ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ស្រី​លង្កា​អាយុ​17​ឆ្នាំ​ម្នាក់​ហែក(HACK) ចូល​គេហទំព័រ​ប្រធានាធិបតី

7 ឆ្នាំ មុន

គេហទំព័រ​ផ្លូវការ​របស់​ប្រធានាធិបតី​ស្រី​លង្កា​លោក ម៉ា​ទ្រី​ប៉ា​ឡា សិរី​សេនា (Maithripala Sirisena ) ត្រូវ​បាន​យុវជន​អាយុ​១៧​ឆ្នាំ​ម្នាក់​ហែក​(Hack)​ចូល ។ តាម​ធម្មតា គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ប្រឡង​នោះ​ទេ

គេហទំព័រ​ផ្លូវការ​របស់​ប្រធានាធិបតី​ស្រី​លង្កា​លោក ម៉ា​ទ្រី​ប៉ា​ឡា សិរី​សេនា (Maithripala Sirisena ) ត្រូវ​បាន​យុវជន​អាយុ​១៧​ឆ្នាំ​ម្នាក់​ហែក​(Hack)​ចូល ។ តាម​ធម្មតា គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ប្រឡង​នោះ​ទេ តែ​យុវជន​ស្រី​លង្កា​ម្នាក់​នេះ​បាន​ធ្វើ​កំហុស​ជ្រុល​មួយ ដោយសារ​តែ​ខ្លួន​ចង់​ពន្យារពេល​នៃ​ការ​ប្រឡង​របស់​ខ្លួន ។

បើ​យោង​តាម​បណ្តាញ​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា គេហទំព័រ​ផ្លូវការ​របស់​លោក​ប្រធានាធិបតី ត្រូវ​ក្រុម​ហេ​ក​គ័​រ (Hacker) ដែល​តាំង​ខ្លួនឯង​ឈ្មោះ​ថា យុវជន​ស្រី​លង្កា (The Sri Lanka Youth) ហែក​(Hack)​ចូល ។ បើ​តាម​សារព័ត៌មាន Daily News និយាយ​ថា គេហទំព័រ​នោះ​ត្រូវ​បាន​ហែក​(Hack)​ចូល​តាំងពី​ថ្ងៃ​សុក្រ​ទី​២៦ ខែសីហា ជា​មួយ​សារ​ជា​ភាសា Sinhalese ។ បន្ទាប់​មក បាន​ហែក​(Hack)​ចូល​ម្តងទៀត​នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែសីហា​ដដែល ជាមួយនឹង​សារ​ជា​ភាសា​អង់គ្លេស​ថា លោក​ប្រធានាធិបតី ពួក​យើង​មិន​សប្បាយ​ចិត្តជា​ខ្លាំង​ចំពោះ​កាលបរិច្ឆេទ​នៃ​ការ​ប្រឡង ដោយសារ​ពេល​នោះ​ជា​ពេល​ចូល​ឆ្នាំ​ថ្មី​របស់​ជន​អម្បូរ​Sihala/Hindu ហេតុ​ដូច្នេះ​សូម​ជួយ​សម្រេច​កាល​បរិច្ឆេទ​ជា​ថ្មី ។

មួយវិញទៀត ជួយ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​គេហទំព័រ​ប្រទេស​ស្រី​លង្កា​ផង បើ​មិន​អីុ​ចឹ​ង​ទេ យើង​នឹង​ប្រឈម​មុខ​នឹង​សង្គ្រាម​អុ​ី​ន​ធើ​រ​ណេ​ត​(Cyber) ជា​មិន​ខាន ។
ប្រសិន​បើ​លោក​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទេ រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រ​ធា​ធិ​បតី​ទៅ ហើយ​បញ្ឈប់​នាយក​រដ្ឋមន្ត្រី​ដែល​ធ្វើការ​គ្មាន​ការ​ទទួលខុសត្រូវ ។ តាមដាន​ឲ្យ​បាន​កាន់តែ​ច្រើន​អំពី​បញ្ហា​សិស្ស​រៀន​នៅ​មហាវិទ្យាល័យ ពី​យុវជន​ស្រី​លង្កា ។

មក​ដល់​ពេល​នេះ គេហទំព័រ​របស់​លោក​ប្រធានាធិបតី​បាន​បើក​ដំណើរការ​តាម​ធម្មតា​វិញ​ហើយ ចំណែក​យុវជន​អាយុ​១៧​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ចាប់​ខ្លូ​ន​ថ្ងៃ​ចន្ទ​ទី​២៩ ខែសីហា ហើយ​ប៉ូលិស​ធ្វើការ​សាកសួរ ។ យុវជន​នេះ​អាច​នឹង​ទទួលទោស​ជាប់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣០០.០០០​រូពី​គឺ​ប្រហែល​២.០០០​ដុល្លារ​អា​មេ​រិ​ក ៕