ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​មេ​ខ្លោង​គ្រឿង​ញៀ.នដា​ក់​គុក​អស់មួយជីវិត និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ​ម្នាក់៨០លានរៀល

2 ឆ្នាំ មុន
  • ភ្នំពេញ

រា​ជធា​នី​ភ្នំ​ពេ​ញ ៖ លោ​កអ៉ុឹម វណ្ណៈ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាកសួ​រ​សាលាដំបូង​រា​ជធានី​ភ្នំ​ពេញ នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះ ​បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​និង​ពិ​ន័យ​ជា​ប្រាក់​ចូល​ថ​វិកា​​រដ្ឋម្នាក់៨០លាន​រៀលទៅ…

រា​ជធា​នី​ភ្នំ​ពេ​ញ ៖ លោ​កអ៉ុឹម វណ្ណៈ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាកសួ​រ​សាលាដំបូង​រា​ជធានី​ភ្នំ​ពេញ នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះ ​បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​និង​ពិ​ន័យ​ជា​ប្រាក់​ចូល​ថ​វិកា​​រដ្ឋម្នាក់៨០លាន​រៀលទៅ លើ​ជនជាប់ចោទ​ចំនួន៣នាក់​ជា​មេ​ខ្លោងពាក់​ព័ន្ធ​សំណុំរឿង​ផលិ​ត​រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុស​ច្បាប់​​នូវ​សារធាតុ​ញៀ​.នចំនួន​ជាង២​តោន ដែល​សមត្ថកិច្ច​​បង្ក្រាប​បាន​នៅ​លើទឹក​ដី​ខេត្ត​កំពង់​ស្ពឺ ។

សាល​ក្រម​សម្រេច​ផ្តន្ទា​ទោស ៖ ១.ឈ្មោះ LEE POHAN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជា​តិ ចិនតៃវ៉ាន់ (អ្នកបើកបរ​ដឹក​គ្រឿ​ង​ញៀ​.ន) ដាក់​ពន្ធនាគារ​អស់មួយជី​វិ​ត ។ ២.ផ្តន្ទា​ទោស​លើ​ឈ្មោះ YE YONG ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជា​តិ​ចិនតៃវ៉ាន់ (មេការ​គ្រប់គ្រង​ទីតាំង​កៃ​ច្នៃ​គ្រឿង​ញៀ.​ន) ដាក់​ពន្ទ​នា​គារ​អស់មួយជីវិត ។ ៣.ផ្តន្ទា​ទោស​ឈ្មោះ YE YAN SHOU ភេទប្រុស អាយុ៥៨ឆ្នាំ ជា​ជនជាតិ​ចិន​ចូលសញ្ជាតិខ្មែរ (ជា​មេ​ខ្លោង) ដាក់​ពន្ធនាគារ​អស់​មួយជីវិត ។ សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធ​រណ៍​តាម​កំណត់​ច្បាប់ បើសិនជា​ជនជាប់ចោទ​កើត​ទុក​មិន​សុខ ចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

ជនជាប់ចោទ​ទាំង៣​នាក់ ត្រូវ​បាន​លោក សេង ហៀង ព្រះ​រាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ.ផលិត រក្សាទុក ដឹកជញ្ជូន​និង ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.ន និង បទ.​សម្អាត​ប្រាក់ តាម​មាត្រា៤០ មាត្រា ៤៧ មាត្រា ៤៨ និង​មាត្រា៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀ.​ន និង​ច្បាប់​ស្តី​ពីការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភារ​វក​ម្ម ប្រព្រឹត្ត​នៅ​លើទឹក​ដី​ខេត្ត​កំពង់ស្ពឺ ។ សាលក្រម​បាន​ប្រកាស​ធ្វើឡើង បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​សាកសួរ​ដេញដោលលើ​សំណុំ រឿង​នេះ ​អស់​រយៈពេល​ពេញ​មួយថ្ងៃ​ គឺ​នៅ​ថ្ងៃទី​៣០ មីនា ​ឆ្នាំ២០២២ ។

សូមជម្រាប​ថា កាលពី​រសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំង​សមត្ថកិ​ច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​ង​ញៀ.​ន បាន​បញ្ជូន​ជនសង្ស័យ​ជា​មេ​ក្លោង​កែច្នៃ ដឹកជញ្ជូននឹង​ជួញដូរ​គ្រឿង​គ្រឿងញៀ.ន​ខុសច្បាប់​ចំនួន៣នាក់ ដែល​សមត្ត​កិច្ច​បង្ក្រាប​នៅ​ខេត្ត​កំពង់ស្ពឺ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង៣នាក់​នោះ ​មាន
១.ឈ្មោះ LEE PO HAN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ (អ្នកបើកបរ​ដឹក​គ្រឿង​ញៀ.ន) ។ ២.ឈ្មោះ YE YONG ភេទប្រុស អាយុ៤៨ ជនជាតិ​ចិនតៃវ៉ាន់ (មេការ​គ្រប់គ្រង​ទីតាំង​កៃ​ច្នៃ​គ្រឿ​ង​ញៀ.ន) និង៣.ឈ្មោះ YE YAN SHOU អាយុ៥៨ ឆ្នាំ ជនជាតិ​ចិន​សញ្ញា​តិ​ខ្មែរ ។

សំណុំរឿង​នេះ ​បាន​ស្ថិតនៅ​លោក សេង ហៀង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ បន្ទាប់ពី​សាកសួរ​រហូតដល់​ព្រលប់​បន្តិច​ថ្ងៃ​ដដែលតំណាង​អយ្យ ការបាន​ផ្ញើ​ជនសង្ស័យ​ទៅ​សមត្ត​កិច្ច​វិ​ញ នឹង​តម្រូវឲ្យ​ព្រឹក​ថ្ងៃ​បន្ទា ប់ នាំ​ជនសង្ស័យ​ទៅ​សាកសួរ​បន្ត ដើម្បី​ធ្វើការ​ចោទប្រកាន់​ជា​​ផ្លូវការនឹង​ចាត់បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអា​សន្ន ។

សូមជម្រាប​ទៀត​ថា កាល​រសៀល​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ.ន បាន​ធ្វើ​សន្និ​សិទ្ធ​កាសែត​បង្ហាញ​ពី​ស្នាដៃ​ដ៏​ធំធេង ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀ.ន​យ៉ាង​សន្ធឹក​សន្ធប់​មួយ​នៅ​ទឹកដី​ខេត្ត​កំពង់ស្ពឺ ដល់​អ្នក​សារព័ត៌មាន​ជាច្រើន​ស្ថាប័​ន ។ ដែល​ពិធី​នោះ ​ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ លោក សេង ហៀង ព្រះរា ជ​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជ​ធា នី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន រួម​ទាំង​នាយករង​មួយចំនួន​ទៀត ។

ពិធី​បាន​បង្ហាញ​វត្ថុ​តាង​គ្រឿងញៀ.ន​ប្រ​ភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ១៤ ៨៤ គីឡូក្រាម ដែល​បាន​រឹបអូស​ពីទី​តាំង​កែច្នៃ​នៅក្នុង​ក្រុ​មហ៊ុន (សុីន យិន​ហ្វេ​ង ខេម​បូ​ឌា អុិ​នដាស់​ស្រ្​ទី ខូ​អិ​ល​ធី​ឌី) ស្ថិត​ក្នុង​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ខេត្ត​កំពុង​ស្ពឺ ។ ដែល​ករណី​ខាងលើ​នេះ​ សមត្ថកិច្ច បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ជា​ង១០ នាក់ ប៉ុន្តែ​ក្នុង​នោះ ​មា​ន៤នាក់​ពាក់​ព័ន្ធ និង​ជា​មេ​ក្លោង​កែច្នៃ ផលិត នឹង​ដឹកជញ្ជូន​គ្រឿងញៀន ហើយ​មាន​ម្នាក់​ត្រូវ​ស្លាប់​ដោយ​គ្រាប់​កាំ​ភ្លើង ខណៈ​ពេល​ផ្ទុះអាវុធ​តដៃ​ជាមួយ​សមត្ត​កិច្ច​គឺ.ឈ្មោះ LEE TSUNG HAN អាយុ៣២ ឆ្នាំ ភេទប្រុស ជនជាតិ​ចិន តៃវ៉ាន់ ។

ជនសង្ស័យ​ជា​មេ​ខ្លោង៣នាក់ និង​មនុស្ស១០នាក់ មិន​ត្រូវ​បាន​នាំមក​បង្ហាញខ្លួន​ទេ ដោយ​សមត្ថកិច្ច​កំពុង​ស្នើសុំ​ស្ថាប័ន​អយ្យការ​បើក​ការស៊ើបអង្កេត​បន្ត ដើម្បី​ស្វែងរក​ចាប់ខ្លួន​បក្ខ ពួក​ថែមទៀត ។ ពិធី​នេះ​ដែរ​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង នគរបាល​ជាតិ ទទួលការ​ងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន បាន​មានប្រសាសន៍​ថា កិច្ច​ប្រតិ​បត្ត​ការ​នេះ បាន​ធ្វើឡើង​ចំនួន៣ គោលដៅ គោលដៅ​ទី១.នៅ​លើ​ផ្លូវជាតិ​លេ​ខ៤ ជិត​ផ្លូវបំបែក​ស្រែអំបិល ស្រុក​កំពង់​លីលា ខេត្ត​ព្រះសីហនុ ជាគោល​ដៅ​ពូន​ស្ទាក់​ចាប់​រថយន្ត​របស់​ឈ្មួញ​ដឹក​គ្រឿង​ញៀ.ន ដោយមាន​ការ​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ស្លា.ប់​មេ​ខ្លោង​គ្រឿងញៀ.ន​ម្នាក់ ។

គោលដៅ​ទី២.ឆែក ឆេរ​ទីតាំង​លួចលាក់​កែច្នៃ​គ្រឿងញៀ.ន នៅក្នុង​ក្រុមហ៊ុន(សុីន យិន​ហ្វេ​ង ខេម​បូ​ឌា អុិ​នដាស់​ស្រ្​ទី ខូ​អិល​ធី​ឌី) ស្ថិត​ក្នុង​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ខេត្ត​កំពុង​ស្ពឺ ដោយមាន​ការ​រឹបអូស​គ្រឿង​ញៀ.ន​ប្រភេទ កេតា​មីន​ជាង២ តោន នឹង​សារធាតុ គីមី​ផ្សំ​ចំនួន៨៤ តោន នឹង​ឧបករណ៍​ផលិត​គ្រឿងញៀ.ន​មួយចំនួន​ទៀត ។ គោលដៅ​ទី៣.ស្ថិតនៅ​ផ្ទះលេខ៤០R ផ្លូវR សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

កិច្ច​ប្រតិ​បត្ត​ការនោះ​ ធ្វើឡើង​កាលពី​យប់ថ្ងៃទី១១ ឈាន​ចូល​ថ្ងៃទី១២ ខែ​ឆ្នូ ឆ្នាំ២០២១ ដោយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន បាន​សហការ​ជាមួយ​នគរបាល​រាជធានី.ខេត្ត​ចំនួន៤ ភ្នំពេញ កំពង់ស្ពឺ កោះកុង និងព្រះសីហនុ​ក្រោម​​ការ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម​នាយ​ឧត្តម សេនីយ៍ សន្តិ​បណ្ឌិត នេត សាវឿ​ន អគ្គស្នងការ​រង​នគរបាល​ជាតិ ។

នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ មាន​ប្រសា​សន៏​ថា ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ផលិត​គ្រឿងញៀ.ន​នេះ បាន​ប្រើ​ពេលវេលា​បើក​ការស៊ើបអង្កេត​អស់​រយៈពេល​ជាង៣ខែ ទើប​ឈាន​ដល់​ការ​បង្ក្រាប​ដោយ​ជោគជ័យ ។ លទ្ធផល​សរុប ៖ ចាប់ដក​ហូត​គ្រឿងញៀ.ន(កេតា​មីន)បាន​ចំនួន ២ ២៣៧ គីឡូក្រាម ​និង​សារធាតុ​គីមី​ផ្សំ៨៤ តោន ហើយ​មនុស្ស១០នាក់​ បាន​អនុញ្ញាតិ​ឲ្យ​ទៅ​លំនៅឋាន​​វិញ ចំណែក​មេ​ក្លោង៣នាក់ ដូច​មានឈ្មោះ​ខាងលើ​ត្រូវ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញតាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ