ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែ​កថា​បាត់​កូន ផ្អើល​អ្នក​ភូមិ​ជួយ​រក លុះ​ឃើញ​ស​.​ព ទើប​បែកធ្លាយ​ជន​ដៃដល់​ជា​នរណា?

2 ឆ្នាំ មុន
  • បាត់ដំបង

ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា ស្ត្រី​រូប​នេះ​ជា​អ្នក​ស​ម្លា​.​ប់​កូនស្រី​បង្កើត​របស់​ខ្លួន ដែល​ទើបនឹង​មាន​អាយុ​

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា ស្ត្រី​រូប​នេះ​ជា​អ្នក​ស​ម្លា​.​ប់​កូនស្រី​បង្កើត​របស់​ខ្លួន ដែល​ទើបនឹង​មាន​អាយុ​១​ខែ​១០​ថ្ងៃ ដោយ​បាន​បោះ​កូនស្រី​តូច​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​ខាងក្រោយ​ផ្ទះ ស្ថិត​ក្នុងភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ចា ក្រុង​បាត់​ដប​ង​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង ឃាត់ខ្លួន​នាំ​យក​មក​សាកសួរ​នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២២ ក្រោយ​ពី​មន្ត្រី​ជំនាញ​រក​ឃើញ​ទារិកា​ដ៏​សត់​នោះ​ស្លា​.​ប់​យ៉ាង​រន្ធត់ ដោយ​អណ្ដែត​ក្នុង​ទឹក​ប្រឡាយ​ខាងក្រោយ​ក្បែរ​ផ្ទះ​។ ទារិកា​ទើបនឹង​មាន​អាយុ​១​ខែ​១០​ថ្ងៃ ដែល​ត្រូវ​បាន​ម្ដាយ​ប្រល័យ​សង្ខារ​រូប​នេះ​មានឈ្មោះ ងៀប កាន់​យ៉ា រីឯ​ម្ដាយ​វិញ​មានឈ្មោះ ហន សា​មេន អាយុ​២២​ឆ្នាំ រស់នៅ​ចំណុច​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​បាន​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ស្ត្រី​រូប​នេះ​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ថា ខ្លួន​បាន​បាត់​កូនស្រី​អាយុ​ទើប​ជាង​១​ខែ​នោះ​ពី​ក្នុងផ្ទះ ដោយ​មិនដឹង​មូលហេតុ​។ ហើយ​គេ​ក៏​បាន​ផ្ដល់​ដំណឹង​នេះ បន្ត​ទៅ​កាន់​សមត្ថកិច្ច ដើម្បី​ឲ្យ​ដឹង និង​ជួយ​អន្តរាគមន៍​។ ភ្លាម​ៗ​នោះ ទាំង​សមត្ថកិច្ច ទាំង​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ជួយ​ស្វែង​រក ស្រាប់តែ​គេ​ប្រទះ​ឃើញ​ទារិកា​នោះ ស្លា​.​ប់​អណ្ដែត​ទឹក​ប្រឡាយ​នៅ​ខាងលិច​ផ្ទះ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ចុះ​ស្រង់​យកស​.​ព​ទារិកា​ចេញពី​ក្នុង​ទឹក ដើម្បី​ពិនិត្យ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ដោយ​មានការ​សង្ស័យ​ពី​ភាព​មិន​ប្រក្រតី នៃ​ការ​ស្លា​.​ប់​របស់​ទារិកា​រូប​នេះ ទើប​សមត្ថកិច្ច​សម្រេច​នាំ​ខ្លួន​ស្ត្រី​ជា​ម្ដាយ​ទៅ​សួរនាំ​។ ក្រោយ​ពី​មន្ត្រី​ជំនាញ ជជីក​សួរនាំ​ដល់​ឬ​ស​គល់ ទើប​បែកធ្លាយ​ចម្លើយ​សារ​ភាព​នូវ​អំពើ​ឃា​.​តក​.​ម្ម​ទៅ​លើ​ទារិកា ហើយ​ឃាតក​.​រ គឺជា​ម្ដាយបង្កើត​របស់​ទារិកា​ដ៏​កំសត់​រូប​នេះ​តែ​ម្ដង​។

បើ​តាម​សម្តី​ម្ដាយ​របស់​ទារិកា​កំសត់​ឈ្មោះ ហន សា​មេន រូប​នេះ បាន​រៀបរាប់​គួរ​ឲ្យ​ស្រណោះ អំពី​ជីវភាព​ក្រលំបាក​នៅ​ក្នុង​គ្រួសារ ដែល​ជាដើម​ចមនាំ​ឲ្យ​មានចិត្ត​មួហ្មង ខឹងសម្បា​ជាមួយនឹង​ទារិកា​អាយុ​ទើប​ជាង​១​ខែ ដែល​ចេះ​តែ​ស្រែកយំ​មិន​ឈប់ ខណៈ​ប្រឈម​នឹង​ការ​ថែទាំ​កូនច្បង​ម្នាក់​ទៀត​ដែល​ទើប​មាន​អាយុ​ជាង​១​ឆ្នាំ​ផង ទើប​សម្រេច​បីកូន​ស្រី​ទាំង​កំពុង​ស្រែកយំ​ទៅ​បញ្ចប់ជីវិត ដោយ​ប្រើ​វិធី​បោះ​កូនស្រី​ចូល​ក្នុង​ទឹក​ប្រឡាយ មុន​ពេល​ព្រះអាទិត្យ​រះ​។

ប្រភព​ដដែល​បន្ត​ថា គេ​មិន​បាន​និយាយ​អំពី​ប្ដី​របស់​នាង​ម្នាក់​នេះ​ទេ​ថា តើ​ពេល​នោះ​កំពុង​នៅ​ទីណា? ប៉ុន្តែ​បើ​តាម​ចម្លើយ​សារភាព​របស់​ម្ដាយ​រូប​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​យប់​កើតហេតុ​នោះ ខ្លួន​នៅផ្ទះ​តែ​ម្នាក់ឯង​ទេ​។ ពេល​នោះ​កូនស្រី​របស់​ខ្លួន​ចេះ​តែ​ស្រែកយំ​មិន​ឈប់​សោះ ចាប់តាំងពី​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​០១ ខែមេសា រហូត​ដល់​ម៉ោងជាង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​០២ ខែមេសា បើ​ទោះជា​ប្រឹង​លួងលោម​យ៉ាងណា ក៏​កូនស្រី​តូច​នេះ​មិន​បាត់​យំ​ដែរ​។

ស្ត្រី​រូប​នេះ​បាន​ត្អូញត្អែរ​ថា ដោយសារ​តែ​ការ​ហត់នឿយ​នឹង​ការ​មើលថែ​កូនស្រី​ស្រែកយំ​មិន​ឈប់​នេះ រួម​នឹង​កូនច្បង​អាយុ​ទើប​ជាង​១​ឆ្នាំ ដោយ​គ្មាន​ប្រាក់​ទិញ​ទឹកដោះគោ​ឲ្យ​បៅ​ទៀត​។ ម្យ៉ាងទៀត នៅ​យប់​នោះ ម្ដាយមីង​ក៏​មិន​នៅ ជីដូន​ក៏​មិន​នៅ នៅ​តែ​ម្នាក់ឯង ក៏​ចាប់ផ្ដើម​ខឹងសម្បា​មួម៉ៅ​ជាមួយនឹង​កូនស្រី​យំ​មិន​ឈប់ ទើប​ខ្លួន​សម្រេច​បីកូន​ស្រី​អាយុ​ជាង​១​ខែ​ទៅ​បោះ​ចូល​ក្នុង​ទឹកស​ម្លា​.​ប់​ចោល​នា​វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​០២ ខែមេសា ដោយ​គ្មាន​ស្រណោះ​បន្តិច​ឡើយ​។

អ្នក​ភូមិ​ក៏​បាន​និយាយ​ដែរ​ថា ក្រោយ​ពី​ប្រព្រឹត្ត​នូវ​ទ​ង្វើ​អ​សីលធម៌​ទៅ​លើ​កូនស្រី​បែប​នេះ ស្ត្រី​ជា​ម្តាយ​រូប​នេះ បាន​ដើរ​ស្រែក​ប្រាប់​គេឯង​ថា «​កូនស្រី​ខ្លួន​បាន​បាត់​ពី​ផ្ទះ​» ធ្វើ​ឲ្យ​គេ​ផ្អើល​ពេញ​ភូមិ​តែ​ម្តង ហើយ​ក៏​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ស្វែងរក​កូនស្រី​ទៀត​ផង​។

អ្នក​ភូមិ​បន្ត​ថា ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ភ្លាម ទាំង​អ្នក​ភូមិ ទាំង​សមត្ថកិច្ច បាន​នាំ​គ្នា​ជួយ​ស្វែងរក​ទារិកា​រូប​នោះ រហូត​ប្រទះ​ឃើញ​ស្លា​.​ប់​អណ្ដែត​ក្នុង​ទឹក​ប្រឡាយ​។ លុះ​ពេល​សមត្ថកិច្ច​ធ្វើការ​សួរនាំ ទើប​ដឹង​ថា ឃាតក​.​រស​ម្លា​.​ប់​ទារិកា​ដ៏​កំសត់​រូប​នោះ គឺជា «​ម្ដាយបង្កើត​» សោះ​។

ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ម្ដាយ​រូប​នេះ​ក៏​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ស​ម្លា​.​ប់​កូនស្រី​ខ្លួន ដោយ​បោះ​ចូល​ទឹក​ប្រឡាយ​ខាងលិច​ផ្ទះ​មែន​»​។ ជាមួយនឹង​ចម្លើយ​សារភាព​នេះ មន្ត្រី​ជំនាញ អធិការ​ក្រុង​បាត់ដំបង បាន​ទទួលបញ្ជា​ពី​លោកស្នងការ និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង ឲ្យ​ឃាត់ខ្លួន​ម្ដាយ​រូប​នេះ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ