ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​​​រថយន្ត៣គ្រឿងទៀត​​ដល់​អាចារ្យ អេ​ នៅព្រឹក​នេះ​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ សេចក្តីរាយ​ការណ៍បឋម​ឱ្យ​ដឹងថា នាព្រឹកថ្ងៃទី​១៦ សីហា ២០១៦​ នេះ នៅ​សាលា​រាជ​ធានីភ្នំពេញ មានរៀប​ចំពិធី​ប្រគល់​​​រថយន្ត​​ស៊េរី​ទំនើប​ៗចំនួន​​​៣​​គ្រឿងទៀត ​ក្នុងនោះ​​មានរថយន្ត​​សង្គ្រោះបន្ទាន់​​​២គ្រឿង និង​រថយន្ត​ដឹក​ទំនិញ​​១​គ្រឿង ជូន​ដល់​លោក​​អាចារ្យអេ ​​​​​អគ្គនាយក​វិទ្យុ ABC FM107.50 ដែលរថយន្តទាំងនោះបាន​បំពាក់​​សម្ភារ និង​ស្លាកលេខ​គ្រប់​ទាំងអស់ ។

រាជធានីភ្នំពេញ​៖ សេចក្តីរាយ​ការណ៍បឋម​ឱ្យ​ដឹងថា នាព្រឹកថ្ងៃទី​១៦ សីហា ២០១៦​ នេះ នៅ​សាលា​រាជ​ធានីភ្នំពេញ មានរៀប​ចំពិធី​ប្រគល់​​​រថយន្ត​​ស៊េរី​ទំនើប​ៗចំនួន​​​៣​​គ្រឿងទៀត ​ក្នុងនោះ​​មានរថយន្ត​​សង្គ្រោះបន្ទាន់​​​២គ្រឿង និង​រថយន្ត​ដឹក​ទំនិញ​​១​គ្រឿង ជូន​ដល់​លោក​​អាចារ្យអេ ​​​​​អគ្គនាយក​វិទ្យុ ABC FM107.50 ដែលរថយន្តទាំងនោះបាន​បំពាក់​​សម្ភារ និង​ស្លាកលេខ​គ្រប់​ទាំងអស់ ។ រថយន្ត​ទាំង៣គ្រឿងនេះ គឺជា​អំណោយ​ដ៏ថ្លៃថ្លារបស់សម្តេច​តេជោ ហ៊ុន សែន ដោយគិតទឹកប្រាក់​ប្រមាណ​ជាង១០ម៉ឺន​ដុល្លារ ដើម្បី​ប្រគល់​ជូន​ក្នុងការ​​ជួយ​សង្គ្រោះ​​ប្រជាពលរដ្ឋ ។

​​ពិធីប្រគល់​​​នេះ ធ្វើឡើង​ក្រោម​ការ​អញ្ជើញ​ចូលរួមពីលោក​ប៉ា សុជាតិវង្ស អភិបាល​រាជធានីភ្នំពេញ ។

គួរ​រំលឹកថា ​​កាលពី​ថ្ងៃ​ទី​១១ សីហា ឆ្នាំ​២០១៦ ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក ក្រុម​ការងារ​លេខាធិការដ្ឋាននៃ​គណៈកម្មការ​លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រក្នុង​រាជធានី​ភ្នំពេញ ​​បាន​ធ្វើការ​ឃាត់​រថ​យន្ត​សង្គ្រោះ​បន្ទាន់​របស់​វិទ្យុ ABC FM107.50 ដែល​កំពុង​តែ​ចរាចរដឹក​ផលិតផល​ទឹកត្របែក​ចែកចាយ​បន្តទៅ​អាជីវករ​លក់​បន្ត នៅ​​ចំណុច​ស្ពាន​អាកាស​៥​មក​រា (​ស្តុ​ប​តិច​ណូ​) ។

ជាមួយ​គ្នា​នេះ​ដែរ​ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បានអន្តរាគមន៍ និង​​សម្រេច​ប្រគល់​រថយន្ត​សង្គ្រោះ​បន្ទាន់​​​​២​គ្រឿងបន្ថែម​ទៀត ដើម្បី​ឱ្យ​ស្ថានីយ​វិទ្យុ​ABC ធ្វើ​សកម្មភាព​មនុស្សធម៌ ជូន​ដល់​ប្រជាពលរដ្ឋ​ ៕