ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ចម្រុះ​ចុះ​ពិនិត្យ​រក​ទំនិញខូចគុណភាព និង​ផុត​កាលបរិច្ឆេទ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ចម្រុះ​ចុះ​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព និង​ផុត​កាលបរិច្ឆេទ​នៅ​តាម​តូប​ស្តង់ និង​ផ្សារ​ក្រុង​ជាប់​ជាយ​ដែន​ដែល​ព្រួយបារម្ភ​ដែល​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ជិតខាង

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ចម្រុះ​ចុះ​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព និង​ផុត​កាលបរិច្ឆេទ​នៅ​តាម​តូប​ស្តង់ និង​ផ្សារ​ក្រុង​ជាប់​ជាយ​ដែន​ដែល​ព្រួយបារម្ភ​ដែល​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​នាយកដ្ឋាន​កាំកុងត្រូល ដែល​ដឹកនាំ​ពី​លោក មាស ចាន់​ពិ​សិទ្ធិ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​មាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត សហ​ការណ៍​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង និង​ខេត្ត​។

បាន​ចុះ​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព​និង​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់​នៅ​តាម​តូប​ស្តង់ ទីផ្សា​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ចុះ​អនុវត្ត​នោះ​គឺ​រក​ឃើញ​មាន​ទំនិញ​ដែល​ដាក់​លក់ មាន​ទំនិញ​ដែល​ខុ​ច​គុណភាព និង​ផុត​ការ​បរិច្ឆេទ​ប្រើប្រាស់​មួយ​ចំនួន ត្រូវ​បាន​មន្ត្រី​ចម្រុះ​រឹបអូស​យក និង​ម្ចាស់​ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ឲ្យ​បញ្ឈប់​ការ​លក់ដូរ​រាល់​ទំនិញ​ដែល​ហាមឃាត់​។

លោក សៀន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បន្ត​ថា មន្ត្រី​ចម្រុះ​ដែល​ចុះ​អនុវត្ត​រក​ទំនិញ​ដែល​ហាមឃាត់​នៅ​ក្រុង​ជាប់​ជាយ​ដែន​នេះ ព្រោះ​មានការ​ណែនាំ​ខ្ពស់​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ខណៈ​ដែល​ចុះ​មក​ដុត​កម្ទេច​ទំនិញ​ខូចគុណភាព​ជាង​មួយ​តោន​កាលពី​ថ្មី​ៗ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។ ហើយ​ជា​ការ​យកចិត្តទុកដាក់​ចំពោះ​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ​មន្ត្រី​ចម្រុះ​បាន​ចុះ​ជា​ប្រចាំ​រក​ទំនិញ​ដែល​ខូចគុណភាព និង​ផុតកំណត់​ការ​ប្រើប្រាស់​ដែល​ប្រឈម​ប៉ះពាល់​សុខភាព​។

លោក​បាន​បន្ត​ថា នៅ​ពេល​ចុះ​រក​ទំនិញ​ខូចគុណភាព​បាន​ណែនាំ និង​អប់រំ​ដល់​អា​ជីករ​ត្រូវ​បញ្ឈប់​ការ​លក់ដូរ​ទំនិញ​ដែល​ខូចគុណភាព​បើ​ឃើញ​មាន​លើក​ក្រោយ​មន្ត្រី​ជំនាញ​នឹង​មាន​វិធានការ​តាម​ច្បាប់ និង​ត្រូវ​ចូលរួម​ថែរក្សា​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​៕