៉ាស៊ីនត្រជាក់​នៅ​ក្នុង​ប្រទេស​ថៃ​។

លោក ឆែ សុខ​ឡេ​ង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន សាម​សុង អេ​ឡិច​ត្រូ​និ​ច ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​ក្នុង​នាម​ខ្ញុំ​ជា​តំណាង​របស់​ក្រុមហ៊ុន​សាម​សុង​ខ្ញុំ​គិត​ថា ដោយសារ​តែ​សាម​សុង​ជា​ក្រុមហ៊ុន​លំដាប់ថ្នាក់​ពិភពលោក ដែល​តែងតែ​យកចិត្តទុកដាក់​លើ​តំណាង​ចែកចាយ​ក្នុង​ប្រទេស​កម្ពុជា ទើប​ធ្វើ​ឲ្យ​មានការ​រៀបចំ​ដំណើរ​កម្សាន្ត​ដ៏​ពិសេស​នេះ ដើម្បី​បង្កើន​ភាព​ជិត​ស្និទ្ធ​រវាង​ក្រុមហ៊ុន និង​តំណាង​ចែកចាយ ក៏​ដូច​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​ពួក​គាត់​បាន​ធ្វើ​ដំណើរ​កម្សាន្ត និង​ចុះ​ទស្សនកិច្ច​សិក្សា​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស​»​។

អ្នកស្រី ស៊ី ណាត ប្រធាន​ផ្នែក​លក់​នៅ​ហាង A Green លក់​ម៉ាស៊ីនត្រជាក់​នៅ​តាម​បណ្តោយ មហាវិថី​កម្ពុជា​ក្រោម ក្នុង​ទីក្រុង​ភ្នំពេញ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយ រីករាយ​ដែល​ក្រុមហ៊ុន​សាម​សុង បាន​ជ្រើសរើស​យក​រូប​នាង​ខ្ញុំ​ទៅ​ចូលរួម​កម្មវិធី​ដំណើរ​កម្សាន្ត​សម្រាប់​តំណាង​ចែកចាយ​ម៉ាស៊ីនត្រជាក់​ឆ្នើម​ប្រចាំឆ្នាំ​នេះ ហើយ​នេះ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ទៅ​កាន់​ក្រះ​ប៊ី និង​ចុះ​ធ្វើ​ទស្សនកិច្ច​រោងចក្រ​ផលិត​ម៉ាស៊ីនត្រជាក់​ប្រចាំ​ប្រទេស​ថៃ និង​បាន​ផ្តិត​យក​ទេសភាព​ស្អាត​ៗ​ជា​ច្រើន ព្រមទាំង​បាន​ជួប​ជាមួយ​ដៃគូ​ចែកចាយ​ផ្សេង​ៗ​របស់​សាម​សុង​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក​»​។

ចំណែកឯ​អ្នកស្រី ណា​រី ម្ចាស់​ហាង ហួត តា​រ៉ា លក់​ម៉ាស៊ីនត្រជាក់​នៅ​ទីក្រុង​ភ្នំពេញ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា «​ខ្ញុំ​សូម​អរគុណ​ដែល​សាម​សុង​បាន​អញ្ជើញ​រូប​នាង​ខ្ញុំ និង​ក្រុម​គ្រួសារ​ចូលរួម​រីករាយ​ដំណើរ​កម្សាន្ត​នេះ ហើយ​ខ្ញុំ​សង្ឃឹមថា សាម​សុង​នឹង​បន្ត​រៀបចំ​ដំណើរ​កម្សាន្ត​ផ្សេង​ៗ​នៅ​ថ្ងៃ​មុខ ដើម្បី​បង្កើន​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អ​រវាង​ក្រុមហ៊ុន និង​តំណាង​ចែកចាយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្មី​ៗ​នេះ ក្រុមហ៊ុន​សាម​សុង បាន​នាំ​យក​ម៉ាស៊ីនត្រជាក់​ថ្មី​ម៉ូ​ដែល Samsung The Triangle 2016 ដែល​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា Digital Inverter ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​កាត់​បន្ថយ​លើ​ការ​ចំណាយ​ថាមពល​រហូត​ដល់​68% ដែល​ជួយ​កាត់​សន្សំ​សំចៃ​ខ្ពស់​លើ​ការ​ចំណាយ​ថ្លៃ​ភ្លើង ហើយ​ថែម​ទាំង​មាន​ភាព​ស្ងាត់ មិន​មាន​សម្លេង​រំខាន និង​ផ្តល់​គម្លាត​តិច​បំផុត​នៃ​ការ​ឡើង​ចុះ​សីតុណ្ហភាព​ក្នុង​បន្ទប់ ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់ និង​មាន​ភាព​បរិសុទ្ធ​៕