ខេត្តស្ទឹងត្រែង ៖ ការភ្ញាក់ផ្អើលចេញពីលំនៅឋានមួយកន្លែងទាំងព្រឹក បន្ទាប់ពីមន្ត្រីរដ្ឋករទឹកចូលនិវត្តន៍ម្នាក់ ចាក់.កខ្លួនឯងធ្វើអត្តឃាត នៅក្នុងបន្ទប់ដេក កាលពីវេលាម៉ោង០៨ និង១០នាទីព្រឹកថ្ងៃទី៨ កញ្ញា ២០១៦ ក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។ ជម្លោះគ្រួសារ រហូតដល់ប្រហារខ្លួនឯង
ប្រភពពីគ្រួសារជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានវ័យចំណាស់ គាត់មានរឿងក្នុងចិត្តជាច្រើន ពេលខ្លះស្ទើរមិនមានអារម្មណ៍ក្នុងខ្លួនផង ដោយសារគាត់មានបញ្ហាគ្រួសារ និងរឿងបំណុលត្រូវសងគេ ។
សមត្ថកិច្ចឱ្យដឹងទៀតថា ជនរងគ្រោះមានប្រពន្ធ២ ដោយប្រពន្ធដើមមានកូន៦នាក់ និងប្រពន្ធចុង មានកូន៣នាក់ ពួកគេខ្លះមានប្រពន្ធកូនទៅហើយដែរ ។ បច្ចុប្បន្ន ជនរងគ្រោះស្នាក់នៅផ្ទះកើតហេតុ ជាមួយប្រពន្ធដើម និងកូនដើម ជាអ្នកមើលថែ ។ ចំណែកប្រពន្ធចុង រស់នៅលើដីឡូត៍តែមួយ ដាច់ដោយឡែកពីគ្នា ។ តែដោយសាររឿងរ៉ាវកូនចុងនិងកូនដើម ប្រទាញប្រទង់ ពាក់ព័ន្ធកេរមរតក ធ្វើឱ្យគាត់ពុះហែកមិនកើត តម្រូវខាងប្រពន្ធកូនដើម ខ្វះប្រពន្ធកូនចុង ។
គាត់បានទៅខ្ចីលុយពីធនាគារ និងឯកជន ដើម្បីទំនុកបម្រុង ដើម្បីបញ្ចៀសទំនាស់គ្រួសារ តែការផ្គត់ផ្គង់ខាងគ្រួសារប្រពន្ធចុង មិនចេះចប់មិនចេះហើយ រហូតបំណុលកើនឡើង រហូតដល់ជិត៣ម៉ឺនដុល្លារ ។ គាត់ពុំមានលទ្ធភាពសងគេ ដោយឃើញពីការលំបាករបស់ឪពុក កូនបង្កើតខាងប្រពន្ធដើម បានសម្រេចចិត្តពុះដីឡូត៍ ដែលនៅសល់ក្រៅពីផ្ទះលក់ ដើម្បីយកទៅដោះបំណុលគេ នៅថ្ងៃចន្ទ ទី១២ កញ្ញា ខាងមុខនេះ ។
ចំណែកជនរងគ្រោះ ក៏មិនបានជំទាស់អ្វីដែរ ព្រមទាំងព្រមផ្តិតមេដៃព្រមព្រៀងលក់-ទិញទៅឱ្យគេ ។ ប្រភពដដែលបន្តថា លុះនៅព្រឹកថ្ងៃកើតហេតុទី០៨ កញ្ញា វេលាម៉ោង០៨ និង១០នាទីព្រឹកនោះ គាត់បានទូរស័ព្ទទៅកូនគាត់ថា បានលុយសងគេហើយឬនៅ? តែកូនគាត់បានឆ្លើយប្រាប់វិញមិនទាន់បានទេប៉ា ។ គេស្ទះលុយ រង់ចាំដល់ថ្ងៃសុក្រទើបបាន រួចក៏បិទទូរស័ព្ទ ស្រាប់តែ១០នាទីក្រោយមក អ្នកផ្ទះទូរស័ព្ទទៅកូនម្តងទៀតថា គាត់សម្លាប់ខ្លួនទៅហើយ ភ្លាមនោះក៏ផ្អើលឆោឡោឡើងតែម្តង ។
ហេតុការណ៍នោះ ត្រូវសមត្ថកិច្ចបានរកឃើញអក្សមួយចំនួន ទើបនឹងសរសេរថ្មីៗជាបណ្តាំរបស់ជនរងគ្រោះឈ្មោះសន ដន អាយុ៦៧ឆ្នាំ ជាមន្ត្រីរដ្ឋករទឹកចូលនិវត្តន៍ ដោយបានសសេថា «ម៉ែចេន ចែកដីឱ្យកូន ចែកដីឱ្យប្អូនផងណា» ។ ក្រោយការធ្វើអត្តឃាតសម្លាប់ខ្លួន កម្លាំងសមត្ថកិច្ចអាជ្ញាធរភូមិ-សង្កាត់ បានចុះទៅពិនិត្យផ្ទាល់ ។
ភ្លាមនោះ គេឃើញលោកស្នងការរងទទួលផែនកណ្តាលនគរបាលយុត្តិធម៌ ក៏ដឹកនាំកម្លាំងនគរបាលព្រហ្មកម្រិតធ្ងន់ កម្លាំងនគរបាលការិយាល័យបច្ចេកទេស ទៅធ្វើកោសល្យវិច័យ និងវិទ្យាសាស្ត្រ ក្រោមការសម្របសម្រួលពីអ្នកស្រី ស៊ុន យ៉ើត ព្រះរាជាអាជ្ញារងអមសាលាដំបូងខេត្ត ។
បន្ទាប់កើតហេតុ និងធ្វើកោសល្យវិច័យលើសាកសពរួច ជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតមែន ដោយកូនកាំបិតចុងស្រួច ចាក់ចំបំពង់.ក ពីឆ្វេងវះទៅស្តាំ បណ្តាលឱ្យដាច់ខ្យល់ស្លាប់ ។ ក្រោយមក សមត្ថកិច្ចបានប្រគល់សាកសពជូនទៅគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ