ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dennis Quaid តារា​សម្ដែង​វ័យ​ចំណាស់​អា​មេ​រិ​ករកបាន​គូស្នេហ៍​ថ្មី​អាយុ​តិច​ជាង​ខ្លួន​30​ឆ្នាំ

7 ឆ្នាំ មុន

លោក Dennis Quaid តារា​សម្តែង​វ័យ​៦២​ឆ្នាំ ជនជាតិ​អា​មេ​រិ​ក ដែល​ទើប​លែងលះ​ប្រពន្ធ​ទី​៣ កាលពី​ខែមិថុនា​កន្លង​មក បច្ចុប្បន្ន​បាន​បង្ហាញ​គូស្នេហ៍​ថ្មី​ជា​តារា​បង្ហាញ​ម៉ូ​ដ មាន​អាយុ​តិច​ជាង​ខ្លួន​៣០​ឆ្នាំ

លោក Dennis Quaid តារា​សម្តែង​វ័យ​៦២​ឆ្នាំ ជនជាតិ​អា​មេ​រិ​ក ដែល​ទើប​លែងលះ​ប្រពន្ធ​ទី​៣ កាលពី​ខែមិថុនា​កន្លង​មក បច្ចុប្បន្ន​បាន​បង្ហាញ​គូស្នេហ៍​ថ្មី​ជា​តារា​បង្ហាញ​ម៉ូ​ដ មាន​អាយុ​តិច​ជាង​ខ្លួន​៣០​ឆ្នាំ គឺ​នាង Santa Auzina ។

សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៣ សីហា ២០១៦ ផ្សាយ​ថា នាង Santa Auzina និង​លោក Dennis Quaid ចាប់ផ្តើម​មាន​ពេលវេលា​ដ៏​ល្អជា​មួយ​គ្នា​តាំងពី​លោក Dennis Quaid ទៅ​រស់នៅ​ក្រុង​ម៉ុង​រ៉េ​អាល់ ប្រទេស​កា​ណា​ដា ដើម្បី​ថត​ភាពយន្ត​រឿង «The Art of More» មក ។

លោក Quaid អាយុ​៦២​ឆ្នាំ និង Santa Auzina អាយុ​៣០​ឆ្នាំ លេចឮ​ដំណឹង​ស្រលាញ់​គ្នា​តាំងពី​ខែកក្កដា​កន្លង​មក បន្ទាប់​ពី​គេ​ឃើញ​ពួក​គេ​ល្អូកល្អិន​នឹង​គ្នា​នៅ​រង្គសាល «Awater Cocktail» ដោយ​តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​កា​ណា​ដា​រូប​នោះ​អង្គុយ​នៅ​កៀក​កិត​លោក Quaid ដែល​អោប​ថើប​នាង ។

ចំណែក​លោក Dennis Quaid ទើបតែ​លែងលះ​ប្រពន្ធ​ទី​៣ កាលពី​ខែមិថុនា កន្លង​ទៅ បន្ទាប់​ពី​រៀប​ការ​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​១២​ឆ្នាំ ដោយ​ពួក​គេ​មានកូន​ភ្លោះ​២​នាក់ គឺ​នាង Thomas និង Zoe អាយុ​៨​ឆ្នាំ ៕