ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

100នាក់តវ៉ាប្តឹងក្រុមហ៊ុន «ផានអ៊ីម៉ិច» រំលោ.ភដី

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កា​ល​ពី​វេលា​ម៉ោង០៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ​សីហា ​២០១៦ នៅ​ក្រសួង​រៀបចំ​ដែនដីនគរ​រូប​នី​យ​កម្ម និង​សំណង់ មាន​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ មក​ពី​​​ភូមិ​ទួល​អំពិល និង​ភូមិ​ពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល បាន​លើកគ្នា​មក​សុំ​ការ​ធ្វើ​អន្តរាគមន៍​ ពី​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដោយ​បាន​ចោទ​

រាជធានីភ្នំពេញ ៖ កា​ល​ពី​វេលា​ម៉ោង០៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ​សីហា ​២០១៦ នៅ​ក្រសួង​រៀបចំ​ដែនដីនគរ​រូប​នី​យ​កម្ម និង​សំណង់ មាន​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ មក​ពី​​​ភូមិ​ទួល​អំពិល និង​ភូមិ​ពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល បាន​លើកគ្នា​មក​សុំ​ការ​ធ្វើ​អន្តរាគមន៍​ ពី​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដោយ​បាន​ចោទ​ប្រកាន់​ថា «លោកប៉ាវ ផល្លា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោ​ល​ដី ខេត្ត​កណ្តាល និង​ឈ្មោះ​ស៊ុ​យ សុ​ផា​ន ប្រធាន​ក្រុ​ហ៊ុន​ផា​ន អ៊ី​មិច ពី​បទ​ក្លែងបន្លំ​ឯកសារ ក្នុង​ការ​កែ​ប័ណ្ណ​សម្គាល់​សិទ្ធិកាន់កាប់​អចលនវត្ថុ​» ដែល​កំពុង​តែ​មាន​វិវាទ​ជាមួយ​​ប្រជាពលរដ្ឋ​មិន​ទាន់​មាន​ដំណោះស្រាយ ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​វិវាទ​ដីធ្លី​របស់​ពួក​គាត់​ចំនួន​ជាង១០០​គ្រួសារ រស់នៅ​ភូមិទួល​អំពិល និង​ភូមិពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល ជាមួយ​និង​ក្រុមហ៊ុនផា​ន អ៊ី​មិច  និងលោក ប៉ាវ ផល្លា ប្រធាន​មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់ ខេត្តកណ្តាល បាន​ឃុម​ឃិ​ត​គ្នា​លួច​ក្លែងបន្លំ​ឯកសារ ក្នុង​ការ​កែ​ប័ណ្ណ​សម្គាល់​កម្ម​សិទ្ធិកាន់កាប់​អចលនវត្ថុ​របស់​ពួក​គាត់​ចំនួន១៤ប័ណ្ណ ស្មើ​និង៦៣​ហិ​កតា​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​​ ។

ក្នុងថ្ងៃនេះ​ដែរ ពួក​គាត់​បាន​លើកគ្នា​មក​កាន់​ក្រសួង​រៀបចំ​ដែនដី នគ​រូ​ម​បី​យ​កម្ម និង​សំណង់ ដើម្បី​សុំ​ឱ្យ​លោក​ទេស​រដ្ឋមន្ត្រី ជា
សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជួយ​ធ្វើ​អន្តរា​មន៍ ដើម្បី​ជួយ​រក​ដម​ណោះ​ស្រាយ​ជូន​ដល់​ពួក​គាត់​ផង ។​

ដោយ​កន្លង​មក​ យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ទាំង​ពីរ​ខាងលើ បាន​ប្តឹង​ទៅ​អាជ្ញា​ធរមាន​សម្ថ​កិច្ច​អំពី​ការ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិដី ១៤ ប័ណ្ណ ដែល​ស្មើនឹង៦៣ហិ​កតា ឱ្យទៅ​ក្រុមហ៊ុន ផា​ន អ៊ី​មិច ជាន់​លើ​ដី​របស់​ប្រជាពលរដ្ឋ​ភូមិ​ទួល​អំពិល និង​ភូមិ​ពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល ដោយ​សុំ​មោឃភាព​ប័ណ្ណ​ទាំងនោះ​ចោល ​។​

សព្វថ្ងៃ​ អាជ្ញាធរ​ខេត្តកណ្តាលដែល​មាន​ក្រុម​ស្រាវជ្រាវ និង​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត បាន​នឹង​កំពុង​ដោះស្រាយ​ករណី​បណ្តឹង​យើ​ខ្ញុំ ដោយ​បាន​ជួប​ប្រជុំ​សម្របសម្រួល​ជាមួយ​យើងខ្ញុំ និង​ចុះ​វាស់វែង​ដី​ទំនាស់ ដើម្បី​ដាក់​លើ​គំនូស ប្លង់​បង្ហាញ​រក​ឱ្យ​ឃើញ​នូវ​កម្មវត្ថុ​នៃ​ទំនាស់​ពិតប្រាកដ​ ។​

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ប័ណ្ណ​កម្ម​សិទ្ធ​ទាង ១៤ ប័ណ្ណ (​ចាប់ពី​ប័ណ្ណ​លេខ Kiv .០០២៨ ដល់ Kiv 00៤១)​របស់​ក្រុមហ៊ុន ផា​ន  អ៊ី​មិច គឺ​ចុះ​ឈ្មោះ ទីតាំង​ដី​នៅ​ភូមិ​ទួល​អំពិល​ទាំងអស់ ប៉ុន្តែ​ជាក់ស្តែង​ប័ណ្ណ​នេះ គង​លើ​ដី​ប្រជាពលរដ្ឋ​កំពុង​គ្រប់គ្រង​អាស្រ័យ​យ​ផល​រហូត​មក​ដល់​ភូមិ ពញាឮ ចំនួន ១៣ ប័ណ្ណ​ដែល​នេះ​ជាដើម​ចម​នៃ​វិវាទ​។​ខណៈ​ពេល​ដែល​ក្រុមការងារ​ខេត្ត​កំពុង​ដុតដៃដុតជើង​ប្រឹងប្រែង​ដោះស្រាយ​តាម​រយៈ​ការ​កសាង​ឯកសារ និង ប្រជុំ​ពិភាក្សា​ជា​ច្រើន​លើក​ច្រើន​សារ ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ឱ្យ​បាន​ឆាប់​នោះ ស្រាប់តែ​នៅ​ថ្ងៃ​ទី២៥​ កក្កដា ឆ្នាំ ២០១៦ ទើប​យើង​ដឹង​ថា «លោក ប៉ាវ ផល្លា ប្រធាន​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បាន​លួច​បន្លំ​ធ្វើការ​កែ​ឈ្មោះ​ភូមិ​លើ​ប័ណ្ណ​សម្គាល់​សិទ្ធ​ពី​ភូមិ​ទួល​អំពិល ទៅ​ភូមិ​ពញាឮ ចំនួន ១១​ប័ណ្ណ ក្នុង​ចំណោម ១៤​ប័ណ្ណ តាំងពី​ថ្ងៃ​ទី ២៨ ខែ មេ​សា ឆ្នាំ ២០១៦ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ទីតាំង​ដី​កំពុង​តែ​មាន​វិវាទ​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ផា​ន អ៊ី​ច​» ​នេះ​ ។​

ដោយ​លោក ប៉ាវ ផល្លា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ និង​សុរិយោដី ខេត្ត​ពិតជា​មាន​ចេតនា​លួច​ក្លែងបន្លំ​កែ​ប័ណ្ណ​កម្ម​សិទ្ធ​ដី ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ច្បាស់លាស់ ម្យ៉ាងទៀត​រឿង​ទំនាស់​ដីធ្លី​ជា​ច្រើន ដែល​អូស​បន្លាយពេល​យូរ​ដោះ​ស្រាយ​មិន​ចេញ​ជា​លទ្ធផល គឺ​ផ្តើម​ចេញពី​ប្រធាន​មន្ទីរ​រូប​នេះ​គ្មាន​ឆន្ទៈ​ចូលរួម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឡើយ​។