រុ​ស្ស៊ី​ពិនិត្យ​ឃើញ​វត្ថុ​មានជីវិត​នៅ​ក្រៅ​ផែនដី


AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ម៉ាស៊ីន​មីក្រូ​ទស្សន៍​មួយ​របស់​រុ​ស្ស៊ី​បាន​ស្គែ​ន​ផ្ទៃមេឃ ហើយ​ពិនិត្យ​ឃើញ​សញ្ញា​យ៉ាង​ច្បាស់​ទាក់ទង​នឹង​វត្ថុ​មានជីវិត​នៅ​ក្រៅ​ផែនដី ។ អំណះអំណាង​នេះ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​នៅ​ក្នុង​ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​ជម្រុញ​ការ​ប្រតិបត្តិ​តាម​រក​មនុស្ស​ពិភព​ផ្កាយ ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក Paul Gilster បញ្ជាក់​ថា «​នៅ​មិន​ទាន់​មាន​នរណា​ម្នាក់​បាន​អះអាង​ថា​នេះ​ជា​អារ្យធម៌​នៅ​ក្រៅ​ផែនដី​ទេ ប៉ុន្តែ​ប្រាកដ​ណាស់​ថា​គួរតែ​សិក្សា​បន្ថែម​» ។ សញ្ញា​នោះ​មក​ពី​ទិស​ដៅ​របស់ «HD164595» ផ្កាយ​ស្ថិត​នៅ​ឆ្ងាយ​ពី​ផែនដី​ប្រហែល​៩៥​ឆ្នាំ​ពន្លឺ​ដែល​គេ​ស្គាល់​ថា មាន​ផ្កាយព្រះគ្រោះ​យ៉ាងតិច​មួយ​ដួង ឬ​ច្រើន​ជាង​នេះ ។

លោក Paul Gilster បន្ត​ថា​ទោះបីជា​ការ​សង្កេត​ឃើញ​នោះ​ទើប​បង្ហើប​ឱ្យ​ដឹង​ដល់​មហាជន​ក្នុង​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​ធាតុ​ពិត​មានការ​ពិនិត្យ​ឃើញ​និមិត្តសញ្ញា​ដោយ​ម៉ាស៊ីន​មីក្រូ​ទស្សន៍ «RATAN-600» នៅ​តំបន់ «​សេ​ឡេ​ន​ឈុ​ក​ស្កា​យ៉ា​» ប្រទេស​រុ​ស្ស៊ី​តាំងពី​ឆ្នាំ​មុន ។

មានការ​រំពឹង​ទុក​ថា ការ​ពិនិត្យ​ឃើញ​នេះ​នឹង​ដាក់​ចូល​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​របស់​សមាគម​អ្នក​តារាសាស្ត្រ​អន្តរជាតិ​លើក​ទី​៦៧​នៅ​ទីក្រុង​ក្វា​ដា​ឡា​ហា​រ៉ា ប្រទេស​មិ​ុ​ក​ស៊ិ​ក នៅ​ថ្ងៃ​ទី​២៧ កញ្ញា ២០១៦ ៕

Facebook Google Twitter Email

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ