ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ហាង​បារាំង​នៅ​ផ្សារ​កណ្ដាល ខណៈ​សមត្ថកិច្ច​ចុះ​ទៅ​ព្រោងព្រាត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ ហាង​បារាំង​មួយ​កន្លែង​ត្រូវ​បានគណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក យស យុ​ទ្ធី អភិបាលរង​ខណ្ឌ ​ឲ្យ​ធ្វើ​ …

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ ហាង​បារាំង​មួយ​កន្លែង​ត្រូវ​បានគណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក យស យុ​ទ្ធី អភិបាលរង​ខណ្ឌ ​ឲ្យ​ធ្វើ​កិច្ចសន្យា​ជា​ចុង​ក្រោយ​កាលពី​វេលា​ម៉ោង​៣ និង ៥០​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៦ បន្ទាប់​ពី​មាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ ។

ហាង​បារាំង​មួយ​នេះ​ឈ្មោះ Mr. BUTTERFLY HAPPY HOUR មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥ កែង​ផ្លូវ​លេខ​១៣៦ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ ។

លោក យស យុ​ទ្ធី បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​៣​ហើយ​ក៏​ជា​លើក​ចុង​ក្រោយ​ដែរ បន្ទាប់​ធ្វើ​កិច្ចសន្យា​២​លើក​មុន​​រួច​មក​ហើយ តែ​ម្ចាស់​ហាង​នេះ​នៅ​តែ​មិន​គោរព និង​អនុវត្ត​តាម ។ បើ​លើក​ចុង​ក្រោយ​នេះ​ម្ចាស់​ហាង​នៅ​តែ​មិន​គោរព និង​អនុវត្ត​តាម​ទៀត លោក​នឹង​ចុះ​មក​ដក​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​តែ​ម្តង ។

លោក​អភិបាលរង​ខណ្ឌ​បញ្ជាក់​ថា ការ​ចុះ​មក​ឲ្យ​ម្ចាស់​ធ្វើ​កិច្ចសន្យា​នេះ​គឺ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​នៅ​រស់នៅ​ក្បែរ​ហាង​នេះ​ដាក់​ពាក្យ​ប្តឹង​ថា ហាង​មួយ​នេះ​បាន​បើក​សំឡេង​ឮ​ខ្លាំង​ៗ ជា​ពិសេស​ចាប់ពី​ម៉ោង​១២​យប់​ទៅ ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ហាង​មួយ​នេះ​ជា​ជនជាតិ​បរទេស មាន​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ ៕