ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលាស្តីពី «ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភព និងរោគស្ត្រី!

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលាស្តី​ពី «​ប្រព័ន្ធ​គ្រប់គ្រង​ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី» ដែល​រៀបចំ​នៅ​សាលា​ប្រជុំ​មន្ទីរ​ពេល​កាល់​ម៉ែត ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ​២០១៦​ ដោយ​មានការ​ចូលរួម​ពី​លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែត លោកវេជ្ជបណ្ឌិត Mamoru Yamashita,CEO,Kishokai

រាជធានីភ្នំពេញ ៖ លោក​ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលាស្តី​ពី «​ប្រព័ន្ធ​គ្រប់គ្រង​ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី» ដែល​រៀបចំ​នៅ​សាលា​ប្រជុំ​មន្ទីរ​ពេល​កាល់​ម៉ែត ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ​២០១៦​ ដោយ​មានការ​ចូល​រួម​ពី​លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែត លោកវេជ្ជបណ្ឌិត Mamoru Yamashita,CEO,Kishokai ប្រធាន​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Nagoya ប្រទេស​ជ​ប៉ុន ។

លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែត​បាន​មាន​ប្រសាសន៍​ថា​ ឆ្លើយ​តប​ចំពោះ​សន្ទុះ​នៃការ​អភិវឌ្ឍន៍​របស់​ខ្លួន​ថ្ងៃនេះ​មន្ទីរពេទ្យ​កាល់​មែត បាន​សហការ​ជាមួយ​ភាគី​ជ​ប៉ុន ​ដើម្បី​រៀបចំ​សិក្ខាសាលា​វេជ្ជសាស្ត្រ​នេះ​ឡើង​ ដែល​មាន​ទ្រឹស្តី​និង​ការ​អនុវត្ត​បណ្តុះបណ្តាល​ពី​ក្រុម​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត​នៃ​សាកលវិទ្យាល័យ​Nagoya ប្រទេស​ជ​ប៉ុនជា​គុណប្រយោជន៍​ជួយ​បំពេញ​បន្ថែម​បទ​ពិសោធន៍​ល្អ​ៗ​ជា​ច្រើន ​និង​ជា​ទុន​ដ៏​សំខាន់​សម្រាប់​ជួយ​ឲ្យ​ក្រុម​គ្រូពេទ្យ​យើង​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​ថែម​ទៀត ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺប្រកបដោយ​ប្រសិទ្ធភាព​ និង​គូ​ណ​ភាព​សម្រាប់​មន្ទីរពេទ្យ​កាល់​ម៉ែត ក៏​ដូច​ជា​សម្រាប់​មន្ទីរ​ពេទ្យ​ដទៃ​ទៀត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។