ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Anchor ដាក់​សម្ពោធ​ស្រា​បៀរ​អាន់​ឆ័​រ​ដប​ជាមួយនឹង​រូបរាង​ថ្មី​គួរ​អោយ​ទាក់ទាញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) បាន​ប្រកាស​សម្ពោធ​លក់​ស្រា​បៀរ​អាន់​ឆ័​រ​ដប ដែល​បាន​រចនា​ឡើង​ជាមួយនឹង​រូបរាង​ថ្មី និង​ការ​វេច​ខ្ចប់​គួរ​អោយ​ទាក់ទាញ​នៅ​ក្នុង​កម្មវិធី​ដ៏​ពិសេស

រាជធានី​ភ្នំពេញ ៖  ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) បាន​ប្រកាស​សម្ពោធ​លក់​ស្រា​បៀរ​អាន់​ឆ័​រ​ដប ដែល​បាន​រចនា​ឡើង​ជាមួយនឹង​រូបរាង​ថ្មី និង​ការ​វេច​ខ្ចប់​គួរ​អោយ​ទាក់ទាញ​នៅ​ក្នុង​កម្មវិធី​ដ៏​ពិសេស​មួយ​ធ្វើ​ឡើង​នៅ​សាល​បុរី​កោះ​ពេជ្រ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ សីហា ២០១៦ ដោយ​មានការ​ចូលរួម​ពី​សំណាក់​តារា​ល្បី​ៗ និង​ភ្ញៀវ​កិត្តិយស​យ៉ាងច្រើន​កុះករ​ជិត​១​ពាន់​នាក់ ។

កម្មវិធី​នា​រាត្រី​នោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា កម្មវិធី​ជប់លៀង​លើ​នាវា ដោយ​រៀបចំ​ឡើង​យ៉ាង​ពិសេស មាន​រួម​បង្ហាញ​ចូល​នូវ​ទស្សនីយភាព​កម្សាន្ត​សប្បាយ​ៗ​ជា​ច្រើន​បាន​ញ៉ាំង​ឱ្យ​កម្មវិធី​រឹតតែ​ពុំ​អាច​បំភ្លេច​បាន ព្រោះថា​អ្នកចូលរួម​បាន​ទទួល​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​ដែល​មិន​ធ្លាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នោះ​គឺ​ការ​នាំ​មក​នូវ​កម្មវិធី​ជប់លៀង​បែបបទ​នៅ​លើ​នាវា​ជាមួយនឹង​ការ​រាំ​លេង​កម្សាន្ត ព្រមទាំង​បាន​ក្រេប​នូវ​រសជាតិ​ដ៏​ស្រទន់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​ដប ដែល​ជា​សមិទ្ធផល​ចេញពី​ខ្សែ​សង្វា​ក់​ផលិតកម្ម​ដំបូង​នៃ​រោងចក្រ​ផលិត​ស្រ​បៀរ​កម្ពុជា​។

លោក Roland Bala អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) បាន​ថ្លែង​អោយ​ដឹង​អំពី​ការ​វិវត្តន៍​ថ្មី​របស់​ស្រា​បៀរ​អាន់​ឆ័​រ ដែល​នឹង​បន្ថែម​នូវ​ភាព​ជោគជ័យ​លើ​ទីផ្សារ​កម្ពុជា ដោយ​ស្រា​បៀរ​អាន់​ឆ័​រ ជា​ស្រា​បៀរ​ជំរើស​ទី​មួយ​សម្រាប់​យុវវ័យ​ម័​យ​ថ្មី ។ ស្រា​បៀរ​អាន់​ឆ័​រ​ដប ផ្ដល់​ជូន​អតិថិជន​នូវ​បទ​ពិសោធន៍​ថ្មី​ក្នុង ការ​ក្រេប​រសជាតិ​ដ៏​ស្រទន់​ពី​ស្រា​បៀរ​អាន់​ឆ័​រ តាម​រយៈ​ដប​ដែល​បាន​រចនា​ឡើង​ជាមួយនឹង​រូបរាង​ថ្មី និង​ការ​វេច​ខ្ចប់​ដ៏​ប្រណីត ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​រាត្រី​នោះ​វត្តមាន​តារា​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន ខេមរៈ សិរីមន្ត កញ្ញា ឱ​ក សុគន្ធ​កញ្ញា លោក​ឆ​ន សុវណ្ណ​រាជ លោក ណុ​ប បញ្ញា​រិ​ទ្ធិ អ្នក​នាង​ពេជ្រ សោភា លោក​ថែ​ល ថៃ លោក​ឃី សុ​ខុន អ្នក​នាង​សាន ស្រី​ឡៃ កញ្ញា​ឈី​ន រន​តៈ និង​ក្រុម​ភ្លេងខ្មែរ​ផង​ដែរ ។ កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៀត គឺ​តារា​ចំរៀន​ទាំងអស់​បាន​ផ្ដល់​នូវ​ភាព​រីករាយ​តាម​រយៈ​ការ​សម្ដែង​ពញ្ញាក់​អារម្មណ៍ និង​ច្រៀង​បទ​ល្បី​ៗ​របស់​ខ្លួន​ជូន​ភ្ញៀវ​កិត្តិយស​ក្នុង​ចំណោម​ភ្ញៀវ​កិត្តិយស​ដែល​នេះ​ជា​ព្រឹត្តិការណ៍​ថ្មី​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ៕