ហួសហេតុ ! ធ្វើឲ្យសន្លប់រួចថតរូបអាក្រាតគំរាមទារប្រាក់
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថរាជធានីភ្នំពេញ ដោយចោទប្រកាន់បុរសម្នាក់ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ដា រិទ្ធ បែកស្លុយ ថា …
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថរាជធានីភ្នំពេញ ដោយចោទប្រកាន់បុរសម្នាក់ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ដា រិទ្ធ បែកស្លុយ ថា …
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថរាជធានីភ្នំពេញ ដោយចោទប្រកាន់បុរសម្នាក់ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ដា រិទ្ធ បែកស្លុយ ថាបានបង្ហោះរូបភាពអាក្រាតរបស់នាងដើម្បីគំរាមទារប្រាក់ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ។
ប្រភពពីមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា នារីវ័យក្មេងរូបនោះអាយុ២៤ឆ្នាំ រស់នៅផ្ទះជួលម្តុំភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
នារីវ័យក្មេងរូបនោះបានរៀបរាប់ប្រាប់មន្ត្រីអាវុធហត្ថថា កាលពីមុនបុរសម្ចាស់គណនីឈ្មោះ ដា រិទ្ធ បែកស្លុយ បានបបួលនាងទៅជប់លៀងនៅបន្ទប់ជួលរបស់គេនៅម្តុំវត្តសាមគ្គីរង្សី ប៉ុន្តែពេលទៅដល់បន្ទប់ជួលនោះគ្មានឃើញនរណាម្នាក់ឡើយក្រៅពីជនកំហូចនោះ ។ ភ្លាមៗនោះជនកំហូចនោះបានចាប់អូសដៃនាងចូលក្នុងបន្ទប់រួចផ្ដួលនាងលើគ្រែពូកធ្វើឲ្យនាងភិតភ័យយ៉ាងខ្លាំងក៏ប្រតាយប្រតប់គ្នារហូតចុងក្រោយនាងសន្លប់លែងដឹងអ្វីទាំងអស់ ។ នៅពេលដែលនាងដឹងខ្លួនវិញ ស្រាប់តែរាងកាយរបស់នាងអាក្រាតននលគក មិនដឹងថាជននោះបានធ្វើអ្វីខ្លះមកលើរូបនាងឡើយ ។
នារីវ័យក្មេងរូបនោះបញ្ជាក់ថា នៅព្រឹកថ្ងៃទី៦កញ្ញា ស្រាប់តែជនកំហូចនោះបានទូរស័ព្ទមកនាងនិងគំរាមនាងទារប្រាក់២០ម៉ឺនរៀលជាថ្នូរនឹងការមិនបង្ហោះរូបអាក្រាតរបស់នាង ពេលនោះទើបនាងដឹងថា ម្ចាស់គណនី ដា រិទ្ធ បែកស្លុយ បានថតរូបអាក្រាតរបស់នាងពេលដែលសន្លប់នោះ ។ ដោយសារតែបែបនេះហើយទើបនាងនាំប្តីរបស់នាងមកដាក់ពាក្យបណ្ដឹងនៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញតែម្តង ។
មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្ដឹងរួច លោកមេបញ្ជាការបានចាត់កម្លាំងជំនាញធ្វើការស្រាវជ្រាវតាមរកម្ចាស់គណនី ឈ្មើ ដា រិទ្ធ បែកស្លុយ ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ប៉ុន្តែជនសង្ស័យហាក់ដឹងខ្លួនមិន ដោយបានលុបរូបភាពអាក្រាតរបស់នារីរងគ្រោះអស់ ។
ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះសមត្ថកិច្ចអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនសង្ស័យឲ្យខាងតែបាន ៕
ចែករំលែកព័តមាននេះ