ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ទៅ​ជួយ​ស្រង់​រួច ឪពុក​ម្តាយ​ស្រែក​ទ្រហោយំ​យ៉ាង​ខ្លាំង

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ឪពុក​ម្តាយ​បាន​ស្រែកយំ​យ៉ាង​ខ្លាំង​បន្ទាប់​ពីរ​ត់ទៅ​ជួយ​ស្រង់​កូនប្រុស​ខ្លួនឯង​ពី​ក្នុង​ទឹក​ឡើង​មកលើ​គោក​​វិញ ប៉ុន្តែ​ជា​អកុសល​បាន​ស្លា.ប់​បាត់​ទៅ​ហើយ…

ខេត្តរតនគិរី ៖ ឪពុក​ម្តាយ​បាន​ស្រែកយំ​យ៉ាង​ខ្លាំង​បន្ទាប់​ពីរ​ត់ទៅ​ជួយ​ស្រង់​កូនប្រុស​ខ្លួនឯង​ពី​ក្នុង​ទឹក​ឡើង​មកលើ​គោក​​វិញ ប៉ុន្តែ​ជា​អកុសល​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុ​ការណ៍​ក្មេង​ប្រុស​លង់ទឹក​ស្លាប់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​រណ្តៅ​ដី​មួយ​កន្លែង ក្នុងភូមិ​ចាង​រ៉ា ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ កុប ខាំ​សាយ អាយុ​១១​ឆ្នាំ ជា​ជនជាតិ​ទំ​ពូន ។ មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ និង​ក្មេង​ៗ​ដទៃ​ទៀត​បាន​នាំ​គ្នា​ចុះ​មុជទឹក​ក្នុង​រណ្តៅ​ដី​ដែល​គេ​កាយ​យក​អាចម៍ដី​ធ្វើ​ផ្លូវ មួយសន្ទុះ​ក្រោយមក​ក្មេង​ប្រុស​រង​គ្រោះ​ភ្លេចខ្លួន ក៏​ធ្លាក់​ទៅ​កន្លែង​ទឹក​ជ្រៅ​ក៏​លង់ ពេល​នោះ​ក្មេង​ដែល​ទៅ​លេង​ជាមួយ​គ្នា​ខ្លះរ​ត់ទៅ​ប្រាប់​ចាស់​ៗ​ក្នុងភូមិ ខ្លះរ​ត់ទៅ​ប្រាប់​ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​ឲ្យ​មក​ជួយ​ស្រង់​ឡើង​លើគោក តែ​អកុសល​ក្មេង​ប្រុស​រង​គ្រោះ​បាន​ស្លាប់​បាត់បង​ជីវិត​ទៅ​ហើយ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ស្រែក​ទ្រហោយំ​យ៉ាង​ខ្លាំង​ដែល​ជួយ​កូន​មិន​ទាន់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព រួច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕