ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​បង្ហាញ​តាក់ស៊ី​គ្មាន​អ្នកបើកបរ​លើក​ដំបូង​នៅ​លើ​លោក

7 ឆ្នាំ មុន

«nu Tonomy» ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្នែក «Software» ជា​ក្រុមហ៊ុន​រថយន្ត​គ្មាន​អ្នកបើកបរ​បាន​អញ្ជើញ​ភ្ញៀវ​ឱ្យ​សាកល្បង​ឡើង​ជិះ​រថយន្ត «Robo-Taxi» ឬ «​តាក់ស៊ី​គ្មាន​អ្នកបើកបរ​» នៅ​តំបន់​ពាណិជ្ជកម្ម​បច្ចេកវិទ្យា

«nu Tonomy» ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្នែក «Software» ជា​ក្រុមហ៊ុន​រថយន្ត​គ្មាន​អ្នកបើកបរ​បាន​អញ្ជើញ​ភ្ញៀវ​ឱ្យ​សាកល្បង​ឡើង​ជិះ​រថយន្ត «Robo-Taxi» ឬ «​តាក់ស៊ី​គ្មាន​អ្នកបើកបរ​» នៅ​តំបន់​ពាណិជ្ជកម្ម​បច្ចេកវិទ្យា ភាគ​ខាងលិច​សិង្ហ​បុរី ។ សិង្ហ​បុរី គ្រោង​ប្រើ «​តាក់ស៊ី​គ្មាន​អ្នកបើកបរ​» ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៨ ។

លោក Dong Parker ប្រធាន​ក្រុមហ៊ុន «nu Tonomy» ប្រាប់ «Reuter» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​នេះ​ជា​អំឡុង​ពេល​ប្រវត្តិសាស្ត្រ​ដ៏​ពិតប្រាកដ​កំពុង​ផ្លាស់​ប្តូរ​សំណង់​ទីក្រុង និង​ជា​និន្នាការ​នៃ​ជ្រុង​មួយ​ដែល​ព័ទ្ធ​ជុំវិញ​ដងខ្លួន​របស់​យើង​» ។ ក្រុមហ៊ុន «nu Tonomy» ឱ្យ​ដឹង​ថា ជាដំបូង​ស្ថិត​នៅ​លើ​មូលដ្ឋាន​នៃ​ការ​សាកល្បង និង​គោលការណ៍​នៃ​ការ​ពិសោធ​ដែល​ចាប់ផ្តើម​តាំងពី​ខែមេសា​កន្លង​មក ។

លោក Parker បាន​សហការ​ជាមួយ​រដ្ឋាភិបាល​សិង្ហ​បុរី​លើ​គម្រោងការ​នេះ ដោយ​បង្ហាញ​ក្តី​សង្ឃឹមថា នឹង​មាន​តាក់ស៊ី​គ្មាន​អ្នកបើកបរ​ចំនួន​១០០​គ្រឿង​នៅ​សិង្ហ​បុរី​ក្នុង​ឆ្នាំ​២០១៨ ។ «nu Tonomy» គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​រថយន្ត​គ្មាន​មនុស្ស​បើកបរ ខណៈ​ពេល​បណ្តា​អ្នក​ផលិត​រថយន្ត និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត ដែល​សម្រេច​កិច្ចព្រមព្រៀង ក៏​ចាប់ដៃ​គ្នា​ធ្វើ​ជា​សម្ព័ន្ធមិត្ត ៕