ពិធី​រត់ប្រណាំង​ជាមួយ​បាល់​យក្ស​រមៀល​ពីលើ​ភ្នំ


មនុស្ស​ជា​ច្រើន​រត់គេច​ពី​បាល់យ​ក្សមាន​អង្កត់ផ្ចិត​៣​ម៉ែត្រ និង​ទម្ងន់​ដល់​ទៅ​១០០​គីឡូក្រាម នៅ​ក្នុង​ពិធី​រត់ប្រណាំង​បាល់​យក្ស រៀបចំ​ឡើង​នៅ​ក្រុង Mataelpino ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ ប្រហែល​៥០​គីឡូម៉ែត្រ កាលពី​ថ្ងៃ​ទី​២០ សីហា ២០១៦ ។

ការ​ប្រកួត​នោះ អ្នកចូលរួម​ត្រូវ​រត់​នៅ​តាម​ផ្លូវ​ដែល​រៀបចំ​ទុក ដើម្បី​គេច​ពី​បាល់​យក្ស​ដែល​រមៀល​ធ្លាក់​ពីលើ​ភ្នំ ។ តាម​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ឱ្យ​ឃើញ​ថា អ្នកចូលរួម​ប្រកួត​ជា​ច្រើន​នាក់​បាន​ដួល និង​ខ្លះ​ទៀត​ត្រូវ​បាល់​បុក​រហូត​ដួល ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​របួសធ្ងន់​ទេ ។

ពិធី​រត់ប្រណាំង​បាល់​យក្ស ជា​ពិធី​មួយ​ជោគជ័យ​ខ្លាំង ព្រោះ​ក្រៅពី​ទទួល​ចំណាប់អារម្មណ៍​ពី​អ្នកទេសចរ​នោះ អាច​រក​ចំណូល​ដល់​ក្រុង Mataelpino ជាទី​តាំង​នៃ​ការ​រៀបចំ​ពិធី​ផង​ដែរ ៕

Facebook Google Twitter Email

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ