ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង DO MY LINH ជាប់​ជា​បវរកញ្ញា​វៀតណាម​ឆ្នាំ​2016

7 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​វៀត ណា​ម​VNA ថា នាង DO MY LINH មក​ពី​ទីក្រុង​ហាណូយ ត្រូវ​បាន​ជាប់​ជា​បវរកញ្ញា​វៀតណាម​ឆ្នាំ​២០១៦ ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​២៨ សីហា នៅ​វិមាន​កីឡា​ក្រុង

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​វៀត ណា​ម​VNA ថា នាង DO MY LINH មក​ពី​ទីក្រុង​ហាណូយ ត្រូវ​បាន​ជាប់​ជា​បវរកញ្ញា​វៀតណាម​ឆ្នាំ​២០១៦ ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​២៨ សីហា នៅ​វិមាន​កីឡា​ក្រុង PHU THO ជាទី​ក្រុង​មួយ​នា​ភាគ​ខាងត្បូង​ប្រទេស ។

នាង DO MY LINH អាយុ​២០​ឆ្នាំ ជា​និ​សិ​ត្ស​នៅ​សាលា​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជាន់ខ្ពស់​ក្រុង​ហាណូយ ។ នាង​ប្រកួត​ឈ្នះ​លើ​បេ​ក្ខ​នារី​៣០​រូប​ទៀត ដើម្បី​ដណ្តើម​យក​ពានរង្វាន់​មាន​ទឹកប្រាក់​៥០០​លាន​ដុ​ង សម្រាប់​គ្រង​តំណែង​នោះ ។

បវរកញ្ញា​វៀតណាម​ថ្មី​នៅ​ទទួល​បាន​រង្វាន់​ឯទៀត​ៗ​ដូច​ជា​មកុដ​មាន​តម្លៃ​ប្រមាណ​ជា​១០០.០០០​ដុល្លារ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន  LONG BEACH PEARL ស្បែកជើង​មួ​ួ​យ​គូ​មាន​តម្លៃ​ជិត​១០.០០០​ដុល្លារ បន្ថែម​ការ​ស្នាក់​នៅ​ជាង​២​ឆ្នាំ ដោយ​ពុំ​គិត​ប្រាក់​ក្នុង​អគារ​លំនៅ​ឋាន​ផ្កាយ​៥ RIVER CITY ។

បវរកញ្ញា​លេខ​២​បាន​ទៅ​លើ​នាង NGO THANG TU មក​ពី​ក្រុង​ហាណូយ​អាយុ​២២​ឆ្នាំ ហើយ​បវរកញ្ញា​លេខ​៣ បាន​ទៅ​លើ​នាង  HUYNH THI THUY DUNG មក​ពី​ក្រុង​ហូ​ជី​មិ​ញ អាយុ​២០​ឆ្នាំ ។ បវរកញ្ញា​លេខ​២ ទទួល​រង្វាន់​ទឹកប្រាក់​៣០០​លាន​ដុ​ង ហើយ​បវរកញ្ញា​លេខ​៣​ទទួល​រង្វាន់​២៥០​លាន​ដុ​ង ៕