ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

U-22​កម្ពុជា ភ័.យ​បាត់បង់​កីឡាករ លឹ​ម ពិសុទ្ធ ក្នុង​ស៊ី​ហ្គេ​ម​នៅ​វៀតណាម

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ថានភាព​របួស​ជើង​របស់​កីឡាករ លឹ​ម ពិសុទ្ធ កំពុង​ធ្វើ​អោយ​មានការ​បារម្ភ​ថា ​កីឡាករ​រូប​នេះ

រាជធានីភ្នំពេញ ៖ ស្ថានភាព​របួស​ជើង​របស់​កីឡាករ លឹ​ម ពិសុទ្ធ កំពុង​ធ្វើ​អោយ​មានការ​បារម្ភ​ថា ​កីឡាករ​រូប​នេះ នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​នៅ​ស៊ី​ហ្គេ​ម​។ កីឡាករ​រូប​នេះ ទំនង​មិន​អាច​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២២​ឆ្នាំ ក្នុង​ព្រឹត្តិការណ៍​កីឡា ស៊ី​ហ្គេ​ម ដែល​នឹង​ធ្វើ​ឡើង​នៅ​វៀតណាម​នេះ​ទាន់​ពេលវេលា​ទេ ហើយ​ប្រសិនបើ​ក្រុម​ទាំងមូល​បាត់បង់​កីឡាករ​រូប​នេះ នៅ​ស៊ី​ហ្គេ​ម​វៀតណាម ក៏​ចាត់​ទុក​ថា​គឺជា​ការ​សោកស្ដាយ​មួយ​ផង​ដែរ​។

គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ខ្សែប្រយុទ្ធ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន លឹ​ម ពិសុទ្ធ គឺជា​កីឡាករ​ដ៏​ខ្លាំង​ម្នាក់​នៅ​លើ​តារាង​បាល់​។ គេ​ត្រូវ​មាន​បេស​សកម្ម​ទៅ​ប្រកួត​ក្នុង​ក្រុម​នៅ​វៀតណាម ប៉ុន្តែ​គួរ​អោយ​ស្ដាយ​បែរជា​មាន​របួស​ទ្រនាប់​ជង្គង់​មុន​នេះ ដែល​តម្រូវ​អោយ​គេ​វះកាត់ ហើយ​ត្រូវ​សម្រាក​ព្យាបាល​។ កីឡាករ​ឆ្នើម​ក្នុង​ក្រុម​ជម្រើសជាតិ​រូប​នះ បាន​ប្រាប់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ថា មក​ទល់​ពេល​នេះ​មានការ​ឈឺចាប់​នៅឡើយ ដែល​ធ្វើ​ឲ្យ​រូបគេ​មិន​ទាន់​ច្បាស់លាស់ ក្នុង​ការ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ U-22 កម្ពុជា​ក្នុង​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​នេះ​បាន​ទាន់​ពេលវេលា​។

យុវជន​ឆ្នើម​របស់​កម្ពុជា​ខាងលើ​បាន​ឆ្លើយ​សំណួរ​ទាក់ទង​ការ​រំពឹង​បាន​ទៅ​លេង​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​បែប​នេះ​ថា ៖«…​ខ្ញុំ​គិត​ថា មិន​ទាន់​ពេល​ទេ​បង តែ​ចាំ​មើល​ជាក់ស្ដែង​សិន​។ ស្ថានភាព​របួស​នេះ​ប្រហែល​១​ខែ​កន្លះ ឬ​២​ខែ​អី​ទៀត​ទើប​អាច​ចូល​ហាត់​វិញ​បាន​»​។​កីឡាករ​មានកំណើត​ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​បន្ថែម​ថា ស្ថានភាព​របួស​នៅ​ពេល​នេះ​បាន​ប្រសើរ​ឡើង​ច្រើន ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល​។ តែ​យ៉ាងណា រូបគេ​ក៏​រំពឹង​ថា នឹង​អាច​វិល​មក​កាន់​ទីលាន​វិញ​ឆាប់​ៗ​ផង​ដែរ​។

លឹ​ម ពិសុទ្ធ បាន​របួស​បែក​ទ្រនាប់​ជង្គង់​អំឡុង​ពេល​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២៣​សម្រាប់​ការ​ត្រៀមខ្លួន​លេង​ពានរង្វាន់ AFF U23 Championship 2022 នៅ​ទឹកដី​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ​។ ចំណែក​ការ​វះកាត់​របួស​គឺ​បាន​ជោគជ័យ ១០០% កាល ពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​វៀតណាម នឹង​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១២ ដល់ទី​២៣ ខែឧសភា ឆ្នាំ​២០២២​។ ប៉ុន្តែ​កម្មវិធី​ប្រកួត​បាល់ទាត់​គឺ​ចាប់ផ្ដើម​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២២​មុន​ព្រឹត្តិការណ៍​បើក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ