ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ ! សមត្ថកិច្ច​និង​អាជ្ញាធរ​ខណ្ឌ កំពុង​នាំ​យក​ដីកា​កោះ​ទៅ​បិទ​នៅ​ភូមិ​គ្រឹះ​លោក កឹ​ម សុខា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខណៈ​នេះ​សមត្ថកិច្ច​នគរបាល សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌទួលគោក​ បាន​​និង​កំពុង​នាំ​យក​ដីកា​កោះ​ឲ្យ​ចូលខ្លួន ទៅ​បិទ​នៅ​ …

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខណៈ​នេះ​សមត្ថកិច្ច​នគរបាល សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌទួលគោក​ បាន​​និង​កំពុង​នាំ​យក​ដីកា​កោះ​ឲ្យ​ចូលខ្លួន ទៅ​បិទ​នៅ​ភូមិ​គ្រឹះ​របស់​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អាសយដ្ឋាន លេខ​៩២ ផ្លូវ​លេខ​៣១៣ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ ។

យោង​តាម​ដីកា​ដែល​ចេញ​ដោយ​លោក សៀង សុខ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដីកាកោះ​ឲ្យ​ចូលខ្លួន​នេះ ចោទប្រកាន់​លើ​ឈ្មោះ កឹ​ម សុខា ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជាតិខ្មែរ ពី​បទ បដិសេធ​ក្នុង​ការ​ចូលខ្លួន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ បទល្មើស​ដែល​មាន​ចែង និង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​បញ្ជាក់​ថា កន្លង​មក លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះហៅ​ជា​បន្តបន្ទាប់ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ ចៅ​ច្រម​ស៊ើបសួរ​បាន​ជូនដំណឹង​ម្តង​រួច​មក​ហើយ​ថា នឹង​បញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ទៅ​ចៅក្រម​ជំនុំ​ជំ​រះ ៕