ក្មេង​ប្រុស​អាយុ​13​ឆ្នាំ​ញៀន​នឹង​ការ​ប្រើ​ថ្នាំ​វី​យ៉ា​ក្រា


«Daily Mail» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្មេង​ប្រុស​ម្នាក់​អាយុ​១៣​ឆ្នាំ ជនជាតិ​អង់គ្លេស​បានឱ្យ​ដឹង​ថា រូបគេ​ញៀន​ថ្នាំ​បង្កើន​សមត្ថភាព​ផ្លូវភេទ «​វី​យ៉ា​ក្រា​» ។ គេ​ចាប់ផ្តើម​ញៀន​ប្រើ​ថ្នាំ​នេះ​តាំងពី​ការ​ទស្សនា​ភាពយន្ត​អាសអាភាស​នៅ​អាយុ​១២​ឆ្នាំ​មក ។ មិត្តភក្តិ​របស់​គេ​ប្រាប់​ថា​ការ​រួមរ័ក​របស់​គេ​នឹង​ខ្សោយ​ថាមពល​ជា​លំដាប់ ក្រោយ​ពេល​បាត់បង់​ភាព​បរិសុទ្ធ ។ ដូច្នេះ​ហើយ​រូបគេ​ចាប់ផ្តើម​ប្រើ​ថ្នាំ​វី​យ៉ា​ក្រា ។ មាន​ពេល​ខ្លះ​គេ​លេប​ម្តង​ដល់​ទៅ​៦​គ្រាប់​ឯណោះ​មុន​ពេល​រួមរ័ក នៅ​ពេល​ណា​គេ​មិន​បាន​លេប​អវយវៈ​ភេទ​របស់​គេ​ហាក់ដូចជា​អសមត្ថភាព ។

ឪពុក​ម្តាយ​ដែល​រស់នៅ​ខណ្ឌ «Lancaster» មិន​បានដឹង​កូនប្រុស​របស់​ខ្លួន​ប្រើ​ថ្នាំ​វី​យ៉ា​ក្រា​សោះ ដោយ​ដឹង​ត្រឹមតែ​ថា​តែងតែ​គេ​ចេញ​ទៅ​ប្រារព្ធ​ពិធីជប់លៀង​នៅផ្ទះ​មិត្តភក្តិ និង​លេង​ហ្គេ​ម​កុំព្យូទ័រ​។ នៅ​ពេល​មួយ​ទើប​ដឹង​ថា​កូន​លួច​ប្រាក់​ជា​ច្រើនផោន​យក​ទៅ​ទិញ​ថ្នាំ​វី​យ៉ា​ក្រា​ប្រើប្រាស់ ។

ក្មេង​ប្រុស​រូប​នោះ​និយាយ​ថា ជា​ទូទៅ​មនុស្ស​យល់​ថា វី​យ៉ា​ក្រា សក្តិ​សម​សម្រាប់​បុរស​វ័យ​ចំណាស់ ប៉ុន្តែ​បច្ចុប្បន្ន​ក្មេង​ប្រុស​ដូច​ជា​រូបគេ​ក៏​អាចប្រើ​ឱសថ​ប្រភេទ​នេះ​ដែរ ។ នៅ​ពេល​គេ​ទៅ​ពិគ្រោះត្រូវ​គ្រូពេទ្យ​វិនិច្ឆ័យ​ថា​រូបគេ​មាន​អាការ​ញៀន​ថ្នាំ​ផ្លូវភេទ ដូច្នេះ​ត្រូវ​ព្យាបាល​ផ្លូវចិត្ត​ចំនួន​២​លើក​ក្នុងមួ​យស​ប្តា​ហ៍​នៅ​មន្ទីរពេទ្យ​។ ប្រសិនបើ​អាច​វិល​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ​បាន ក្មេង​ប្រុស​នោះ​ថា រូបគេ​នឹង​មិន​ប្រើ​ថ្នាំ​វី​យ៉ា​ក្រា​ទេ ព្រោះ​ធ្វើ​ឱ្យធ្វើ​រូបគេខូចសុខភាព​តាំងពី​នៅ​ក្មេង​វ័យ ៕

Facebook Google Twitter Email

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ