ខ្លាឃ្មុំ​ផេ​ន​ដា ត្រូវ​បាន​ដក​ចេញពី​បញ្ជី​សត្វ​ជិត​ផុត​ពូជ


«China Daily» របស់​ចិន​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) បញ្ជាក់​ថា ខ្លាឃ្មុំ​ផេ​ន​ដា ជា​សត្វ​ប្រចាំត្រកូល​របស់​ចិន ត្រូវ​ដក​ចេញពី​បញ្ជី​សត្វ​ប្រឈម​មុខ​នឹង​ការ​ជិត​ផុត​ពូជ​ហើយ ។ តាម​ទិន្នន័យ​ពី​សហគមន៍​អន្ដរជាតិ ដើម្បី​អភិរក្ស​ធម្មជាតិ និង​ធនធានធម្មជាតិ (IUCN) កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា ចំនួន​ខ្លាឃ្មុំ​ផេ​ន​ដា កើនឡើង​ប្រហែល​១៧% ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក និង​តាម​ការ​ការ​ប៉ាន់​ប្រមាណ​ឃើញ​ថា ផេ​ន​ដា យក្ស​នៅ​ក្នុង​ព្រៃរបស់​ចិន​កើនឡើង​ដល់​១៨៦៤​ក្បាល​នៅ​ក្នុង​ឆ្នាំ​២០១៤ ។

លោក Marco Lambertini នាយក​មូលនិធិ (WWF) បញ្ជាក់​ថា «​កំណើន​នៃ​ចំនួន​របស់​ខ្លាឃ្មុំ​ផេ​ន​ដា បង្ហាញ​ថា លក្ខណៈ​វិទ្យាសាស្ដ្រ សន្ដិសុខ​ផ្នែក​នយោបាយ និង​កិច្ច​សហប្រតិបត្ដិការ​របស់​សង្គម​ស៊ី​វិល​បាន​អភិវឌ្ឍន៍​រួម​គ្នា យើង​អាច​ជួយ​ការពារ​សត្វព្រៃ​ផ្នែក​ជីវសាស្ដ្រ​ឱ្យ​កាន់តែ​ប្រសើ​ឡើង​បាន​» ។

ទោះបីជា​ស្ថានការណ៍​មាន​សភាព​ធូរស្រាល​ក៏​ដោយ ប៉ុន្ដែ ផេ​ន​ដា រស់នៅ​តាម​ធម្មជាតិ​នៅ​តែ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដ៏​ធំ ដោយសារ​ទីជម្រក​របស់​វា​រង​ការ​ទន្ទ្រាន​យក​ដីធ្លី​ពី​មនុស្ស​ជា​បន្ដបន្ទាប់ ៕

Facebook Google Twitter Email

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ