ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ធូប​ទៀន​មុខ​វាំង លួច​ម៉ូតូ​ពី​ភ្នំពេញ​មក​អស់លក្ខណ៍​នៅ​ស្អាង

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ អ្នកលក់​ធូប ទៀន នៅ​មុខ​វាំង​មាន​ចាក់​សាក់​ពេញ​ខ្លួន​ម្នាក់ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​គេ​បាន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែសីហា

ខេត្តកណ្ដាល ៖ អ្នកលក់​ធូប ទៀន នៅ​មុខ​វាំង​មាន​ចាក់​សាក់​ពេញ​ខ្លួន​ម្នាក់ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​គេ​បាន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែសីហា នៅ​ចំណុច​ផ្សារ សាន់​ហាន់​ស្ថិត​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ជិះ​មក​ស្រុក​ស្អាង ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​កាលពី​ម៉ោង​៣​និង​១៥​នាទី ថ្ងៃ​ទី​១៧ ខែសីហា នៅ​ភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​។ មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ អន អូន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ធូប ទៀន នៅ​មុខ​វាំង បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​សម្លរ​កកូរ ម្ដុំ​ប៉ុស្តិ៍​ទូរទស្សន៍​ស៊ី​ធី​អិន រាជធានី​ភ្នំពេញ​។

ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ថោ​ង ដ​ន​រិ​ទ្ធិ​ពង្ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស​ថ្នាក់​ទី​១២​សាលា​(ElT) ទួល​គោ​គ រាជធានី​ភ្នំពេញ មាន​ទីលំនៅ​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ម៉ូតូ​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​លួច​ម៉ាក Suzuki Next ពណ៌​លឿង​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CJ-8980​។

ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី ថ្ងៃ​ទី​១៧ ខែសីហា កម្លាំង​អន្តរាគមន៍ ស្រុក​ស្អាង សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល ប៉ុស្តិ៍​ស្អាង​ភ្នំ ល្បាត​តាម​ដងផ្លូវ ឃុំ​ស្អាង​ភ្នំ និង​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ពេល​មក​ដល់​ចំណុច​ស្ពាន​កំពង់ស្វាយ​ស្ថិត​ក្នុងភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ អន អូន បាន​ជិះ​ម៉ូតូ​ម៉ាក Suzuki Next  ពណ៌​លឿង ឌុ​ប​ឈ្មោះ ពេជ្រ កញ្ញា ហៅ​ស្រី​ម៉ៅ ត្រូវជា​ប្រពន្ធ​ខ្លួន ហើយ​ពេល​ឃើញ​សមត្ថកិច្ច​ក៏​បន្ថែម​ល្បឿន​ព្យាយាម រត់គេច​ពី​សមត្ថកិច្ច ពេល​ឃើញ​ដូចនេះ​សមត្ថកិច្ច​ដេញ​តាម ហើយ​ម៉ូតូ​ឈ្មោះ អន អូន ក៏​ក្រឡាច់​កង់​បណ្តាល​ឲ្យ​ដួល​នៅ​ចំណុច​ភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​។​ពេល​នោះ​នគរបាល​មានការ​សង្ស័យ​បាន​នាំ​ឈ្មោះ អន អូន មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ អន អូន បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ Suzuki next ពណ៌​លឿង​លា​យស​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1CJ-8980 នៅ​ចំណុច​ផ្សារ​សាន់​ហាន់ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​ចត​នៅ​ក្បែរផ្លូវ​ដោយ​មិន​បាន​ដក​កូនសោ​ចេញពី​ម៉ូតូ  រួច​ជិះ​ម៉ូតូ​ខាងលើ​សំដៅ​មក​លេង​ផ្ទះ​បងស្រី​ឈ្មោះ អន ញ៉ា​ញ ដែល​មាន​ប្តី​ឈ្មោះ ជឿន នៅ​ភូមិ​គោ​គ​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​ពិតប្រាកដ​មែន​ក្នុង​បំណង​ជិះ​យក​មក​លក់​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕