ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ជប៉ុន Takaki Ose បន្ត​សាង​ស្នាដៃ​គួរ​ឱ្យ​​កត់​​សម្គាល់​ក្នុង​ក្លិប​បាល់ទាត់​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ តាំងពី​បាន​ចូលខ្លួន​នៅ​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា កីឡាករ​ជប៉ុន Takaki Ose បាន​ឈ្នះ​ពាន​

​រាជធានីភ្នំពេញ ៖ តាំងពី​បាន​ចូលខ្លួន​នៅ​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា កីឡាករ​ជប៉ុន Takaki Ose បាន​ឈ្នះ​ពាន​ចំនួន​៤ រួច​ទៅ​ហើយ​ជាមួយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ក្នុង​រយៈពេល ២​រដូវ​កាល​ចុង​ក្រោយ ខណៈ​ខ្សែការពារ​កណ្តាល​រូប​នេះ​ជឿជាក់​ថា ភាព​ជោគជ័យ​របស់​ក្រុម​ខ្លួន​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​។

កីឡាករ​ជប៉ុន​រូប​នេះ​បាន​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន កាលពី​រដូវ​កាល​មុន និង​បាន​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ពាន​ចំនួន​២ ក្នុង​រដូវ​កាល​ដំបូង​របស់​គេ​ជាមួយ​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ រួម​មាន Pre-Season Cup និង លី​គ​កំពូល​កម្ពុជា (Metfone Cambodian League)​។

រដូវ​កាល​នេះ គេ​បាន​ឈ្នះ​ពាន Pre-Season មួយទៀត និង​ពាន​មុន​បើក​រដូវ​កាល​លី​គ (Cambodian Super Cup) មុន​ការ​ប្រកួត​បើក​ឆាក​លី​គ​កំពូល​កម្ពុជា (Cambodian Premier League) ចុង​ស​ប្តា​ហ៍​នេះ ទល់​នឹង សមាគម​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ ឬ​ហៅ​ថា Tiffy Army​។

ក្នុង​នាម​ជា​ម្ចាស់ ជើងឯក លី​គ​កំពូល​កម្ពុជា កាលពី​រដូវ​កាល​មុន​ក្លិប​របស់ Takaki Ose ភ្នំពេញ​ក្រោ​ន នឹង​ចូលរួម​ក្នុង​ពានរង្វាន់​ក្លិប​បាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី លំដាប់​ទី​២ (AFC Cup) រដូវ កាល​នេះ​ខណៈ ដែល​ពួក​គេ​ត្រូវ​បាន​ចាប់ឆ្នោត​ក្នុង​ពូ​ល I ជាមួយ Viettel FC (​វៀតណាម​), Hougang United (​សិង្ហ​បុរី​) និង Young Elephants (​ឡាវ​)​។

អតីត​ខ្សែការពារ​របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្រាប់​បន្ត​ថា «​យើង​បាន​ហ្វឹកហាត់​យ៉ាង​ខ្ជាប់ខ្ជួន​ទាំង​កម្លាំងកាយ​និង​ចិត្ត ចាប់តាំងពី​ការ​ចាប់ផ្តើម Pre-Season»​។

«​លទ្ធផល នៃ​កីឡាករ​ទាំងអស់​ដែល​ធ្វើ ការ​ដោយ មាន​គោលដៅ​រួម​បាន​នាំ មក​នូវ​លទ្ធផល​ល្អ ។ យើង​នឹង​មិន​ធ្វេសប្រហែស​ក្នុង​ការ​រៀបចំ​ក្រុម​រហូត​ដល់​ថ្ងៃ​ប្រកួត​ដំបូង​មក​ដល់​ឡើយ​។ ទោះបីជា​យើង​ជា​ក្រុម​ការពារ​តំណែង​ជើងឯក​ក៏​ដោយ ក៏​យើង​តែងតែ​ចង់​ប្រយុទ្ធ​ជាមួយនឹង​ការ​លេង​វាយលុក ជា​ជាង​ការពារ​»​។ Takaki Ose បាន​បន្ថែម​។

Takaki Ose បាន​លើក​ឡើង​បន្ថែម​ទៀត​ថា «​ខ្ញុំ​គិត​ថា​រាល់​ការ​ហ្វឹក ហាត់​ត្រូវ​បាន​ធ្វើ ឡើង​ក្នុង​បរិយាកាស​ល្អ ។ ក្រៅពី​ការ​ហ្វឹកហាត់ យើង​ក៏​មាន​ទំនាក់ទំនង​ល្អជា​មួយ គ្នា​ហើយ កីឡាករ​ក្មេង​ៗ​ក៏​រស់​រវើក​ដែរ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​រដូវ​កាល​ថ្មី​កាន់តែ​ខ្លាំង​។​»

«​រយៈពេល ២​ឆ្នាំ​ហើយ​ចាប់តាំងពី​ខ្ញុំ​បាន​ចូលរួម​ជាមួយ​ក្រុម​នេះ ហើយ​ខ្ញុំ​មាន​ពេលវេលា​ដ៏​រីករាយ​។ ប្រធាន​ក្លិប ថ្នាក់ដឹកនាំ​គ្រូបង្វឹក និង​បុគ្គលិក​ផ្សេង​ទៀត​ក៏​មាន​មោទកភាព​ផង​ដែរ​។ ខ្ញុំ​មានបទពិសោធន៍​ច្រើន​ជាមួយ​ក្រុម​នេះ​។​យើង​មានឱកាស លេង ក្នុង​ពាន AFC Cup ឆ្នាំ​នេះ​ដូច្នេះ ខ្ញុំ​ចង់​រក្សា​ការ​រីក​ចម្រើន​របស់ខ្ញុំ​ជាមួយ​ក្រុម នេះ​»​។ ខ្សែការពារ​ដែល​លេចធ្លោ​កាលពី​រដូវ​កាល​មុន​រូប​នេះ​បាន​សង្កត់ធ្ងន់​ជុំវិញ​បរិយាកាស​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ