ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់ប្រ៊ីភ្លើង​ក្បែរសម្រាប់​​ដោតស្តាប់វិទ្យុ ប្រែចុះប្រែឡើងប៉ះ…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ពិការ​ម្នាក់ ​ត្រូវ​ចរន្ត​អគ្គិស​នី​ឆក់​​ស្លា.ប់ ​ខណៈ​​​ដេក​នៅ​ក្នុង​បន្ទប់​តែឯង​ដាក់​ដៃ​​ទៅ​ប៉ះប្រ៊ី​ភ្លើង ដែល​កូន​ត​ដាក់​ឱ្យ​ឪពុក​ស្តា​ប់​វិទ្យុ ​បង្កឱ្យ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង០៩​ព្រឹក​ថ្ងៃ​ទី​២៦ ​សីហា ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​បេ​៥៨ ក្នុង​បុរី​ប្ញស្សី​កែវ ក្នុង​ភូមិ​បឹង​សាឡា​ង សង្កាត់​ប្ញស្សី​កែវ ខណ្ឌប្ញស្សីកែវ ។

រាជធានីភ្នំពេញ ៖ បុរស​ពិការ​ម្នាក់​ ត្រូវ​ចរន្ត​អគ្គិស​នី​ឆក់​​ស្លាប់ ​ខណៈ​​​ដេក​នៅ​ក្នុង​បន្ទប់​តែឯង​ដាក់​ដៃ​​ទៅ​ប៉ះប្រ៊ី​ភ្លើង ដែល​កូន​ត​ដាក់​ឱ្យ​ឪពុក​ស្តា​ប់​វិទ្យុ ​បង្កឱ្យ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង០៩​ព្រឹក​ថ្ងៃ​ទី​២៦ ​សីហា ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​បេ​៥៨ ក្នុង​បុរី​ប្ញស្សី​កែវ ក្នុង​ភូមិ​បឹង​សាឡា​ង សង្កាត់​ប្ញស្សី​កែវ ខណ្ឌប្ញស្សីកែវ  ។

ជន​រង​គ្រោះ​ដែលស្លាប់​​ឈ្មោះ​ជា ចំរើន អាយុ​៥៨ឆ្នាំ ជា​ជន​ពិការ​ដោយសារ​ជំងឺ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ ។ បើ​តាម​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​​ដេក​ក្នុង​បន្ទប់​តែ​ម្នាក់ ដែល​ជា​ទូទៅ​ព្រឹក​ឡើង កូនប្រុស​តែងតែ​ងូត ទឹក​ឱ្យ​ ។ លុះ​នៅ​ព្រឹក​នោះ​​កូន​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ ក៏ប្រទះ​ឃើញ​ឪពុក​ដេកស្លាប់​លើ​គ្រែ​នៅ​ក្នុង​បន្ទប់ ដោយ​ដៃ​ជាប់​ព្រី​ភ្លើង ក៏​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើត​ឡើង​ ។

​បើ​តាម​កូន​ប្រុស​​ឱ្យ​ដឹង​ថា ឪពុក​​​បាន​ធ្លាក់ខ្លួនពិការ​ប្រមាណ​១០​ឆ្នាំមក​ហើយ​ ដោយសារ​តែ​ជំងឺ ។​ ទាក់ទិន​នឹង​ការ​ស្លាប់​នេះ​ ត្រូវ​កូនៗ​អះអាង​ថា ឪពុក​ស្លាប់​ដោយចរន្ត​អគ្គិស​នី​​ឆក់​ដោយ​ខ្លួនឯង ហើយ​ពុំ​ប្តឹងប្តល់​ឡើយ ។ នៅ​ព្រឹក​ថ្ងៃដដែល ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សព​ និង​បាន​សាកសួរក្រុម​គ្រួសារ  ហើយ​ត្រូវលោក​តូច គឹ​ម​សុង នាយ​ប៉ុស្តិ៍ប្ញស្សី​កែវ ​បាន​ចូល​បុណ្យ ចំនួន​១០​ម៉ឺន​រៀល​ ​៕