អសន្តិសុខ​ធ្វើ​ឱ្យ​អាវុធ​លក់ដាច់​បំផុត​នៅ​អឺរ៉ុប


ប្រទេស​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប​បង្ហាញ​ថា ការ​លក់​កាំភ្លើង​បាន​កើន​ខ្ពស់ ព្រោះ​មនុស្ស​ជា​ច្រើន​បារម្ភ​ពី​សុវត្ថិភាព​ចំពោះ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន ដោយសារ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​គ្រប់​រូបភាព​បង្ក​ដោយ​ជនភៀសខ្លួន​មូ​ស្ល៊ី​ម​ដែល​ហូរ​ចូល​តំបន់​អឺរ៉ុប ។

«Reuter» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ប្រើ​កាំភ្លើង​កើន​ខ្ពស់​ជា​បន្តបន្ទាប់ ទាំង​នៅ​ប្រទេស​ស្វ៊ី​ស អូ​ទ្រី​ស និង​ប្រទេស​ឆែក ដែល​មានច្បាប់​បើក​ទូលាយ​ឱ្យ​ពលរដ្ឋ​អាច​កាន់​កាំភ្លើង​បាន ។

បច្ចុប្បន្ន​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ដែល​មាន​ច្បាប់គ្រប់គ្រងអាវុធ​ដ៏​តឹង​រឹ​ុ​ង និង​ស្ទើរតែ​គ្មាន​ឱកាស​ឱ្យ​ពលរដ្ឋ​កាន់​កាំភ្លើង​បាន​នោះ​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក និង​ឧបករណ៍​ឆក់​ប្រភេទ​បំពាក់​តាម​ខ្លួន ជាប់​ក្នុង​លំដាប់ថ្នាក់​ទំនិញ​ដែល​លក់ដាច់​បំផុត​នៅ​តាម​បណ្តា​ក្រុង​ជា​ច្រើន រួម​ទាំង​នៅ​ក្រុង​បែ​៊​រ​ឡាំង​ជា​រដ្ឋធានី​របស់​ប្រទេស​ផង​ដែរ ។

ចំណែក​លោក Hanspeter Kriesi អ្នកនាំពាក្យ​ប្រចាំ​នៅ​ស្នាក់​ការ​ត្រួតពិនិត្យ​នៅ​តំបន់ St.Gallen ប្រទេស​ស្វ៊ី​ស ឱ្យ​ដឹង​ថា បាតុភូត​ដែល​កើតឡើង​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ហេតុការណ៍​វាយប្រហារ​ពី​ក្រុម​ភេរវ​ករ រួម​ទាំង​បញ្ហា​ឧក្រិដ្ឋកម្ម​របស់​ជនភៀសខ្លួន​ដែល​កើត​ឡើងជា​បន្តបន្ទាប់​នៅ​ក្នុង​តំបន់​ជា​ច្រើន​ក្នុង​អឺរ៉ុប​កាលពី​ពេល​មុន​នេះ ។

ដោយឡែក​នៅ​ប្រទេស​ឆែក របាយការណ៍​បញ្ជាក់​ថា លោក​ប្រធានាធិបតី Milos Zeman ដែល​ពី​ដើម​បាន​ឈរ​លើ​ជំហរ​គ្រប់គ្រង​អាវុធ​យ៉ាង​តឹង​រឹ​ុ​ង បាន​បន្ធូរបន្ថយ​បទដ្ឋាន​ហាម​គ្រប់គ្រង​អាវុធ​កាលពី​ខែកក្កដា ២០១៦ និង​បើកឱកាស​ឱ្យ​ពលរដ្ឋ​អាច​ទិញ​អាវុធ​ដើម្បី​ការពារ​ខ្លួន​កាន់តែ​ងាយស្រួល ។

ចាប់តាំងពី​មានការ​វាយប្រហារ ដោយ​ក្រុម​ភេរវ​ករ​នៅ​ក្រុង Nice ភាគ​ខាងត្បូង​ប្រទេស​បារាំង​មក ការ​សុំ​ចុះ​ឈ្មោះ​ប្រើ​អាវុធ​នៅ​ប្រទេស​ឆែក បាន​កើន​ខ្ពស់​ចំនួន​៦០០០​ដើម ជា​ពិសេស​នៅ​ក្នុង​ពាក់កណ្តាល​ឆ្នាំ​២០១៦ ។

របាយការណ៍​បញ្ជាក់​ថា ការ​អនុញ្ញាត​ឱ្យ​កាន់​អាវុធ​ធ្វើ​ជា​ឧបករណ៍​ការពារ​ខ្លួន​នៅ​អា​ល្លឺ​ម៉​ង់ កើន​ខ្ពស់​ដល់​៤៩% ក្នុង​រយៈពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦ បើ​ប្រៀបធៀប​ទៅ​នឹង​អំឡុង​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៥ ៕

Facebook Google Twitter Email

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ